Sacombank Cambodia
1.35K subscribers
440 photos
24 videos
7 files
124 links
Check out Sacombank Cambodia’s official Telegram channel for our latest news and genuine information.

Official Call Center chat t.me/SacombankCambodiaChat

Help us level up our channel
https://t.me/boost/SacombankCambodia
Download Telegram
ធនាគារ សាខមប៊ែង ខេមបូឌា ប្រារព្ធជោគជ័យ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៥

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធជោគជ័យសន្និបាតសរុបលទ្ធផលការងារឆ្នាំ២០២៤ និងអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

អង្គសន្និបាត មានកិត្តិយសទទួលស្វាគមន៍វត្តមាន លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ សាខមប៊ែង និងបណ្តាសមាជិកក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក និងបុគ្គលិកទាំងអស់ នៃធនាគារ សាខមប៊ែង ខេមបូឌា។

នៅក្នុងអង្គសន្និបាត លោកស្រី Nguyen Duc Thach Diem ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា នៃធនាគារ សាខមប៊ែង រួមជាមួយនឹងថ្នាក់ដឹកនាំ នៃធនាគារ សាខមប៊ែង បានចែករំលែកមតិណែនាំដ៏សំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រ ដើម្បីជួយឱ្យ ធនាគារ សាខមប៊ែង ខេមបូឌា បន្តអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅឆ្នាំ២០២៥ ក៏ដូចជាវត្តមានរួមដំណើរយ៉ាងយូរអង្វែង នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះផងដែរ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានផ្តល់កិត្តិយស និងប័ណ្ណសរសើរដល់បុគ្គលិកដែលមានស្នាដៃឆ្នើមក្នុងឆ្នាំ២០២៤ ដោយទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ពួកគេក្នុងការអភិវឌ្ឍជារួមរបស់ធនាគារ។
ម៉ាស៊ីន ATM ធនាគារ សាខមប៊ែង ខេមបូឌា ថ្មីមួយកន្លែងទៀត មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់សេវាធនាគារជូនលោកអ្នក ពេញ ២៤ ម៉ោង។
📍ទីតាំង៖ Luna Prime - រង្វង់មូលទួលគោក - អគារលេខ 6 ផ្លូវ 289 ភូមិ 12 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
A new Sacombank Cambodia ATM in Phnom Penh city is ready to serve your 24/7 banking needs.
📍 Location: Luna Prime - TK Roundabout - Building #6, St. 289, Village 12, Sangkat Boeng Kok 2, Khan Toul Kork, Phnom Penh.
📍 Map: https://bit.ly/41mIr22
ធនាគារ សាខមប៊ែង ខេមបូឌា មានមោទនភាពក្នុងការក្លាយជាម្ចាស់ឧបត្ថម្ភកម្រិតប្រាក់នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលអ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញកិច្ចប្រជុំកំពូលនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសមាហរណកម្មក្នុងតំបន់ ក្រោមប្រធានបទ "ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម"។

យើងមានកិត្តិយសជាផ្នែកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះហើយទន្ទឹងរង់ចាំក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់អាស៊ាន។

#SacombankCambodia#ASEANSummit2025 #BusinessNetworking #sponsor
អតិថិជនជាទីគោរព!
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើការផ្អាកដំណើរប្រព័ន្ធបាគងបណ្តោះអាសន្ននៅលើកម្មវិធីធនាគារចល័ត នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៣:០០ រសៀល ដល់ម៉ោង ០៣:៣០ រសៀល ដើម្បីពង្រឹងដំណើរការប្រព័ន្ធកាន់តែរលូន និងប្រសើរឡើងសម្រាប់លោកអ្នក។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាននេះ។
សូមអរគុណ!

#SacombankCambodia #BakongUpgrade
រីករាយទិវាសិទិ្ធនារីអន្តរជាតិ! 💐
ធនាគារ សាខមប៊ែង ខេមបូឌា សូមជូនពរឲ្យស្ត្រីគ្រប់រូប ពាក់កណ្តាលពិភពលោកនេះ មានសម្រស់ស្រស់ស្អាត កាន់តែខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងជីវិត។💙

#SacombankCambodia #InternationalWomenDay2025