វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាជិក​រដ្ឋ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ដៃ​គាំទ្រ និង​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​លោក ប្រាជ្ញ ចន្ទ ក្លាយ​​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ហើយ នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៦ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មិថុនា​នេះ។ អានអត្ថបទពេញ
#RFAKhmer #Politics #NEC #CPP #NA
រដ្ឋសភា នឹង បើក កិច្ចប្រជុំ នៅ ថ្ងៃ ទី២៥ ខែវិច្ឆិកា ដើម្បី បោះឆ្នោត ជ្រើសរើស លោក ជាម យៀប ជា អនុប្រធាន ទី១រដ្ឋសភា ជំនួស លោក ងួន ញ៉ិល ដែល បាន ទទួល មរណភាព។ មន្ត្រី ជាន់ខ្ពស់ នៃ គណបក្ស ប្រជាជន មួយ ចំនួន បាន សាទរ។ ប៉ុន្តែកន្លង មក លោក ធ្លាប់ មាន កេរ្តិ៍ ឈ្មោះ មិន ល្អ ទាក់ទង នឹង ករណី បង្ក គ្រោះថ្នាក់ ចរាចរណ៍ ដែល អ្នក បើក រថយន្ត របស់ លោក បាន បើក បុក មនុស្ស ហើយ បើក រត់ គេចខ្លួន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #CheamYeap #NA
អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រិះគន់​ការ​តែងតាំង​​ទីប្រឹក្សា​​​ និង​សាច់​ញាតិ​របស់​អនុ​ប្រធាន​ទី​១​​រដ្ឋសភា​ឯក​បក្សលោក ជាម យៀប​ ថា​ជា​រឿង​ឥត​បាន​ការ ​ក្នុង​ពេល​​ដែល​​រដ្ឋាភិបាល​​​​ណែនាំ​មន្ត្រី​​ឲ្យ​​សន្សំ​សំចៃ​ថវិកា​ជាតិ​។ ក្នុង​ចំណោម​ទីប្រឹក្សា​​​ថ្មី​ទាំង​នោះ​ មាន​​ទីប្រឹក្សា​ម្នាក់​​ គឺជា​កូន​ស្រី​បង្កើត​​របស់​លោក ជាម យៀប​ គឺ​អ្នកស្រី ជាប ច័ន្ទ​សុជាតា​។ ឯ​ជំនួយ​ការ​​​ដែល​ទើប​តែង​តាំង​វិញ គឺ​ជា​ចៅស្រី​បង្កើត​របស់​លោក​ ឈ្មោះ​ យៀប ច័ន្ទ​សុចិណា​ទេវី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #NA #CheamYeab