វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.49K photos
2.81K videos
108 files
8.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ​៖ ការសម្ញែង​នាឡិកាដៃ​ប្រណីត​ជ្រែកដៃ​របស់​អតីតកម្មាភិបាល​ខ្មែរក្រហម លើ​សម្រែក​ទុក្ខសោក​របស់​ពលរដ្ឋ
---
សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
---
លោក ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ជាមនុស្ស​សម្ភារៈនិយម​រូបនេះ មិន​ញញើត​នឹង​សម្ញែង​ទ្រព្យសម្បត្តិ​ទំនើបៗ ជាពិសេស​នាឡិកា​ដៃ​ប្រណីតៗ​ឡើយ ក្នុងពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ជំពាក់បំណុល​បរទេស​មិនតិចជាង ២ពាន់លាន​ដុល្លារ ក្នុងមួយ​ឆ្នាំៗ។ លោក​មាន​ប្រាក់ខែ​ត្រឹមតែ​ជាង ២ពាន់​៥រយ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។ ក៏ប៉ុន្តែ លោក​មានលទ្ធភាព​ពាក់​នាឡិកា​ប្រណីតៗ​ប្តូរ​ម៉ូដ​សុទ្ធតែជា​ប្រភេទ​កម្រ​រចនា​ពិសេស​​ចេញពី​មាស និង​​ពេជ្រ មិន​តិចជាង ១១គ្រឿងឡើយ ដែល​មាន​តម្លៃ​សរុប​ជិត១០លាន​ដុល្លារ។ ក្រុមអ្នកឃ្លាំមើល​ជាតិ និង​អន្តរជាតិ​ថា ការណ៍​ដែល​លោក ហ៊ុន សែន សម្ញែង​នាឡិកា​ដៃ​តម្លៃ​រាប់លានដុល្លារ​យ៉ាងដូច្នេះ អាច​ជាប់ពាក់ព័ន្ធនឹង​អំពើពុករលួយ។
---
#RFAKhmer #Cambodia #HunSen #PatekPhilippe #RichardMille #Indebtedness
👍9