វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.5K photos
2.81K videos
108 files
8.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុមប្រជាកសិករជាង ២០០នាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា នាំគ្នាធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី ដើម្បីបន្តទៅប្រមូលផ្ដុំគ្នា នៅខាងក្រៅរបងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យសមត្ថកិច្ចដោះលែងលោក ថេង សាវឿន និង និងសហការីរបស់លោកពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច។ ក្រុមអ្នកតវ៉ា ភាគច្រើនជាប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ កោះកុង និងខេត្តផ្សេងៗ ទៀត អះអាងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មិនបានបង្រៀនកសិករពីបដិវត្តផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ។ ពួកគេបន្តថា សមាគមបង្រៀនកសិករតែពីមេរៀនកសិកម្ម និងសិទ្ធិក្នុងការទាមទារដីធ្លីរបស់ខ្លួនវិញតែប៉ុណ្ណោះ។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
😢10👍4
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី២២ ខែ​ឧសភា ឆ្នាំ២០២៣
១. លោក ហ៊ុន សែន បន្ត​ប្រតិកម្ម​នឹង​បណ្តា​ទូត​បរទេស​ដែល​ទៅ​ជួប​លោក កឹម សុខា
២. ប្រជាកសិករ​ជាង ២០០នាក់ បន្ត​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី
៣. ក្រុមយុវជន​ស្រឡាញ់​បរិស្ថាន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ស្នើឱ្យ​បញ្ឈប់​ការកាត់​ឆ្វៀលដី​នៅ​តំបន់​ឧទ្យានជាតិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន
៤. ក្រុមកម្មករ រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​យក​ចិត្ត​ទុកដាក់​ពី​សុខទុក្ខ​កម្មករ ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #KemSokha #ThengSavoeun #ThachHach #NhelPheap #CCFC #LandConflict #MotherNature #MotherNatureYouthMovement #NationalParks
👍16
មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​មុន​នេះ​ថា តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី ដោយ​ចោទ​ចំនួន​ពីរ​ករណី គឺ​បទ​ញុះញង់ និង​រួមគំនិតក្បត់។
👍15😢5
Media is too big
VIEW IN TELEGRAM
ចុះចូលជួយជាតិ ឬជួយជនផ្តាច់ការ? [Podcast]
——————————
***តោះ***ចូលទៅស្ដាប់«កម្ពុជាសប្ដាហ៍នេះ» របស់វិទ្យុអាស៊ីសេរី។
កម្មវិធី​ផតខាសន៍ (Podcast) «កម្ពុជា​សប្តាហ៍​នេះ» ពិភាក្សា​អំពី​មូល​ហេតុ​នានា​ ដែល​ជំរុញ​អោយ​អ្នក​ដែល​ធ្លាប់​រិះគន់​លោក ហ៊ុន សែន​ ប្រែចិត្ត​ទៅ​ចូលរួម​ជាមួយ​លោក​វិញ​ដូច​តទៅ៖

ប្រិយមិត្ត​អាច​ស្វែងរក និង​ស្តាប់​ផតខាសន៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសន៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសន៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram)៕

#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek
👍16👎1😢1
Media is too big
VIEW IN TELEGRAM
តុលាការ​ខេត្ត​រតនគិរី​សម្រេច​ម្រេច​ឃុំ​ខ្លួន​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​និង​សហការី​លោក​ពី​រូប​ទៀត​ ​គឺ​លោក​ ​ញ៉ិល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ដោយ​ចោទ​ ​២​ ​ករណី​ ​គឺ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​ ​លោក​ទាំង​បី​នាក់​ ​ត្រូវ​បាន​យកទៅ​ឃុំ​ខ្លួន​ ​នៅ​ពន្ធ​នាគា​រ​ខេត្ត​រត​ន​គី​រី​ ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​ ​២​២​ ​ខែ​ឧសភា​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍11😢1
វីដេអូ៖ https://youtu.be/1l3ximCK6_o

ក្រុម​យុវជន​ជិត ២០នាក់ ​នៅ​ថ្ងៃទី ២២ ឧសភា នាំ​គ្នា​ដើរ​ពី​ផ្សារ​រាត្រី​ រហូត​ដល់​ខាង​មុខ​ក្រសួង​បរិស្ថាន​ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ។

ការ​ដាក់​ញត្តិ​នេះ ក្នុង​គោល​បំណង​ស្នើ​ឱ្យ​ក្រសួង​ដក​ហូត​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ចំនួន ៣​ពី​វិស័យ​ឯកជន​ឱ្យ​មក​រដ្ឋ​ជា​អ្នក​គ្រប់គ្រង​ និង​បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន៕

#RFAKhmer #News #Cambodia #Environment #Youth
👍29
#កម្រងរូបភាព​៖ ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
👍40😢8
Media is too big
VIEW IN TELEGRAM
ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #LandConflict
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍20
#រូបត្លុកនយោបាយ​៖ ចំណងជើង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍
---
ខាងក្រោម​នេះ​ គឺជា​ចំណងជើង​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​ចំនួន ៥ ដែល​ប្រិយមិត្ត​របស់​យើង​បាន​ដាក់​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ៖
១. សម្តេច​ពិតជា​ខ្លាំង​ដូច​ខ្លា​ក្រដាស​មែន (ដោយ៖ Vuthy Khmer)
២. មិន​ហ៊ាន​ប្រកួត​ទេ​ខ្លាច​ដូចថៃ (ដោយ៖ Bong Nob)
៣. កំសាក​ហួស​ថ្លែង (ដោយ៖ So Visal)
៤. ចង់​ប្រកួត​ជាមួយ​អ្នកខ្លាំង តែ​ពេល​មុន​ប្រកួត​ចងដៃ ចងជើង​គេ ហើយ​បិទ​មាត់គេ​ទៀត (ដោយ៖ Khmer Chamrouen)
៥. ខ្លាំង​យ៉ាងណា គង់តែ​មាន​ថ្ងៃមួយ (ដោយ៖ @somalyly5258)

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CandlelightParty#NEC#ElectionKH2023#WinWinPolicy
👍30
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ គឺ​លោកស្រី ព្រំ ចាន់ថា អះអាង​ថា​ស្វាមី​លោកស្រី និង​លោកស្រី​ នឹង​មិន​សុំទោស ឬ​សុំ​សេរីភាព​ពី​រដ្ឋាភិបាល​ ដើម្បី​ទទួល​បាន​ការ​លើក​លែងទោស ឬ​ដោះលែង​នោះ​ទេ៕

#RFAKhmer #Politics
👍26