វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ ២០២៣៖

១. អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំអាស៊ាន មិនបាននាំយកលទ្ធផលជាដុំកំភួនសំរាប់ប្រទេសជាតិទេ
២. ពលករខ្មែរឆ្លងដែនត្អូញត្អែរពីការប្រថុយប្រថានជីវិត ទៅរកការងារធ្វើនៅប្រទេសថៃ
៣. ក្រុមស្ត្រីបឹងកក់ថ្កោលទោសតុលាការក្រុងភ្នំពេញ ដែលមិនទម្លាក់ការចោទប្រកាន់លើពួកគាត់
៤. ជីវប្រវត្តិរបស់លោក ស ថេត មេប៉ូលិសថ្មី ដែលចេញពីខ្សែលោក ស ខេង
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #ASEANSummits #SarThet #NationalPoliceCommissioner #LandDispute #BoeungKak
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/-3x4RcDzDI8
👍28
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣៖

១. អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន កើនឡើងដល់១០នាក់
២. លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យស៊ើបអង្កេតការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅខេត្តកំពង់ធំ
៣. ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យកំណត់ចំនួនទីប្រឹក្សា និងជំនួយការរដ្ឋាភិបាលឱ្យបានច្បាស់លាស់
៤. តើនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ហ៊ានធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឱ្យឯករាជ្យដែរឬទេ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #BanteayMeanchey #KompongThom #CandlelightParty #ArbitraryArrest
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Gs3-hLpnWFw
👍2
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣៖

៚កសិករថា លោក ឌិត ទីណា កាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មជិត១ឆ្នាំមកនេះមិនមានអ្វីប្រសើរឡើងទេ
៚ស្នងការនគរបាល​ខេត្ត​កំពង់ធំផ្អាកការងារមេប៉ុស្តិ៍ម្នាក់នៅខេត្តកំពង់ធំ ក្រោយ​មាន​បញ្ជាពី​លោក ហ៊ុន ម៉ាណែត
៚អ្នកឃ្លាំមើលជំរុញឱ្យកំណត់ច្បាស់លាស់ពីចំនួនទីប្រឹក្សា និងជំនួយការរដ្ឋាភិបាល
៚ជីវប្រវត្តិរបស់លោក ស ថេត មេប៉ូលិសថ្មី ដែលចេញពីខ្សែលោក ស ខេង
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #SarThet #SarKheng #NationalPoliceCommissioner #DithTina #MinistryofAgriculture #MAFF #Advicer #Nepotism #Corruption
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ZW0mSNYW3a0
👍13
#កម្រងរូបភាព៖​ អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ ប្ដេជ្ញាទាមទារយុត្តិធម៌
---
​អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ម្នាក់ក្នុងចំណោម១២នាក់ផ្សេងទៀត ដែលត្រូវបានសាលាលុបឈ្មោះចេញ កាលពីខែធ្នូ ឆ្នាំ២០២១ បន្តទាមទាររកយុត្តិធម៌ ដើម្បីឱ្យក្រសួងអប់រំយុវជន និងកីឡា បកស្រាយឱ្យបានច្បាស់លាស់ ចំពោះការលុបឈ្មោះរបស់ពួកគេ។ ការតវ៉ាលើកទី៦ នៅថ្ងៃទី ១១ កញ្ញានេះ ក៏មិនខុសពីលើកមុនៗ ដែរ គឺធ្វើឡើងនៅពីមុខក្រសួងអប់រំយុវជន និងកីឡា ដោយកាន់បដា និងជញ្ជីងយុត្តិធម៌។ លើសពីនេះ យុវជនតវ៉ាគឺ លោក កែវ សុវណ្ណឫទ្ធិ បានពាក់ម៉ាស់ដោយមានបិតស្កត់ខ្មៅសញ្ញាខ្វែងពីលើ ដើម្បីបង្ហាញពីការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងដេកនៅពីមុខក្រសួង។ ការតវ៉ានេះ ក៏មានក្រុមយុវជនចលនាមាតាធម្មជាតិ និងកូដករណាហ្គាវើលដ៍ (NagaWorld) ជាង១០នាក់ បាននាំគ្នាមកគាំទ្រ និងលើកទឹកចិត្តចំពោះការតស៊ូរបស់យុវជន កែវ សុវណ្ណឫទ្ធិ ក្រោមក្រសែភ្នែករបស់សមត្ថកិច្ច ដែលដាក់កម្លាំងតាមឃ្លាំមើលសកម្មភាពពួកគេ។
---
#RFAKhmer #Cambodia #HunSen #HunManet #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MotherNatureCambodia #NagaWorld
👍22😢7
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ ប្ដេជ្ញាទាមទារយុត្តិធម៌
---
​អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ម្នាក់ក្នុងចំណោម១២នាក់ផ្សេងទៀត ដែលត្រូវបានសាលាលុបឈ្មោះចេញ កាលពីខែធ្នូ ឆ្នាំ២០២១ បន្តទាមទាររកយុត្តិធម៌ ដើម្បីឱ្យក្រសួងអប់រំយុវជន និងកីឡា បកស្រាយឱ្យបានច្បាស់លាស់ ចំពោះការលុបឈ្មោះរបស់ពួកគេ។ ការតវ៉ាលើកទី៦ នៅថ្ងៃទី ១១ កញ្ញានេះ ក៏មិនខុសពីលើកមុនៗ ដែរ គឺធ្វើឡើងនៅពីមុខក្រសួងអប់រំយុវជន និងកីឡា ដោយកាន់បដា និងជញ្ជីងយុត្តិធម៌។ លើសពីនេះ យុវជនតវ៉ាគឺ លោក កែវ សុវណ្ណឫទ្ធិ បានពាក់ម៉ាស់ដោយមានបិតស្កត់ខ្មៅសញ្ញាខ្វែងពីលើ ដើម្បីបង្ហាញពីការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងដេកនៅពីមុខក្រសួង។
#RFAKhmer #Cambodia #HunSen #HunManet #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MotherNatureCambodia #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍23
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣៖

១. ប៉ូលិសខេត្តបន្ទាយមានជ័យ បន្តឃុំខ្លួនសមាជិកបក្សភ្លើងទៀន ៦នាក់ រឿងចង់បង្កើតបក្សថ្មី
២. អ្នកតាមដានស្ថានការណ៍សង្គម បារម្ភពីការតែងតាំងមន្ត្រីរាជការដោយគ្មានតម្លាភាព
៣. មេប៉ូលិស រងការរិះគន់ថា យឺតយ៉ាវតាមចាប់ជនល្មើសដែលចូលរួមរំដោះអ្នកទោសនៅសៀមរាប
៤. សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធររឹតបន្តឹងច្បាប់អន្តោប្រវេសន៍
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #BanteayMeanchey #China #Vietnam #HunManet #SarThet #MakChito #CandlelightParty #ArbitraryArrest #CambodiaThisWeek #SekBandith #YangChandara
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/6qYt2hDeUas
👍8
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ១៧]៖ កម្ពុជា​ដើរ​ដល់​របត់​បែងចែក​​រវាង​ពលរដ្ឋ​សាមញ្ញ និង​វិសាមញ្ញ
---
លោក សេក បណ្ឌិត លោក យ៉ង ចាន់តារា រួម​ជាមួយ​នឹង​លោក លី ចាន់ដារ៉ាវុត ជជែក​គ្នា​ពី​ការបែងចែក​​រវាង​ពលរដ្ឋ​សាមញ្ញ និង​វិសាមញ្ញ ក្រោម​របប​ដឹកនាំ​ឪពុក និង​កូន​របស់​លោក ហ៊ុន សែន។
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://kh.rfa.org/applepodcasts
👉 Google: https://kh.rfa.org/googlepodcasts
👉 Spotify: https://kh.rfa.org/spotifypodcasts
👉 RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #Podcast #CambodiaThisWeek #SekBandith #YangChandara #SamdechTitle #HunManet #HunManetCabinet #DynasticRules #CambodiaFamilyRun
👍7
តើ​ប្រព័ន្ធ​តុលាការ​អាច​នឹង​ត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ដូច​សម័យ​លោក​ ​ហ៊ុន សែន​ ​ដែរ​ឬ​យ៉ាងណា?​

​MC.  កេរដំណែល​ដ៏​អាក្រក់​មួយ​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​បាន​បន្សល់​ទុក​ក្រោយ​ពេល​លោក​គ្រប់គ្រង​កម្ពុជា​ជិត​៤​ទសវត្សរ៍​មក​គឺ​តុលាការ​មិន​ឯករាជ​ ​និង​ពុក​រលួយ​ផ្នែក​នយោបាយ​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​សង្គម ​និង​ការ​បែក​បាក់​ឯកភាពជាតិ។​

​តើ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ ​ហ៊ុន ម៉ាណែត​ ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​​នោះ​មាន​ឆន្ទៈ​នឹង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​លោក​ឬទេ? ​​តើ​ក្នុង​១០០​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី លោក​ ​ហ៊ុន ម៉ាណែត​ ​គួរ​ធ្វើ​អ្វី​ខ្លះ?​

​លោក​ ​ជី វិតា​ ​មាន​សេច​ក្ដី​រាយ​ការណ៍​អំពី​រឿង​នេះ​ដូច​តទៅ៖​ https://fb.watch/m_Zl5WsNEM/

#វិទ្យុអាស៊ីសេរី #កម្ពុជា #នយោបាយ #ហ៊ុនម៉ាណែត #ហ៊ុនសែន #បោះឆ្នោតក្លែងក្លាយ #យុត្តិធម៌ #ច្បាប់

#RFAKhmer #Cambodia #PoliticsKH #Hunmanet #HunSen #ShamElection
#justicekh #Hunmanet #HunSen #PoliticsKH
👍12
#រូបត្លុកនយោបាយ​៖ អន្ទាក់​បំណុល ​«អរគុណ​សន្តិភាព»
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #CPP #CambodiaPeople'sParty #ThanksPeace #EnoughIsEnough
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
👍18😢6
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គរ ទី១២ ខែកញ្ញា ឆ្នាំ២០២៣៖

៚អង្គការលើកលែងទោសស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យការបណ្ដេញតំបន់អង្គរ
៚អ្នកតាមដានស្ថានការណ៍សង្គម បារម្ភពីការតែងតាំងមន្ត្រីរាជការ ដោយគ្មានតម្លាភាព
៚តុលាការខេត្តស្ទឹងត្រែង កោះហៅអ្នកការពារព្រៃឡង់ម្នាក់ចូលបំភ្លឺតាមបណ្តឹងប្រធានមន្ទីរបរិស្ថាន
៚សង្គមស៊ីវិលស្នើឱ្យអាជ្ញាធររឹតបន្តឹងច្បាប់អន្តោប្រវេសន៍
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #AngkorWatMassForcedEvictions #AngkorWorldHeritageSite #UNESCO #Advicer #Nepotism #Corruption #ForestryActivists #EnvironmentActivist #Illegal #Immigration
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/oiWkl_khuH0
👍18
Media is too big
VIEW IN TELEGRAM
ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ដ៏​សម្បើម​នៅ​តំបន់​អង្គរ​ក្រោម​រូបភាព​អភិរក្ស
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ប្រមាណ១ម៉ឺន​គ្រួសារ ​ដែល​រស់​នៅ​ជុំវិញ​តំបន់​អង្គរ​ជា​យូរយារ​ណាស់​មក​ហើយ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បណ្ដេញ​ចេញ​ ក្រោម​រូបភាព​នៃ​ការអភិរក្ស? ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យ​ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​ដាច់​ស្រយាល​ ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​សម្រាប់​ការ​រស់​នៅ​សមរម្យ។ ថ្មីៗនេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ស្នើ​ដល់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ឱ្យ​​លើក​យក​បញ្ហា​​នេះ​ មក​ពិភាក្សា​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​នេះ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​រីយ៉ាត (Riyadh) ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ចាប់​ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី២៥ ខែកញ្ញា។
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #AmnestyInternational #AngkorWatMassForcedEvictions #AngkorWorldHeritageSite #RunTaAek #UNESCO #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👍15
Media is too big
VIEW IN TELEGRAM
សកម្មជន​បក្ស​ភ្លើង​ទៀន​៦​នាក់​​ត្រូវ​ប៉ូលិស​បន្ត​ឃុំខ្លួន​ជុំវិញ​ការបង្កើត​បក្ស​ថ្មី
---
ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​ បន្ត​ឃុំ​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន​៦​នាក់​ និង​ដោះ​លែង​១៧​នាក់​ ពាក់ព័ន្ធ​នឹង​ការ​ដើរ​​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ «គណបក្ស​បញ្ញា​ទំនើប»។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​រឿង​នេះ​​​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​​ពលរដ្ឋ​​ដោយ​ខុស​ច្បាប់​ ដើម្បី​​រាំង​ខ្ទប់​មិន​ឱ្យ​ចូល​រួម​ជីវភាព​នយោបាយ៕
#RFAKhmer #Cambodia #BanteayMeanchey #HunManet #CandlelightParty #ArbitraryArrests #PoliticalRightsRestrictions

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍16😢6
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣៖

១. អ្នកជំនាញកសិកម្មដែលធ្លាប់ជាប់ទោសពីរឿង «ទិញម៉ាស់ពាក់ឱ្យកូនមាន់» ត្រូវជនមិនស្គាល់មុខព្រួតវាយឱ្យរបួសធ្ងន់
២. ប៉ូលិសបញ្ជូនសកម្មជនបក្សភ្លើងទៀន ៦នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យរឿងផ្តិតមេដៃបង្កើតបក្សថ្មី
៣. ពលរដ្ឋខ្មែរអូស្ត្រាលីបន្តប្រតិកម្មទៅនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលអញ្ជើញលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាលើប្រធានបទ ថាតើសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងបែបណាពីទិសដៅទៅមុខនៃរដ្ឋាភិបាលថ្មីនេះ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #BanteayMeanchey #China #Australia #HunManet #HunManetCabinet #CandlelightParty #ArbitraryArrest #SinVatha #NyNak
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Afu-uaa6L9k
😢10👍4
Media is too big
VIEW IN TELEGRAM
កូដករនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ប្តេជ្ញាធ្វើកូដកម្មទាមទារសិទ្ធិការងារ និងសិទ្ធិសហជីព ក្រោយពីតវ៉ាអស់រយៈពេលជិត២ឆ្នាំ តែភាគីពាក់ព័ន្ធមិនចេញមុខដោះស្រាយវិវាទការងាររបស់ពួកគេ។ ការប្តេជ្ញាចិត្តជាថ្មីនេះ ធ្វើឡើងក្នុងពេលក្រុមកូដករប្រមាណ ៤០នាក់ នៅរសៀលថ្ងៃទី១២ កញ្ញា បន្តធ្វើកូដកម្ម ដោយកាន់រូបនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងមិនធ្វើឱ្យពួកគេខកចិត្ត ដូចរដ្ឋាភិបាលចាស់ដែលដឹកនាំដោយឪពុករបស់លោកនោះទេ។ កូដករណាហ្គាវើលដ៍អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងមានឆន្ទៈ និងបង្ហាញសមត្ថភាពចេញមុខដោះស្រាយបញ្ហាវិវាទការងាររបស់ពួកគេ ដោយសារតែនៅពេលថ្មីៗ នេះ លោកលើកឡើងថា លោកមើលហ្វេសប៊ុក (Facebook) ដើម្បីទទួលបានព័ត៌មានពីទុក្ខលំបាករបស់ពលរដ្ឋ។
#RFAKhmer #Cambodia #HunSen #HunManet #ChenLipKeong #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍15
តើ​សមាជិក​គណៈរដ្ឋ​មន្ត្រី​ថ្មី​របស់​លោក​ ​ហ៊ុន ម៉ាណែត​ ​ឆ្លុះ​បញ្ចាំង​បែប​ណា​អំពី​ទិសដៅ​ទៅ​មុខ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ?​

​ថ្វី​ដ្បិត​តែ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​ថ្មី ​និង​មន្ត្រី​នៅ​ធ្វើ​ការ​អែប​ជាប់​នឹង​លោក​ ​ហ៊ុន ម៉ាណែត​ ​ភាគ​ច្រើន​ជា​កូន​អ្នក​ធំ​ឡើង​បុណ្យ​តាម​សែស្រឡាយ​ក្ដី ​ក្នុង​នោះ​ក៏​មាន​កូន​ចៅ​អ្នក​មនុស្ស​សាមញ្ញ​មួយ​ចំនួន​តូច​ដែរ។​ ​ក៏​ប៉ុន្តែ​កូន​ចៅ​អ្នក​ដែល​មិន​ជាប់​សែ​ស្រ​ឡាយ​វណ្ណៈ​អ្នក​ដឹក​នាំ​ ​ហើយ​អាច​រក្សា​ ឬ​ទទួល​តំណែង​ក្នុង​គណៈរដ្ឋ​មន្ត្រី​ថ្មី​របស់​លោក​ ​ហ៊ុន ម៉ាណែត​ ​បាន​លុះ​ត្រា​តែ​អ្នក​នោះ​ជា​ជន​នោះ​ហ៊ាន​ប្រើ​វិធី​គ្រប់​យ៉ាង​ រួម​មាន​ ​អ្នក​ចេះ​លើក​ជើង​បញ្ចើចបញ្ចើ​ អ្នក​ចេះ​កាឡៃ​ និង​បង្កើត​ច្បាប់​ជា​ដើម។​

​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នា​រាត្រី​ថ្ងៃ​អង្គារ​ ​ទី១២​កញ្ញា​នេះ​ ​មាន​វាគ្មិន​​ពីរ​រូប​គឺ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​សេង សារី​ ​និង​ព្រះតេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​ ​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​សេរី។​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​នៃ​អាស៊ីសេរី​ជា​អ្នក​​សម្រប​សម្រួល​កម្មវិធី​នេះ៖ https://fb.watch/n0kHJOowS3/
👍11
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់៖ ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​សេង សារី​ថ្លែង​ថា​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​លោក​ ​ហ៊ុន ម៉ាណែត​ ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ស្អុយ​ដោយ​សាតែ​មន្ត្រី​នយោបាយ​ជា​ច្រើន​តែងតែ​រាយការណ៍​បំផ្លើស​ ​និង​បំប៉ោង​ព័ត៌មាន​ទៅ​នាយក​រដ្ឋ​មន្ត្រី។​

#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun#RFAKhmer #News #Cambodia #SengSary
👍14👎1