នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការីបានអញ្ជើញទទួលស្វាគមន៍និងសម្របសម្រួលដំណើរវិលត្រឡប់មកស្រុកកំណើតវិញរបស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។
បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែររាប់ម៉ឺននាក់បានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។
ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង តាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព ការរៀបចំមណ្ឌលសំចត ការផ្ដល់អាហារសម្រន់ និងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តីជំនាញមកពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយការប្រឹក្សាយោបល់ផ្សេងៗ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំសហការី គោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលី មៀច សុណាវាធីប នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
នារសៀលថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៥
នារសៀលថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៥