វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣៖

១. ពលករខ្មែរនៅប្រទេសថៃ ស្នើឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
២. សាច់ញាតិសកម្មជនបក្សប្រឆាំង បារម្ភពីបញ្ហាសុខភាពប្តីនៅក្នុងពន្ធនាគារ
៣. យុវជន និងមន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែទទួលស្គាល់ និងចាត់វិធានការលើការជួញដូរ និងចាប់ជំរិតមនុស្សនៅកម្ពុជា
៤. ក្រុមហ៊ុនរបស់កូនប្រុសឧកញ៉ា ទ្រី ភាព ចង់ច្បាមយករ៉ែដែកបន្ថែមទៀតក្នុងខេត្តស្ទឹងត្រែង
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #China #ASEAN #HunManet #TryPheap #TryDaluch #CandlelightParty #PoliticalPrisoners
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/BdZ1mThUOdk
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៉ឺតសុន (Phil Robertson) ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្យាយាម«បង្កើតបរិយាកាសភ័យខ្លាច»ដល់សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ និងធ្វើយ៉ាងណាឱ្យប្រទេសថៃលែងមានសុវត្ថិភាព។ លោកថា ការធ្វើដូច្នេះមិនត្រឹមតែរំលោភបំពានសិទ្ធិមនុស្សប៉ុណ្ណោះទេ តែថែមទាំងរំលោភបំពានលើអធិបតេយ្យរបស់ប្រទេសថៃផងដែរ៕

👉 ទស្សនាបទសម្ភាសន៍ពិស្តារ៖ https://www.youtube.com/watch?v=8U5DzPe8Bso&t=60s

---

#RFAKhmer #Cambodia #Thailand #HunManet #HunSen #NyNak #PhornPhanna #PoliticalViolence #PhilRobertson #HRW #HumanRightsWatch
Media is too big
VIEW IN TELEGRAM
#ស្ត្រីគំរូ៖ ថ្ងៃនេះ វិទ្យុអាស៊ីសេរី សូមណែនាំស្រ្តីគំរូមួយរូបទៀតគឺស្រ្តីម៉េម៉ាយកូន៥ សុខ ស្រីមុំ។ ស្រ្តីមេម៉ាយវ័យ ៣៣ឆ្នាំ សុខ ស្រីមុំ ប្រឹងប្រែងតស៊ូចេញរើសអេដចាយនៅពេលយប់ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពដែលមានកូន៥នាក់ក្នុងបន្ទុក។ ស្រ្តីមេម៉ាយកូន៥រូបនេះ ពុំមានបំណងប្រាថ្នាអ្វីក្រៅតែពីចង់ឱ្យកូនៗបានហូបចុកគ្រប់គ្រាន់ និងបានរៀនសូត្រ មានអនាគតល្អ អាចចិញ្ចឹមខ្លួនបាន៕

——-
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖

👉 គេហទំព័រ៖ rfa.org/khmer

👉 ហ្វេសប៊ុក៖ facebook.com/rfacambodia

👉 យូធូប៖ youtube.com/RFAKhmerVideo

👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH

👉 តេឡេក្រាម៖ t.me/rfakhmer

👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ លោក ហេង សួរ « កម្ពុជា​មាន​អត្រា​មាន​ការងារ​ធ្វើ​ខ្ពស់​ប្រមាណ​ជាង៩៩%! »
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #HengSuor #CPP #CambodiaPeople_sParty #ThanksPeace #EnoughIsEnough #EmploymentRate
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ស ថេត៖ «នរណា​ក៏ដោយ​ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល... គឺ​ខុស​ច្បាប់!»
---
ប្រវត្តិ​លោក ស ថេត មេ​ប៉ូលិស​ថ្មី​ចេញ​ពី​ខ្សែ​លោក ស ខេ៖ «នរណា​ក៏ដោយ​ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល... គឺ​ខុស​ច្បាប់!»។ រដ្ឋាភិបាល​អាណត្តិ​ទី ០៧ នេះ មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព​ដឹកនាំ​ច្រើន ក្នុង​នោះ​ក៏​រួម​ទាំង​អគ្គស្នងការ​នគរបាល​ជាតិ​ដែរ។ មេ​ប៉ូលិស​ជាតិ​ថ្មី គឺ​លោក ស ថេត អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ តើ​លោក ស ថេត មាន​ប្រវត្តិ​បែប​ណា?
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/profile-of-sar-thet-new-national-police-chief-09102023051955.html
#RFAKhmer #Cambodia #SarThet #SarKheng #SarSokha #SarRatha #HunManet #HunManetCabinet #NationalPoliceChief #NationalPoliceCommissionerGeneral #NationalPoliceGeneralCommissariat #CambodiaNepotism #CambodiaFamilyRun #DynasticRules
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ទម្លាប់​ពង្រឹង​អំណាច​ភ្លេច​គិត​ពី​សង្គមធម៌ និង​គុណធម៌​របស់​មេដឹកនាំ

ផតខាសធ៍ [ភាគ ១៨]៖ ទម្លាប់​ពង្រឹង​អំណាច​ភ្លេច​គិត​ពី​សង្គមធម៌ និង​គុណធម៌​របស់​មេដឹកនាំ

តើ​ការ​ដែល​មេដឹកនាំ​ខ្មែរ​នាំគ្នា​មាន​ទម្លាប់​ពង្រឹង​អំណាច​របស់​ខ្លួន ដោយ​មិន​គិតគូរ​ពី​សង្គមធម៌ និង​គុណធម៌ នឹង​មាន​ផលវិបាក​ដល់​ខ្លួន​ឯង និង​ប្រទេស​ជាតិ​បែប​ណា?

ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://kh.rfa.org/applepodcasts
👉 Google: https://kh.rfa.org/googlepodcasts
👉 Spotify: https://kh.rfa.org/spotifypodcasts
👉 RFA: https://kh.rfa.org/podcasts

ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook) យូធូប(YouTube) និង​តេឡេក្រាម(Telegram)
Media is too big
VIEW IN TELEGRAM
ចង់​បាន​អាវយឺត​ផតខាសធ៍ (Podcast) របស់​វិទ្យុអាស៊ីសេរី​សម្រាប់​សប្តាហ៍​នេះ​ដែរឬទេ?
ប្រសិន​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ចង់​ទទួល​បាន​អាវយឺត​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នេះ សូម​ប្រិយមិត្ត​ចូលរួម​ផ្តល់​មតិ​យោបល់​តាម​វិធី​ដូច​ខាងក្រោម៖
ប្រិយមិត្ត​អាច​សរសេរ​ជា​អត្ថបទ​កំណាព្យ​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា ឬ
ផ្តល់​មតិ​យោបល់​ពី​ប្រធាន​បទ​ល្អៗ​ដែល​ប្រិយមិត្ត​ចង់​ដឹង និង​ចង់​ឱ្យ​យើង​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផតខាសធ៍​របស់​យើង​នៅ​សប្តាហ៍​បន្ទាប់។
សូម​ប្រិយមិត្ត​ចូលរួម​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រអប់​ផ្តល់​មតិយោបល់​ខាងក្រោម​នេះ។ យើង​នឹង​ផ្សាយ​អត្ថបទ​កំណាព្យ ឬ​មតិ​យោបល់​ និង​ឈ្មោះ​របស់​ប្រិយមិត្ត​មួយ​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ទទួល​បាន​រង្វាន់​អាវយឺត​ប្រចាំ​សប្តាហ៍​របស់​យើង នៅ​ក្នុង​កម្មវិធី​ផតខាសធ៍​ដែល​នឹង​ចេញ​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​បន្ទាប់។ ដើម្បី​រក្សា​សុវត្ថិភាព នា​ដំណាក់កាល​នេះ យើង​នឹង​ចែក​ជូន​អាវយឺត​នេះ​ដល់​ប្រិយមិត្ត​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ សូម​អរគុណ!!!

#RFAKhmer #Cambodia #Podcast #CambodiaThisWeek #ChunChanboth #SamPoly #SekBandith #YangChandara
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ឃោសនា​លើក​សរសើរ​ចិន
---
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឃោសនា​នយោបាយ​ចិន​ដោយ​អួត​សរសើរ​ថា ប្រទេសចិន (China) ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា និង​ប្រជាជាតិ​អាស៊ាន​ទាំង​មូល​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទីផ្សារ​សេរី។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​រិះគន់​ថា ការ​លើកឡើង​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្ដែង ដោយសារ​តែ​ប្រទេស​ចិន​នាំ​ចូល​ផលិតផល​លក់​នៅ​កម្ពុជា និង​អាស៊ាន​បាន​ទូលំទូលាយ ខណៈ​កម្ពុជា និង​អាស៊ាន​វិញ​នាំ​ចេញ​ផលិតផល​តិចតួច​ទៅ​លក់​ក្នុង​ប្រទេសចិន៕
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/hun-manet-says-asean-benefits-from-doing-business-with-china-while-experts-say-asean-exports-to-china-are-narrow-09182023000828.html
#RFAKhmer #Cambodia #China #ASEAN #HunManet #FTA #Trade #RCEP

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក នី ណាក់ ថា ការវាយ​ប្រហារ​លើ​រូបលោក​មិនមែន​ជា​អំពើ​ប្លន់​ទេ
---
អ្នកជំនាញ​កសិកម្ម​ លោក នី ណាក់ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​សប្ដាហ៍​មុន​ លើក​ឡើង​ថា អំពើ​វាយ​ប្រហារ​លើ​រូប​លោក​នេះ គឺ​មិនមែន​ជា​ការ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ទេ។ ការ​លើក​ឡើង​នេះ ​ឆ្លើយតប​នឹង​​ការ​លើកឡើង​របស់​អាជ្ញាធរ​ដែល​បាន​សន្និដ្ឋាន​បឋម​ថា ការ​វាយ​ប្រហារ​លើ​លោក នី ណាក់ នេះ ជា​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ក្នុង​ចេតនា​ចង់​យក​ទ្រព្យសម្បត្តិ៕
#RFAKhmer #Cambodia #HunManet #HunSen #DithTina #NyNak #PoliticalViolence #MAFF

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលករខ្មែរនៅប្រទេសថៃ ស្នើឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
---
ពលករខ្មែរ រួមជាមួយសកម្មជនគណបក្សប្រឆាំង និងនិស្សិតនៅប្រទេសថៃប្រមាណ៦០នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា បានប្រមូលផ្ដុំគ្នានៅតំបន់សួនលួងឡកាវ ក្នុងក្រុងបាងកក (Bangkok) ស្នើឱ្យអង្គការសហប្រជាជាតិ កុំទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #ElectionKH2023 #UN #Workers #Protest
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីត​គរុសិស្ស​អប់រំកាយ​ព្រមាន​តវ៉ា​ «ពេញ​មួយ​ជីវិត»​ បើ​គ្មាន​ដំណោះស្រាយ
---
អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ព្រមាន​តវ៉ា​ «ពេញ​មួយ​ជីវិត»​ បើ​ក្រសួង​អប់រំ​មិន​បកស្រាយ​រឿង​លុបឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/former-students-of-national-institute-of-physical-education-continue-protest-in-fron-of-ministry-of-education-09182023165116.html
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #MoEYS #NIPES #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត អះអាងថា លោកប្រឹងរកអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជាដើម្បីកម្មករបានការងារធ្វើ
២. HRW ជំរុញឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញសមត្ថភាពរកយុត្តិធម៌ជូនជនរងគ្រោះ លោក នី ណាក់
៣. ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបក្សភ្លើងទៀនចូលជួបពិភាក្សារឿងសុំច្បាប់ដើមនៃការចុះបញ្ជីគណបក្ស
៤. នាទីវេទិកាវិទ្យុអាស៊ីសេរីយប់នេះយើងនឹងពិភាក្សាគ្នាថាហេតុអ្វីបានជារដ្ឋាភិបាលផ្តល់សម្បត្តិធម្មជាតិឱ្យទៅឯកជនឥតឈប់ឈរ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #HunManet #HunSen #DithTina #NyNak #MAFF #PhilRobertson #HRW #Assaults #PoliticalViolence #Huawei #CandlelightParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9YPUYGn1-h0
តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​ផ្ដល់​សម្បត្តិ​ធម្មជាតិ​ឱ្យ​ទៅ​ឯកជន​ឥត​ឈប់ឈរ?​ តើ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ ​ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​រួម​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​សម្រាប់​ទាំងអស់​គ្នា?​
​​​
​​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ​ទី១៩​ ខែ​កញ្ញា​ ​មាន​វាគ្មិន​កិត្តិយស​សកម្ម​ជន​មាតា​ធម្មជាតិ​ ​លោក​ ​ថុន រដ្ឋា​ ​និង​មន្ត្រី​សម្រប​សម្រួល​គម្រោង​ ​CYN​ ​លោក​ អូត ឡាទីន​ ​ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ ​ហើយ​លោក​ យ៉ង ចាន់តារា​ ​សម្រប​សម្រួល​កម្មវិធី​នេះ៖ https://fb.watch/n9yWCj3C09/

#RFAKhmer #Cambodia #HunManet #NaturalResources #ThonRatha #OutLatin #Environment #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
លោក​ ​ហ៊ុន ម៉ាណែត​ ​បាន​អះអាង​ជា​បន្តបន្ទាប់​ថា​រដ្ឋាភិបាល​របស់​លោក​ ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​កម្មករ​រោងចក្រ។​ ​ប៉ុន្តែ​ជាក់​ស្តែង​កិច្ចប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សរុប​ចំនួន​១៩លើក​កន្លង​មក​ បង្ហាញថា ភាគី​រដ្ឋាភិបាល​ និង​ភាគី​ថៅកែ​មិនព្រម​ដំឡើង​ប្រាក់​ខែ​សមរម្យ​ជូន​កម្មករ​ឡើយ។ ​ចំណែក​ភាគី​សហជីព​ ដែល​តំណាង​ឲ្យ​កម្មករ​វិញ​ ពួក​គេ​ បាន​បែកគ្នា​ជា​ពីរ​ក្រុម​ ​ដែល​ធ្វើ​ឲ្យ​ភាគី​សហជីព​ ​កាន់តែ​ចាញ់​ប្រៀប​ក្នុង​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ។​

​តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​លោក​ ​ហ៊ុន ម៉ាណែត​ ​​មិន​អាច​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ជូន​កម្មករ​បាន? 
 
​លោក​ ​ថា ថៃ​ ​រាយការណ៍​ផ្ទាល់​ជូន​លោក​អ្នកនាង​ជុំវិញ​រឿង​នេះ!​

#RFAKhmer #Cambodia #minimumwage #cambodianworkers #HunSen #HunManet #NewGovernment#CambodiaFamilyRun
#រូបត្លុកនយោបាយ​៖ ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ ​«ត្បូងពេជ្រ»​ កម្ពុជា-ចិន?
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #China #DiamondHexagonCooperation #IroncladFriends #HunManet #HunSen #XiJinping #LiQiang #BRI #CyberScams #HumanTraffickingCrimes #DrugCrimes #DebtTrap #Moneylaundering
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អគ្គលេខាធិការ​ អ.សប ព្រមាន​ពី​ការ​មិន​អាច​សម្រេច​បាន​ SDG ត្រឹម​ឆ្នាំ២០៣០
---
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (António Guterres) ព្រមាន​ពី​ការ​មិន​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) ត្រឹម​ឆ្នាំ២០៣០។ លោក​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​ពិភពលោក​ឱ្យ​អនុម័ត​ផែនការ​សង្គ្រោះ​ជា​សាកល​មួយ ដែល​ត្រូវការ​ការចាក់​បញ្ចូល​ថវិកា​ជំរុញ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​យ៉ាងហោច​ណាស់ ៥០០ពាន់​លានដុល្លារ​ក្នុង​មួយឆ្នាំ៕
#RFAKhmer #Cambodia #UN #SDGSummit #SDG2023 #UNGA2023 #UNGA78 #AntónioGuterres #HunManet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
HRW ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​សមត្ថភាព​រក​យុត្តិធម៌​ឱ្យ​លោក នី ណាក់
---
អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ថា​ជា​វិញ្ញាសា​តេស្ដ​សាកល្បង​រដ្ឋាភិបាល​ថ្មី​​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ សេចក្ដីថ្លែង​ការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ ទី​១៩ ខែ​កញ្ញា ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​ឱ្យ​លោក នី ណាក់ របួស​ធ្ងន់​ទាំង​កណ្ដាល​ថ្ងៃ​កាល​ពី​សប្ដាហ៍​មុន ជា​តឹកតាង​បង្ហាញ​ថា​ កេរ​ដំណែល​នៃ​អំពើ​ហិង្សា​វាយ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​នៃ​របប​ដឹកនាំ​របស់ លោក ហ៊ុន សែន បាន​បន្ត​មក​ដល់​ជំនាន់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស។
#RFAKhmer #Cambodia #HunManet #HunSen #DithTina #NyNak #PoliticalViolence #MAFF #HRW #PhilRobertson


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្វីខ្លះ​ដែល​ប្រិយមិត្ត​គួរដឹង​អំពី​មហាសន្និបាត អ.ស.ប និង​កម្ពុជា
---
អ្វីខ្លះ​ដែល​ប្រិយមិត្ត​គួរដឹង​អំពី​មហាសន្និបាត អ.ស.ប និង​កម្ពុជា? តើ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ធ្លាប់ត្រូវ​បាន​ព្យួរ ឬ​ដកហូត​ដែរឬទេ?
#RFAKhmer #Cambodia #UN #SDGSummit #SDG2023 #UNGA2023 #UNGA78 #AntónioGuterres #HunManet #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
បរាជ័យ​ធំៗ៣​ដែល ​ហ៊ុន ម៉ាណែត នាំមក​ជូន​ជាតិ ​ក្រោយ​​ទៅ​ជួប​មេដឹកនាំ​ចិន​
---
រដ្ឋាភិបាល​អះអាង​​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣ថ្ងៃ​ជា​លើក​ដំបូង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ចិន​លើក​នេះ សម្រេច​បាន ​«លទ្ធផល​យ៉ាង​ធំធេង»​ ទាំង​ផ្នែកទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការវិនិយោគ​ជាដើម។ ក៏ប៉ុន្តែ ជាក់ស្តែង បើ​គេ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​ជោគជ័យ​ទាំងនោះ​ វា​ទំនងជា​បរាជ័យ ឬ​ជា​គ្រោះ​សម្រាប់​ជាតិ​ទៅវិញ​ទេ។ ខាងក្រោម​នេះ គឺជា​បរាជ័យ​ធំៗ​ចំនួន៣​ដែល​លោក ហ៊ុន ម៉ាណែត នាំមក​ជូន​ជាតិ​ក្រោយ​លោកបាន​ទៅចិន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​មន្ត្រី​កំពូល​ៗ​ របស់​ប្រទេស​ចិន​មួយ​ចំនួនទៀត៕
#RFAKhmer #Cambodia #China #DiamondHexagonCooperation #HunManet #HunSen #XiJinping #LiQiang #BRI

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣៖

១.បក្សប្រឆាំងថា លោក ហ៊ុន សែន បង្ហោះរូបភាពពលរដ្ឋនៅក្រៅ ស្រុកគាំទ្រ លោក ហ៊ុន ម៉ាណែត ទៅអាមេរិកដើម្បីបន្លំភ្នែកអន្តរជាតិ
២.អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាព្រួយបារម្ភអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នជាតិកម្ពុជាពីសំណាក់ក្រុមហ៊ុន Huawei
៣.មេធាវីការពារក្ដី សង្ឃឹមថាតុលាការនឹងលើកលែង ការចោទប្រកាន់លើលោក ថាច់ សេដ្ឋា
៤.អ្នកជំនាញកសិកម្មលោក នី ណាក់ចេញពីមន្ទីរពេទ្យ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ចិន#ហ៊ុនម៉ាណែត #ហ៊ុនសែន #នយោបាយ #គណបក្សភ្លើងទៀន #បក្សប្រឆាំង #ហួវៃ #ថាច់សេដ្ឋា #ឌិតទីណា #នីណាក់ #ហិង្សានយោបាយ #ក្រសួងកសិកម្ម
#RFAKhmer #Cambodia #China #HunManet #Politics #CLP #CandleLightParty #Huawei #ThachSetha #DithTina #NyNak #PoliticalViolence #MAFF
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/cNY6fPslyY8