វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាច់​ញាតិ​​របស់​​អ្នក​នយោបាយ​​កំពុង​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​ ស្នើសុំ​រដ្ឋាភិបាល​​អន្តរាគមន៍​​​ទៅ​តុលាការ​ដោះលែង​ប្ដី​ និង​ឪពុក​របស់​ពួកគេ​​ ឲ្យ​មាន​សេរីភាព​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២​។ សង្គម​ស៊ីវិល​​ថា ការ​បន្ត​ឃុំ​ខ្លួន​​អ្នក​នយោបាយ​ទាំង​នោះ ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRPActivists #CNRP #Prison
អតីត​កម្មការិនី​រោងចក្រ​លោកស្រី​ ​សំ​ ​សុខា​ ​មិន​ទុកចិត្ត​មន្រ្តី​តុលាការ​ ​ដែល​មិនព្រម​ចេញ​បង្កាន់ដៃ​ ​ថ្លៃ​លោកស្រី​បង់​ប្រាក់ពិន័យ​ ​១០​លាន​រៀល​​ (​ឬ​ ​២.៥០០​ ​ដុល្លារ​​)​ ​ជូន​​តុលាការ​ ​ដើម្បីកុំឲ្យ​ជាប់ពន្ធនាគារ​ថែម​ ​៦​ខែ​ទៀត​។​ ​ថ្លែងប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ក្រោយ​ការ​បង់​ប្រាក់​គ្រប់​ចំនួន​ ​កាលពី​ថ្ងៃ​ទី​​១០​ ​ខែ​​កុម្ភៈ​ ​លោកស្រី​ ​សំ​ ​សុខា​ ​ថា​ជា​រឿង​ចម្លែក​ ​និង​មិន​ប្រក្រតី​មួយទៀត​ ​ដែល​មន្រ្តី​តុលាការ​ ​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ពី​លោកស្រី​ហើយ​ ​ប៉ុន្តែ​មិន​ចេញ​លិខិត​បញ្ជាក់​អ្វី​ទាំងអស់​បែប​នេះ​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Prison #CNRP #Justice