វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស្រ្ដីមួយចំនួនត្អួញត្អែរគ្មានជម្រក បន្ទាប់ពីផ្ទះត្រូវបានបំផ្លាញ ហើយប្ដីរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរ
---
ក្រុមស្រ្ដីមួយចំនួនត្អួញត្អែរពីទុក្ខលំបាកដោយសារគ្មានទីជម្រក បន្ទាប់ពីផ្ទះសម្បែង ត្រូវបានអាជ្ញាធរចុះដុតបំផ្លាញចោល និងខ្លះបង្ខំឱ្យរុះរើចេញពីដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសិលាដាម៉ិច (Seila Damex)។ ក្រុមស្រ្ដីទាំងនោះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឈ​​ប់ឱ្យសមត្ថកិច្ចបន្តតាមចាប់ខ្លួនពលរដ្ឋ និងដោះលែងអ្នកដែលបានចាប់ខ្លួន ឱ្យមានសេរីភាពវិញ។ ការស្នើនេះ បន្ទាប់ពីតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនពលរដ្ឋ២៨នាក់ ក្នុងពន្ធនាគារ កាលពីថ្ងៃទី១១ ខែមីនា ពីបទហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤៖

១. កម្មកររោងចក្រ Y & W Garment ប្រមាណ៥០០នាក់បិទផ្លូវតវ៉ា ទាមទារដំណោះស្រាយ ក្រោយថៅកែរត់ចោលរោងចក្រ
២. លោក ហ៊ុន ម៉ាណែត ថាព្រលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល ជាចក្ខុវិស័យរបស់ឪពុកលោក តែមិនបង្ហាញដំណោះស្រាយដីធ្លីសមរម្យជូនពលរដ្ឋ
៣. សហគមន៍និងសង្គមស៊ីវិលថា ការឃុំខ្លួនពលរដ្ឋ២៨នាក់រឿងវិវាទដីធ្លី នៅខេត្តព្រះវិហារ ជារឿងអយុត្តិធម៌
៤. វេទកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាជុំវិញនូវការដែលលោក ហ៊ុន សែន នៅតែបន្តប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នណាមួយទៅនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះ វាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនយោបាយអ្វីខ្លះរបស់លោក
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #HengSour #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #IndepedentUnion #YWFactory #YWGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #MinistryofLabour #TechoTakhmaoInternationalAirport #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/woqTzRFgSbQ