រដ្ឋបាលខេត្តបាត់ដំបង
1.59K subscribers
3.26K photos
23 videos
2 files
220 links
Download Telegram
គិតត្រឹមយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបង ទទួលបាន
-លុយរៀល ចំនួន ១២២ ៧៤៣ ៥៨៧.៨៨ រៀល
-លុយដុល្លា ចំនួន ១១ ៧២៥.៧២ ដុល្លា
-សម្ភារបរិភោគជាច្រើន
រដ្ឋបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ
ដែលបានចូលរួមជួយដល់រដ្ឋបាលខេត្ត សម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលករដែលត្រលប់ពីប្រទេសថៃ និងជួយគាំទ្រ ដល់កងកម្លាំងជួរមុខ ជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈ កងទ័ព ជួរមុខរបស់យើង។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។