ពិធីបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២៤-២០២៥
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកស្រីអភិបាលក្រុង ស្រុកទាំង១៤ លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលក្រុង ស្រុក បុគ្គលិកអប់រំ នាយក នាយិកាវិទ្យាល័យ ដៃគូអង្គការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ប្រមាណជាង ២៥០នាក់ នៅសាលប្រជុំមន្ទីរអប់រំខេត្តបាត់ដំបង។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា អង្គសន្និបាតប្រចាំឆ្នាំ ដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិស ដៅសម្រាប់អនុវត្តនាឆ្នាំសិក្សាបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយផ្តោតជាសំខាន់ទៅលើបទបង្ហាញ ពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅបន្តសម្រាប់យកទៅអនុវត្តនាឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ខាងមុខ ដែលនឹងត្រូវដាក់ជូនអង្គសន្និបាត ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក វាយតម្លៃ ឱ្យបានត្រឹមត្រូវ ព្រមទាំងកំណត់ទិសដៅ វិធានការ និងសកម្មភាព ឱ្យបានសមស្របតាមការអនុវត្តយុទ្ធសាស្ត្រកំណែ ទម្រង់វិស័យអប់រំឆ្នាំ២០២៤-២០២៨ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃ ប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តម សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តបាត់ដំបងសម្រេចបានលើវិស័យអប់រំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ផ្នែកខាងកើតស្ទឹងសង្កែ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាតដំបង ។
នៅស្រុកសង្កែ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
នៅស្រុកសង្កែ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យជុំរុញការស្ថាបនាផ្លូវAC ឡើងវិញផ្លូវមុខលោកតាដំបងគ្រញ៉ូង និងបណ្តាផ្លូវនានាទៀតក្នុងក្រុងបាត់ដំបង
ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥

IMG_0800.MP4
81.1 MB
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញអញ្ជើញ ចុះពិនិត្យស្រូវកសិករ ក្នុងសហគមន៍ ប្រើប្រាស់ទឹកទួលម្ទេសទំនប់កង្ហត ដែលបានកំពុង ជួយសង្គ្រោះ ស្រូវចំនួន ២ពាន់ហិចតា នៅក្នុងស្រុកសង្កែ នារសៀល ថ្ងៃទី ៣០ មករា ឆ្នាំ ២០២៥ ។
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាកសិករដែលបានបង្កបង្កើនផលស្រូវប្រាំងកំពុងជួបប្រទះការខ្វះខាតទឹក នៅក្នុងឃុំហប់ និងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។