វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត អះអាងថា លោកប្រឹងរកអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជាដើម្បីកម្មករបានការងារធ្វើ
២. HRW ជំរុញឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញសមត្ថភាពរកយុត្តិធម៌ជូនជនរងគ្រោះ លោក នី ណាក់
៣. ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបក្សភ្លើងទៀនចូលជួបពិភាក្សារឿងសុំច្បាប់ដើមនៃការចុះបញ្ជីគណបក្ស
៤. នាទីវេទិកាវិទ្យុអាស៊ីសេរីយប់នេះយើងនឹងពិភាក្សាគ្នាថាហេតុអ្វីបានជារដ្ឋាភិបាលផ្តល់សម្បត្តិធម្មជាតិឱ្យទៅឯកជនឥតឈប់ឈរ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #HunManet #HunSen #DithTina #NyNak #MAFF #PhilRobertson #HRW #Assaults #PoliticalViolence #Huawei #CandlelightParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9YPUYGn1-h0
Media is too big
VIEW IN TELEGRAM
HRW ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​សមត្ថភាព​រក​យុត្តិធម៌​ឱ្យ​លោក នី ណាក់
---
អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ថា​ជា​វិញ្ញាសា​តេស្ដ​សាកល្បង​រដ្ឋាភិបាល​ថ្មី​​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ សេចក្ដីថ្លែង​ការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ ទី​១៩ ខែ​កញ្ញា ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​ឱ្យ​លោក នី ណាក់ របួស​ធ្ងន់​ទាំង​កណ្ដាល​ថ្ងៃ​កាល​ពី​សប្ដាហ៍​មុន ជា​តឹកតាង​បង្ហាញ​ថា​ កេរ​ដំណែល​នៃ​អំពើ​ហិង្សា​វាយ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​នៃ​របប​ដឹកនាំ​របស់ លោក ហ៊ុន សែន បាន​បន្ត​មក​ដល់​ជំនាន់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស។
#RFAKhmer #Cambodia #HunManet #HunSen #DithTina #NyNak #PoliticalViolence #MAFF #HRW #PhilRobertson


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH