វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
16x9-RFA Video Watermark.00_20_27_24.Still001.jpg
526.1 KB
វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​សម្រាប់​ថ្ងៃ​អង្ការ​ទី​២២​ ខែ​សីហា​ឆ្នាំ​២០២៣​

​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​​លោក​ ​ហ៊ុន ម៉ាណែត​ ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា​ក្រោម​ការ​ប្រថាប់ត្រា​របស់​សភាជាតិ​ដែល​មាន​សមាជិក​ច្រើន​លើស​លប់​មក​ពី​គណបក្ស​កាន់អំណាច។​

​តើ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​ និង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​គឺ​លោក​ ​ហ៊ុន ម៉ាណែត? ​ហើយ​តើ​ពលរដ្ឋ​ខ្មែរ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ? 

​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ ​សម រង្ស៊ី​ ​និង​អ្នកវិភាគ​លោក​ ​គឹម សុខ​ ​បក​ស្រាយ​ជុំវិញ​បញ្ហា​ទាំង​នេះ​​វេទិកា​វិទ្យុ​អាស៊ីសេរី​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​អ្នក​សម្រប​សម្រួល។​​ ​​សូម​ទស្សនា​និង​ស្តាប់​​វីដេអូ​ទាំង​ស្រុង​​ដូច​តទៅ៖ https://fb.watch/mALidUFxoM/​​​

​​
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
#SamRainsy #KimSok
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​សម្រាប់​ថ្ងៃ​អង្ការ​ទី​២២​ ​ខែ​សីហា​ ​ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​​លោក​ ​សម រង្ស៊ី​ ​ហៅ​របប​ឬ​រដ្ឋាភិបាល​​​គ្រប់​គ្រង​​ដោយ​ក្រុម​គ្រួសារ​លោក​ ​ហ៊ុន សែន​​ថា​ជា​«បន​ហ៊ុនសែន»​ទៅ​វិញ​ដោយ​សារតែ​អ្វីៗ​ទាំង​អស់​គឺ​សម្រេច​ដោយ​លោក​ ​ហ៊ុន សែន​ ​តែ​ម្នាក់​គត់។​ ​ចំណែក​ឯ​អ្នកវិភាគ​លោក​ ​គឹម សុខ​ ​ថា​​​​​​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​​លោក​ ​ហ៊ុន ម៉ាណែត​ ​និង​ដឹក​នាំ​ប្រទេស​ទៅ​កាន់​វិបត្តិ​ធ្ងន់ធ្ងរ​​ ​តាម​រយៈសារគំរាម​លើ​អ្នក​រិះគន់​ទៅ​វិញ​ក្នុង​ថ្ងៃ​ដំបូង​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​
​​
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
#SamRainsy #KimSok