វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មប្រមាណជាង ៤០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ា នៅមុខក្រុមហ៊ុនជាថ្មីទៀត ក្រោមតំណក់ទឹកភ្លៀង នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារអូសបន្លាយជិត ២ ឆ្នាំ។ ការប្រមូលផ្តុំតវ៉ា នៅថ្ងៃរសៀលថ្ងៃទី៥ ខែមិថុនា ដែលខុសប្លែកពីសព្វមួយដងក្រុមកូដករតែងតែវាយស្គរ ប្រើឧបករណ៍បំពងសំឡេង មានបាស និងមេក្រូ កាន់បដាក្រណាត់ពណ៌ក្រហម និងខ្មៅ ជាដើម ក្នុងន័យទាមទារដំណោះស្រាយការងារ និងការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ។ លើកនេះ ក្រុមកូដករណាហ្គាវើលដ៍នាំគ្នាដើរដង្ហែចេញក្រុមហ៊ុនណាហ្គាវើលដ៍ទីពីរឆ្ពោះទៅក្រុមហ៊ុនណាហ្គាវើលដ៍ទីមួយ ដោយពួកគាត់ធ្វើជារូបបេះដូងពណ៌ខ្មៅសរសេរឈ្មោះក្រុមហ៊ុនបនល្បែង «ណាហ្គាវើលដ៍» ជាភាសាខ្មែរ និងអង់គ្លេស ហើយកទៅបោះចោលក្នុងធុងសំរាម នៅខាងមុខណាហ្គាវើលដ៍ទីមួយ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
Media is too big
VIEW IN TELEGRAM

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH