ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ នៅ ឆ្នាំនេះ ក្រុម គ្រួសារ របស់ មន្ត្រី និង សកម្មជន គណបក្ស ប្រឆាំង ដែល កំពុង ជាប់ ពន្ធនាគារ និង រត់ ភៀសខ្លួន នៅ ក្រៅ ប្រទេស នោះ នៅតែ គ្មាន វាសនា បាន ជួបជុំ ក្រុម គ្រួសារ ដូច គេ នោះ ទេ ដោយសារ របប ក្រុងភ្នំពេញ បន្ត ធ្វើទុក្ខបុកម្នេញ និង ចាប់ ដាក់ ពន្ធនាគារ ឥត ស្រាកស្រាន្ត ក្រោម មូលហេតុ នយោបាយ ។ ក្រុម គ្រួសារ របស់ ពួកគេ មួយចំនួន បាន រស់នៅ បែកបាក់ គ្នា ២ ឆ្នាំ ហើយ ខ្លះទៀត ៤ ឆ្នាំ ទៅ ហើយ ចាប់តាំងពី របប ក្រុងភ្នំពេញ រំលាយ គណបក្ស សង្គ្រោះ ជាតិ កាល ពី ចុងឆ្នាំ ២០១៧ មក។ មន្ត្រី សង្គម ស៊ីវិល យល់ ថា រដ្ឋាភិបាល ល្មម ដល់ពេល បញ្ចប់ វិបត្តិ នយោបាយ និង បើកឱកាស ឱ្យ ពលរដ្ឋ គ្រប់ និន្នាការ នយោបាយ មាន សេរីភាព និង រស់នៅ ជួបជុំ ក្រុម គ្រួសារ ឡើង វិញ។ អានអត្ថបទពេញ
✅ Join RFA Khmer
#RFAKhmer #Politics #CNRP #CNRPactivist #Oppostion
✅ Join RFA Khmer
#RFAKhmer #Politics #CNRP #CNRPactivist #Oppostion
Radio Free Asia
ទុក្ខគ្រួសារសកម្មជនបក្សប្រឆាំងដែលរស់នៅបែកគ្នាដោយសារជាប់គុក និងរត់ភៀសខ្លួន
ពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ក្រុមគ្រួសាររបស់មន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ និងរត់ភៀសខ្លួននៅក្រៅប្រទេសនោះ នៅតែគ្មានវាសនាបានជួបជុំក្រុមគ្រួសារដូចគេនោះទេ ដោយសាររបបក្រុងភ្នំពេញ បន្តធ្វើទុក្ខបុកម្នេញ…