វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.29K videos
69 files
7.2K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អ្នក​អង្កេត​ការ​បោះឆ្នោត​ មក​ពី​គណបក្ស​ភ្លើង​ទៀន មើល​ឃើញ​ពី​ភាព​ខុស​ប្រក្រតី​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​​ជុំវិញ​មណ្ឌល​​​ដែល​ប្រជាពលរដ្ឋ ចូល​ទៅ​បោះឆ្នោត នៅ​បណ្ដាល​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល។ ពួកគេ​លើកឡើង​ថា​ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច ហើយ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​អាច​នឹង​គ្មាន​តម្លាភាព ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។
អាន​ព័ត៌មាន​ពិស្ដារ...
#ElectionKh2022 #Cambodia #បោះឆ្នោត២០២២ #RFAKhmer #វិទ្យុអាស៊ីសេរី
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) អះអាង ថា ការ បិទ ទ្វារ របង មណ្ឌល បោះ ឆ្នោត ឬ បិទ ទ្វារ ការិយាល័យ ដើម្បី រាប់ សន្លឹក ឆ្នោត និង មិន អនុញ្ញាត ឱ្យ ពលរដ្ឋ ឈរ មើល ការ រាប់ សន្លឹក ឆ្នោត គឺ ពុំ ខុស ច្បាប់ នោះ ទេ ពីព្រោះ មន្ត្រី បោះ ឆ្នោត មាន តួនាទី ធានា នូវ សុវត្ថិភាព និង ភាព ត្រឹមត្រូវ ជូន ភាគី ពាក់ព័ន្ធ។ ប៉ុន្តែ គណបក្ស ភ្លើង ទៀន និង សង្គម ស៊ីវិល ចាត់ ទុក ករណី ទាំង នេះ គឺ ជា ការ អនុវត្ត ផ្ទុយ ពី នីតិវិធី ច្បាប់ ជាពិសេស មិន បង្ហាញ ពី តម្លាភាព និង យុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022 #NEC