សេដ្ឋកិច្ចកម្ពុជា កំពុងតែត្រដរខ្យល់
---
ស្របពេលដែលពលរដ្ឋកម្ពុជា នឹងនាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ភាពមិនប្រាកដប្រជាកំពុងតែគ្របដណ្ដប់លើសេដ្ឋកិច្ចកម្ពុជា ដែលតាមធម្មតាមានភាពរឹងមាំ...។ បញ្ហាទាំងនេះ កំពុងប៉ះពាល់ដល់គ្រប់វិស័យទាំងអស់នៅក្នុងសង្គម រាប់ចាប់តាំងពីអ្នកមានបំផុតរហូតដល់អ្នកក្រីក្របំផុត។ បញ្ហាទាំងនេះ ក៏កំពុងធ្វើឱ្យធនាគារនានា ដែលកំពុងកាន់កាប់ចំនួនកម្ចីមិនទាន់សង ព្រួយបារម្ភ។ ការណ៍នេះ អាចជាប្រផ្នូលនៃវិបត្តិហិរញ្ញវត្ថុ នេះបើយោងតាមធនាគារពិភពលោក (World Bank)។
ការបន្តនិរន្តរភាពផ្នែកនយោបាយ មើលទៅទំនង ដូចជាមានការធានាតាមរយៈផែនការនៃការផ្ទេរអំណាចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ថាតើមនុស្សជំនាន់ក្រោយអាចកាន់អំណាចបាន ឬអត់នោះ គឺអាចអាស្រ័យទៅលើការណ៍ដែលថា តើលោក ហ៊ុន ម៉ាណែត អាចយកសញ្ញាប័ត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចរបស់លោក មកដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះ បានល្អដែរឬទេ ខណៈគាត់នឹងហែលឆ្លងនូវបញ្ហាប្រឈមជាច្រើនមិនដូចអ្វី ដែលឪពុករបស់គាត់ធ្លាប់ជួបប្រទះ កាលពីពេលមុនទាល់តែសោះនោះ៕
---
អានអត្ថបទពិស្តារ៖ https://www.rfa.org/khmer/news/politics/cambodia-economy-electionkh-07212023175121.html
អានអត្ថបទអង់គ្លេស៖ https://www.rfa.org/english/news/cambodia/cambodia-economy-election-07202023095432.html
---
#RFAKhmer #Cambodia #HunSen #HunManet #EconomicCrisis #FinancialCrisis #RealEstateKH #PropertiesKH #ConstructionKH #TourismKH #ElectionKH2023 #ShamElection #WorldBank

Radio Free Asia
សេដ្ឋកិច្ចកម្ពុជាកំពុងតែត្រដរខ្យល់
សមិទ្ធផលសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន ចាប់ផ្ដើមដួលរលំ ហើយមនុស្សគ្រប់គ្នាកំពុងរងផលប៉ះពាល់