រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព “ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅបរិវេណសួនសម្តេចក្រឡាហោមវិមានរាជ្យ ក្រុងបាត់ដំបង។
👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬️⬇️

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះសួរសុខទុក្ខបងប្អូនប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំង និងចុះត្រួតពិនិត្យស្ថានភាពទឹក

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំងនៅតំបន់តេជោសែនអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល និងចុះត្រួតពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រសំណង់ស្ទាក់ទឹកបវេល ឃុំបួវិល ស្រុកបវេល និងសំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែន ស្រុកបវេល និងបន្តចុះពិនិត្យស្រូវប្រាំងកំពុងខ្វះខាតទឹកមួយចំនួន ស្ថិតនៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹកនៃប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬️⬇️

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៦ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៥)

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬️⬇️

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL