វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការ​ខេត្ត​ប៉ៃលិន​បាន​កោះហៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​នេះ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពីរ​សំណុំ​រឿង​ផ្សេងៗ ​គ្នា​ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ក្រោយពី​ទទួល​បណ្តឹង​របស់​មេភូមិ​ម្នាក់​មក​ពី​គណបក្ស​កាន់​អំណាច។ ​មន្ត្រី​សង្គមស៊ីវិល​ចាត់​ទុក​ពាក្យ​បណ្តឹង​នេះ​ថា ជា​ល្បិច​គំរាម​កំហែង​ដើម្បី​បំបាក់​ស្មារតី​នយោបាយ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Law #ELECTION2022 #Pailin
មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ថា​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​ ​ដែល​កម្ពុជា​កំពុង​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ​នៅ​មិនទាន់​អា​ចចេញ​ឆាប់ៗ​ ​បាន​នៅឡើយ​នោះ​​ទេ​ ​ព្រោះ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នោះ​ ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​កា​រហាម​ការ​ពរ​ពោះ​ជំនួស​។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​កាលពីដើម​ខែ​មេសា​ ​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​យក​សេ​ក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​មក​ពិនិត្យ​សិក្សា​ឡើងវិញ​ ​ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​ជាច្រើន​ឆ្នាំ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Surrogacy #Woman