វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
58 files
7.04K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សមាគមនិស្សិតបានដាក់លិខិតឱ្យក្រសួងអប់រំបកស្រាយ ករណីយុវជន កែវ សុវណ្ណឫទ្ធិ
---
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីថ្ងៃទី ១៥ មករា បានសរសេរលិខិតដាក់ជូនក្រសួងអប់រំ ដើម្បីស្នើសូមជួបរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន ដោយផ្ទាល់ ដើម្បីពិភាក្សារកដំណោះស្រាយរួម ករណីអតីតគរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ ត្រូវបានក្រសួងលុបឈ្មោះគាត់ចេញពីវិទ្យាស្ថានជាតិអប់រំកាយ ដោយខ្វះតម្លាភាព។

រីឯអតីតគរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ តែងតែលើកបដាតវ៉ាទាមទាររកយុត្តិធម៌ជាង ២ ឆ្នាំមកហើយ ក្រសួងនៅមិនទាន់ដោះស្រាយឱ្យជ្រះស្រឡះ នៅឡើយទេ។
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #KoetSaray #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ និងយុវជនធ្វើធម្មយាត្រាទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ
---
ព្រះសង្ឃ និងយុវជន ប្រមាណ២០អង្គ/នាក់ នៅព្រឹកថ្ងៃទី១២កុម្ភៈ បានជួបជុំគ្នា នៅសួនច្បារវត្តបទុមវតី នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើធម្មយាត្រា ដង្ហែញត្តិទៅដាក់នៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដកឈ្មោះចេញពីក្របខណ្ឌ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ក្រសួងអប់រំ គួរតែបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #KoetSaray #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer