វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.18K videos
60 files
7.06K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទ្វីប​អឺរ៉ុប​ចូលរួម​បាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបាន​ច្រើន​កុះករ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊េលហ្សិក ​នៅថ្ងៃ១៤ ខែធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរ​នៅ​លើ​ហ្វេសប៊ុក កាលពីយប់​ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយ​ហើយ ​ពីព្រោះ​ចាប់ពីឆ្នាំ ២០២៣ ទៅគាត់នឹង​ចុះចេញ​ពី​តំណែង​គាត់​បច្ចុប្បន្ន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HumanRights #Australia #HunSen #SamRainsy #EU #ASEAN
អ្នកជំនាញ និង​ក្រុមអ្នកវិភាគ​នយោបាយ លើកឡើងថា កម្ពុជា​គួរទាញយក​ប្រយោជន៍​ពី​ការធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូល​អាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើ​ការស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ទទួលបាន​មកវិញ​នូវ​ការអនុគ្រោះពន្ធ EBA ២០% ពីសហភាព​អឺរ៉ុប។ ទោះយ៉ាងណា ពួកគេ​មិនរំពឹងថា​អាចនឹងមាន​ដំណោះស្រាយ​អំពីបញ្ហា EBA នេះ សម្រាប់​កម្ពុជាឡើយ ពីព្រោះតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តធ្វើផ្គើន និង​បង្កើន​យុទ្ធនាការ​បង្ក្រាបមកលើ​សំឡេងប្រឆាំង សហជីព និង​សង្គមស៊ីវិល ផ្ទុយពី​ការចង់ឃើញ​របស់​សហភាពអឺរ៉ុប។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA