វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.71K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំ នៃ ឃាតកម្មបណ្ឌិត កែម ឡី
---
​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
---
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers