វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការទម្លាក់បទចោទ បើទោះបីជាសាលាឧទ្ធរណ៍ព្រះសីហនុ អនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន៧នាក់ ក្នុងចំណោម៩នាក់ នៅក្រៅឃុំបណ្ដោះអាសន្នក្ដី។
ការទាមទារនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី២៩ សីហា សម្រេចឲ្យសកម្មជនដីធ្លី ខេត្តកោះកុងទាំង៩នាក់ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ចំណែកសកម្មជន២នាក់ផ្សេងទៀត មិនត្រូវបានដោះលែងឡើយ ព្រោះពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងបទបរិហាបង្កាច់កេរ្តិ៍មួយករណីទៀត។ សកម្មជនដែលត្រូវបានដោះលែង ទាំង៧នាក់នោះរួមមាន លោកស្រីយឿន ខ្មៅ លោកស្រីដេត ហួរ លោកស្រី យី គន្ធា លោកស្រីទីន តាំង លោកឡាំង ចៀវ លោកហេង ជៃ និងលោកសុខ ជៃ។ ពលរដ្ឋ បញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍អនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្នដោយសារតែ ពួកគាត់មានទីលំនៅជាក់លាក់នៅកម្ពុជា និងអាចចូលខ្លួនគ្រប់ពេល ដែលតុលាការកោះហៅជាដើម។
---
#RFAKhmer #Cambodia #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy