រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធនានា បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពខ្សែច្រវ៉ាក់ផលិតកម្មសម្ងួតផ្លែមៀនប៉ៃលិន(តាង៉ែន) នៅ​ក្រុមហ៊ុន​ពេជ្រ​ចិន្ដា ដើម្បីជួយសម្របសម្រួលស្វែងរកដំណោះស្រាយនានាជូនក្រុមហ៊ុនក្នុងការជម្រុញបង្កើនការផលិត កែច្នៃ ផ្លែមៀនប៉ៃលិន(តាង៉ែន) ដើម្បីលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅលក់លើទីផ្សារក្រៅស្រុកបន្ថែមទៀត​ ដែលមានទីតាំងស្ថិត​នៅភូមិ​អូរប្រយុទ្ធ​ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

រសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៩ ខែមករា​ ឆ្នាំ២០២៥

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
រសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៩ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋានសាងសង់និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មានមន្ទីរសាធារណ:ការខេត្តជាមន្ទីរជំនាញ បានរៀបចំធ្វើពិធីបើកការដ្ឋាននៃគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុងលេខ៤០៩ ដែលមានមុខកាត់២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៩០០ម៉ែត្រស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចៅ សុភ:ភិបាល អគ្គនាយកនៃ អគ្គនាយកដ្ឋានប្រព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាចៅសង្កាត់នានា និងប្រជាពលរដ្ឋ២០០នាក់ចូលរួមផងដែរ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ប្រើប្រាស់ទឹកទួលម្ទេសទំនប់កង្ហត គោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូសង្រ្គោះស្រូវជូនដល់ប្រជាពលរដ្ឋស្រុកសង្កែ ខេត្តបាត់ដំបង

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL