រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបភាពក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ (Mini Thailand Week 2024 )ខេត្តបាត់ដំបង ស្ថិតនៅបរិវេណផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។

ល្ងាចថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៤
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២ សីហា ២០២៤ និងវិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី គ្រប់ទីតាំង និងសាខា នៅឯសាលប្រជុំ បាត់ដំបងស៊ីធីហល៍ អគារA ក្រុងបាត់ដំបង។

ឯកឧត្តមក៏បានមានប្រសាសន៍ ណែនាំដល់សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ថ្នាក់ទី ១២ ហើយនិងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ ត្រូវតែបង្កើនការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងព្យាយាមស្រាវជ្រាវឯកសារ និងវិញ្ញាសារចាស់ៗដើម្បីយកមករៀនធ្វើ និងថែរក្សាសុខភាពឱ្យបានល្អ ដោយសារត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រងសាលាលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នុងការផ្ដល់ចំណេះដឹង និងជំនាញដល់សិស្សានុសិស្ស ដែលនេះជាចំណែកក្នុងការផលិតធនធានមនុស្សយ៉ាងពិតប្រាកដ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាធនធានរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ថែមទៀត។

លើសពីនេះឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក លោកស្រីដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស ដែលតែងតែគាំទ្រ និងសហការក្នុងការជំរុញកូនៗឲ្យខិតខំសិក្សារហូតមក ការអប់រំទទួលបានលទ្ធផលល្អដូចអ្វីដែលយើងរំពឹងទុកលុះត្រាតែមានការចូលរួមចំណែកពីអ្នកពាក់ព័ន្ធគ្រប់គ្នារួមមាន សង្គម សាលារៀន មាតាបិតា និងសិក្សានុសិស្សផ្ទាល់ អាស្រ័យហេតុនេះសូមយើងទាំងអស់គ្នាបន្តកិច្ចសហការដ៏ល្អនេះដើម្បីឲ្យវិស័យអប់រំយើងរីកចម្រើនលូតលាស់និងមានគុណតម្លៃជានិរន្ត។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
នៅរសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ (វេនបិណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង) នៅវត្តពោធិ៍វាល ស្ថិតក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL