Sacombank Cambodia
1.5K subscribers
500 photos
26 videos
7 files
126 links
Check out Sacombank Cambodia’s official Telegram channel for our latest news and genuine information.

Official Call Center chat t.me/SacombankCambodiaChat

Help us level up our channel
https://t.me/boost/SacombankCambodia
Download Telegram
ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីពិនិត្យសុខភាពជូនដល់បុគ្គលិកទាំងអស់ប្រចាំឆ្នាំ២០២៥។ ការពិនិត្យសុខភាពជាប្រចាំជូនបុគ្គលិក ជួយទប់ស្កាត់ សន្សំថវិកា និងបង្ការនូវការឈឺធ្ងន់ធ្ងរបានទាន់ពេលវេលា។ បុគ្គលិកគ្រប់រូបទទួលបានកញ្ចប់ពិនិត្យសុខភាពប្រកបដោយគុណភាព មានការពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ផ្តល់ការប្រឹក្សាសម្រាប់ការថែទាំសុខភាពឱ្យបានល្អប្រសើរ អាចបំពេញការងារដោយទំនុកចិត្ត និងសុខភាពមាំមួន ដើម្បីរួមចំណែកកសាងសមិទ្ធផល និងការរីកចម្រើនរបស់ធនាគារ សាខមប៊ែង ខេមបូឌា។
#healthcare #AnnualHealthCheckup #SacombankCambodia
💵 ចំណាយ $50បានប្រាក់ត្រលប់វិញ $5 ! 🎉
ចំណាយកាន់តែច្រើន អត្ថប្រយោជន៍កាន់តែច្រើន!
សម្រាប់ម្ចាស់ប័ណ្ណឥណទានរបស់ ធនាគារ សាខមប៊ែង ខេមបូឌា
នឹងទទួលបានប្រាក់ត្រលប់មកវិញ $5 លើការចំណាយសរុបចាប់ពី $50 ឡើង!
🗓 សុពលភាពចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៩ មិថុនា ២០២៥
📍 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
#cashback #visacreditcard #SmartSavings #SacombankCambodia
🙏 សូមអនុមោទនាពិធីបុណ្យ វិសាខបូជា!
🙏 Visak Bochea Day!
អតិថិជនជាទីគោរព!
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនដំណឹងដល់អតិថិជនឱ្យបានជ្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល ធនាគារយើងខ្ញុំនឹងផ្អាកបម្រើសេវាកម្មចំនួន ០២ថ្ងៃ។
🔹 ថ្ងៃផ្អាកបម្រើសេវាកម្ម៖ ថ្ងៃពុធ ទី១៤ និងថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥
🔹 ថ្ងៃបើកដំណើរការឡើងវិញ៖ ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ក្នងអំឡងពេលផ្អាកបម្រើសេវាកម្មនេះ អតិថិជននៅតែអាចបន្តធ្វើប្រតិបត្តិការជាធម្មតាជាមួយកម្មវិធី Mobile Banking, ទូទាត់ KHQR, Internet Banking, ប័ណ្ណ និងទូអេធីអឹមជាដើម។
សូមអរគុណ!
🎉បញ្ចូលទឹកប្រាក់ទូរសព្ទ $10 ទទួលបាន $5 ត្រឡប់វិញ!
កាន់តែចំណេញសម្រាប់ម្ចាស់ប័ណ្ណឥណទានវីសាថ្មី!
នៅពេលដែលបើកដំណើរការប័ណ្ណឥណទាន អ្នកនឹងទទួលបានប្រាក់មកវិញ $5 ដោយគ្រាន់តែ ប្រើប្រាស់កម្រិតប័ណ្ណឥណទានរបស់អ្នក បញ្ចូលទឹកប្រាក់ទូរសព្ទចំនួន $10 តាមរយៈកម្មវិធី SC mBanking!
រួសរាន់ឡើង! ការផ្តល់ជូនមានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥!
(*) លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ សាខមប៊ែង ខេមបូឌា សូមក្រាបបង្គំថ្វាយព្រះពរ សូមព្រះអង្គទ្រង់ប្រកបនូវព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ។

#KingBirthday #NorodomSihamoni #SacombankCambodia
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល!
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បង ឱ្យបានដឹងថា រដូវវស្សាដែលជារដូវចាប់ផ្ដើមធ្វើស្រែចំការបានចូលមកដល់ហើយ។

🙏 សូមជូនពរដល់បងប្អូនប្រជាកសិករទូទាំងប្រទេស ឱ្យទទួលបាននូវភោគផលកសិកម្មល្អប្រសើរ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើន គ្រប់ៗគ្នា។
#SacombankCambodia #RoyalPloughingCeremony #Holiday
អតិថិជនជាទីគោរព!
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើការផ្អាកដំណើរជាបណ្តោះអាសន្ន ប្រព័ន្ធបាគង នៅលើកម្មវិធីធនាគារចល័ត នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១១:០០ យប់ ដល់ម៉ោង ០១:០០ ព្រឹក ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពង្រឹងដំណើរការប្រព័ន្ធកាន់តែរលូន និងប្រសើរឡើងសម្រាប់លោកអ្នក។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាននេះ។
សូមអរគុណ!

#SacombankCambodia #BakongUpgrade
ធនាគារ សាខមប៊ែង ខេមបូឌា មានសេចក្តីសោមនស្សក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានអនុញ្ញាតឲ្យយើង ចូលរួមជាផ្នែកមួយក្នុងបេសកកម្មមនុស្សធម៌ និងចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ការចូលរួមរបស់យើងក្នុងឱកាសដ៏មានអត្ថន័យនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់យើង ក្នុងការគាំទ្របេសកកម្ម និងចក្ខុវិស័យរបស់កាកបាទក្រហមកម្ពុជា ដើម្បីលើកស្ទួយសុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជាតិទាំងមូល។

#SacombankCambodia #SacombankSupports #CambodianRedCross #HumanitarianMission #CommunitySupport
Media is too big
VIEW IN TELEGRAM
🎉 ប្រូម៉ូសិនពិសេសពីធនាគារ សាខមប៊ែង ខេមបូឌា! 🎉
សម្រាប់អតិថិជនដែលមានសកម្មភាពពាណិជ្ជកម្មរវាងប្រទេស កម្ពុជា វៀតណាម និងឡាវ៖
បញ្ចុះកម្រៃសេវា ផ្ទេរប្រាក់ ទទួលប្រាក់ និងសេវាផ្សេងៗទៀត រហូតដល់ ៣០%
បញ្ចុះអត្រាការប្រាក់កម្ចីអតិបរមា ១%
🎯 ធនាគារ សាខមប៊ែង ខេមបូឌា - តភ្ជាប់នូវសក្តានុពល រួមដំណើរវែងឆ្ងាយជាមួយលោកអ្នក! 🌍
🗓️ ផុតកំណត់: ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥
📍 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
#SacombankCambodia #SacombankIndochina #CambodiaVietnamLaos #BusinessCrossBorder #MoneyTransfer
🍲 រីករាយនឹងបទពិសោធន៍ទទួលទានអាហារឆ្ងាញ់ៗ ការសន្សំកាន់តែច្រើន!
បញ្ចុះតម្លៃរហូតដល់ 15% នៅគ្រប់សាខាទាំងអស់របស់ Master Suki Co.,Ltd តាមរយៈប័ណ្ណឥណទានវីសា របស់ធនាគារសាខមប៊ែង ខេមបូឌា៖
ចំណាយយ៉ាងតិច $30 ក្នុងមួយប្រតិបត្តិការ
ធ្វើការទូទាត់តាមម៉ាស៊ីនឆូតកាត នៅ Master Suki Co.,Ltd
ការផ្តល់ជូននេះ រហូតដល់អស់ពីស្តុក
🗓️ ផុតកំណត់: ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2025
📍លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
#SacombankCambodia #MasterSuki #CardHolderPerks #VisaCreditCard #Promotion