វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន បដិសេធតំណែងប្រធានបក្សដើម្បីកុំឱ្យគណបក្សត្រូវរំលាយ
---
អតីតអនុប្រធានគណបក្សភ្លើងទៀន ដែលទើបលាលែងពីតំណែង លោក រ៉ុង ឈុន សម្រេចបដិសេធទទួលយកតំណែងជាប្រធានគណបក្សកម្លាំងជាតិ ទោះបីជាអង្គសមាជសម្រេចបោះឆ្នោតជ្រើសតាំងលោកជាថ្នាក់ដឹកនាំកំពូលគណបក្សយ៉ាងណាក្ដី។ ការសម្រេចនេះ ដោយសារក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សណា ដែលជ្រើសរើសលោក រ៉ុង ឈុន ធ្វើជាថ្នាក់ដឹកនាំ។ ក្រោយសម្រាក១៥នាទី អង្គសមាជបានសម្រេចជ្រើសតាំងអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ជាប្រធានគណបក្ស និងលោក ជា មុនី អនុប្រធាន។
#RFAKhmer #Cambodia #PoliticsKH #CandleLightParty #RongChhun #NationalPowerParty #InteriorMinistry #SarSokha #DissolvedCNRP

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក រ៉ុង ឈុន មិនទទួលយកតួនាទីជាប្រធានគណបក្សកម្លាំងជាតិ បន្ទាប់ពីមានការព្រមានពីក្រសួងមហាផ្ទៃ
២. យុវជនថា បក្សកាន់អំណាចបង្កើតក្រុមបំពុលសង្គមកាន់តែខ្លាំងក្រោយពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច
៣. អ្នកឃ្លាំមើលថា ចិនកំពុងបង្កើនការកសាងមិត្តភាពជាមួយសមាជិកអាស៊ាន តាមរយៈបង្ហាញឥទ្ធិពលយោធា
៤. សកម្មជនចលនាមាតាធម្មជាតិ៣នាក់ទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែត
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #SarSokha #RongChhun #PoliticsKH #CandleLightParty #NationalPowerParty #InteriorMinistry #CNRP #China #ChinaReach #ASEAN #MotherNature #Sweden #RightsDefenders #RightLivelihood
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/sb3cNVlV7hE