វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.56K photos
2.87K videos
108 files
8.99K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
May 2, 2022
ពលករ​​ធ្វើ​ការ​​នៅ​ប្រទេសថៃ​ជិត​៧០០នាក់ ក្នុង​​នោះ​​មាន​​ពលករ​ខ្មែរ​ជាង​១០០​នាក់ បាន​ដង្ហែរ​ញាតិ​ទៅ​កាន់​ក្រសួង​ការងារ​ថៃ ក្នុងទិវា​ពលកម្ម​អន្តរជាតិលើក​ទី​១៣៨ ដើម្បី​ស្នើដល់រដ្ឋាភិបាលបង្កើតច្បាប់មួយ​សម្រួល​ដល់​ពលករដែល​រស់នៅប្រទេសថៃ គឺមានការគាំពារ ដល់ពលករគ្មានចំណេះដឹង និងជំនាញផ្សេងៗ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #LABORDAY #Workers #thailand
May 2, 2022
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០១ ខែ​ឧសភា ឆ្នាំ២០២៣
១. កម្មករ​ជាង​២ពាន់នាក់​ដង្ហែក្បួន​លើកស្ទួយ​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ
២. ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន លួច​ថត​សំឡេង​សន្ទនា​ឯកជន និង​ផ្សព្វផ្សាយ​វាយប្រហារ​មនុស្ស​ក្នុង​បក្ស
៣. ប្រជា​ពលរដ្ឋ ត្អូញត្អែរ​ពី​ភាព​រញ៉េរញ៉ៃ​នៃ​ការ​ផ្តល់​សំបុត្រ​ចូល​ទស្សនា​ការប្រកួតកីឡា​ស៊ីហ្គេម
៤. សហគមន៍​ព្រៃឡង់​ថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន ទោះ​មាន​យុទ្ធនាការ​បង្ក្រាប​របស់​លោក សៅ សុខា ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #LaborDay #SEAGames #EarChanna #NagaWorld #ForestCrimes #PreyLang #SaoSokha
May 1, 2023
Media is too big
VIEW IN TELEGRAM
ក្រុម​សហជីព​ ​កម្មករ​ ​សមាគម​ ​អង្គការ​ផ្នែក​សិទ្ធិ​ការងារ​ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​សកម្មជន​សង្គម​ ​ប្រមាណ​២​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១​ឧសភា​ ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​តែ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​ពីសំណាក់​អាជ្ញាធរ​។​ ​ពិធី​នេះ​ធ្វើឡើង​ ​នៅមុខ​រដ្ឋសភា​ ​ដើម្បី​សម្ដែង​មតិ​ពី​ស្ថានភាព​សិទ្ធិ​ការងារ​ ​ការរើសអើង​កម្មករ​ ​សហជីព​ ​ការរំលោភ​សិទ្ធិ​ការងារ​ ​សិទ្ធិ​សហជីព​ ​ដែល​ពួកគេ​រង​ការ​ធ្វើទុក្ខបុកម្នេញ​កន្លងមក​ ​ដោយ​មិន​ទទួល​បាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​យុត្តិធម៌​ ​។​ ​បន្ទាប់ពី​សម្តែង​មតិ​ ​និង​ដាក់​ញត្តិ​រួមគ្នា​ទៅកាន់​រដ្ឋសភា​រួច​ ​ពួកគេ​ក៏បាន​ដើរ​ដង្ហែក្បួន​ទៅ​គោរពវិញ្ញាណក្ខន្ធ​លោក​ ​ជា​ ​វិជ្ជា​ ​ផង​។​
#RFAKhmer #Cambodia #LaborDay #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld
---
👉 ទស្សនាវីដេអូ៖ https://youtu.be/FYv_CAAYCS8

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
May 1, 2023