វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក​ ខៀវ កាញារីទ្ធ​ ​រងការ​រិះគន់​រឿង​បង្ហោះ​រូបភាព​គេ​បាញ់​ទឹក​ដាក់​ទ្រូង​ស្ត្រី

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​លោក​ ​ខៀវ កាញារីទ្ធ​ ​ក្រៅ​ពី​រង​ការ​រិះគន់​ ពី​ក្រុម​យុវជន​ និង​សង្គមស៊ីវិល​ ជុំវិញ​រឿង​បង្ហោះ​រូបភាព​មិន​សមរម្យ​របស់​ស្ត្រី​វ័យ​ក្មេង​លើ​ហ្វេសប៊ុក​របស់​លោក​នោះ​ ជា​បន្តបន្ទាប់​ លោក​ក៏​ទទួល​រង​ការ​រិះគន់​ធ្ងន់ៗ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ចាត់​ទុក​ករណី​នេះ​ថា​ជា​រឿង​អត់​ប្រយោជន៍​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ ព្រម​ទាំង​ទុក​ជា​គំរូ​អាក្រក់​ក្នុង​សង្គម​ថែម​ទៀត​ផង។​ ​លោក​ ​សេក បណ្ឌិត ​សូម​ដក​ស្រង់​នូវ​ទស្សនៈ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​រឿង​នេះ​ដូច​តទៅ។
​​ #RFAKhmer #Cambodia #KhievKanharith #HunSen #facebookcoment
ទស្សនា​វីដេអូ៖​ https://fb.watch/j-TXDkn9gX/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍18👎1