រដ្ឋបាលខេត្តបាត់ដំបង
1.55K subscribers
2.46K photos
21 videos
2 files
214 links
Download Telegram
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ ដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង គោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:៣៥ នាទី ព្រឹក ក្នុងជន្មាយុ៩៤ ឆ្នាំ ដោយជរាពាធ ស្ថិតនៅរាជធានីភ្នំពេញ៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងទទួលជួបសម្ដែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយនឹង គណៈប្រតិភូខេត្តចន្ទបុរី ដែលដឹកនាំដោយ ឯកឧត្តម មន្តសិទ្ធិ៍ ផៃសានធះនះវត្ត អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោកនាយករដ្ឋបាលសាលាខេត្តបាត់ដំបង លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។

ព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២៤។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL