រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្ដីរាជការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាតឆ្លងបិណ្ឌវេនទី៣ (វេនបិណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង) នៅវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
ពិធីប្រគល់សមិទ្ធិផលថ្មីរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបានអញ្ជើញជាអធិបតីភាព ប្រគល់នូវសមិទ្ធិផលថ្មី ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងរួមមាន សំណង់អនាម័យទឹកស្អាត អណ្តូងស្នប់១ កន្លែង ស្ថានីយ៍លាងដៃ ១ កន្លែង បង្គន់អនាម័យថ្មី ១ខ្នង ២បន្ទប់ ប្រគល់ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង សាលាសហគមន៍អូរច្រកថ្លាង ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០០គ្រួសានៅឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសាខា សមាជិក សមាជិកាគណ:កម្មាធិការសាខា អនុសាខាស្រុក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លោកនាយកសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយរងគ្រោះសរុបប្រមាណ ៣៥០ នាក់ ។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL