វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.56K photos
2.87K videos
108 files
8.99K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ នៅ ឆ្នាំនេះ ក្រុម គ្រួសារ របស់ មន្ត្រី និង សកម្មជន គណបក្ស ប្រឆាំង ដែល កំពុង ជាប់ ពន្ធនាគារ និង រត់ ភៀសខ្លួន នៅ ក្រៅ ប្រទេស នោះ នៅតែ គ្មាន វាសនា បាន ជួបជុំ ក្រុម គ្រួសារ ដូច គេ នោះ ទេ ដោយសារ របប ក្រុងភ្នំពេញ បន្ត ធ្វើទុក្ខបុកម្នេញ និង ចាប់ ដាក់ ពន្ធនាគារ ឥត ស្រាកស្រាន្ត ក្រោម មូលហេតុ នយោបាយ ។ ក្រុម គ្រួសារ របស់ ពួកគេ មួយចំនួន បាន រស់នៅ បែកបាក់ គ្នា ២ ឆ្នាំ ហើយ ខ្លះទៀត ៤ ឆ្នាំ ទៅ ហើយ ចាប់តាំងពី របប ក្រុងភ្នំពេញ រំលាយ គណបក្ស សង្គ្រោះ ជាតិ កាល ពី ចុងឆ្នាំ ២០១៧ មក។ មន្ត្រី សង្គម ស៊ីវិល យល់ ថា រដ្ឋាភិបាល ល្មម ដល់ពេល បញ្ចប់ វិបត្តិ នយោបាយ និង បើកឱកាស ឱ្យ ពលរដ្ឋ គ្រប់ និន្នាការ នយោបាយ មាន សេរីភាព និង រស់នៅ ជួបជុំ ក្រុម គ្រួសារ ឡើង វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPactivist #Oppostion
April 9, 2021
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះ ជាតិ ម្នាក់ ស៊ូ លះបង់ ងារ ជា ឯកឧត្តម សុខចិត្ត មក ធ្វើការ សំណង់ ហូប បាយ ច្រក ថង់ ផឹកទឹក ទុយោ ព្រោះ មិន ក្បត់ ឆន្ទៈ អ្នក គាំទ្រ។ អនុប្រធាន គណបក្ស សង្គ្រោះជាតិ ប្រចាំ ខេត្ត កំពង់ឆ្នាំង និង ជា សមាជិក ក្រុមប្រឹក្សា ខេត្ត នេះ លោក ដួង ចន្ត្រា ថា ទោះ លោក លំបាក បន្តិច តែ សប្បាយ ចិត្តនឹង ផ្លូវ ដែល លោក ជ្រើសរើស នេះ។ អ្នកវិភាគ នយោបាយ ថា នេះ ជា វីរភាព របស់ អ្នក នយោបាយ បក្ស ប្រឆាំង ដែល ទ្រាំ លំបាក តស៊ូ ធ្វើ ក្នុង ការ ធ្វើ នយោបាយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Opposition #CNRPactivist
April 9, 2021
មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​នគរបាល​មួយចំនួន ដែល​ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​បង្ហោះ​សារ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​ករណី​មន្ត្រីរាជការ​មួយ​ចំនួន បាន​យក​ម៉ោង​ការងារ​រដ្ឋ ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ដោយ​ពាក្យ​សម្តី​អសុរោះ​លើ​នាង និង​ម្តាយ​របស់​នាង​ជា​បន្តបន្ទាប់។ អាន​ព័ត៌មាន​​ពេញ

Join RFA Khmer

#RFAKhmer #CNRPActivist #HRDKH #Rights
April 12, 2021
អ្នកវិភាគ​ថា អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ប្រឈម​នឹង​ការបាត់បង់​ប្រជាប្រិយភាព​ដែល​ខ្លួន​ខំ​កសាង​ជា​យួរ​មក​ហើយ​។ ការ​លើកឡើង​បែបនេះ ក្រោយ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ទៀត​ដែល​កំពុង​ជាប់ក្ដី​ក្ដាំ​នៅ​តុលាការ​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេច នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​នៅ​ថ្ងៃទី​១២ ខែ​មេសា នេះ។ អានព័ត៌មានពេញ
Join RFA Khmer

#RFAKhmer #CNRPActivist #Politics
April 12, 2021
នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ថ្ងៃ​ដំបូង​នេះ ពលករ​ខ្មែរ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន និង​ធ្វើការ​នៅ​ប្រទេស​ថៃ មិនបាន​ទៅ​ដើរលេង​កម្សាន្ត​ដូច​ឆ្នាំមុនៗ​ឡើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ពួកគាត់​ភាគ​ច្រើន​នាំគ្នា​សម្ងំ​នៅក្នុង​បន្ទប់​ជួល និង​ធ្វើ​ពិធីជប់លៀង​ជុំគ្នា​បន្តិចបន្តួច​នៅ​កន្លែង​ស្នាក់នៅ។ អាន​ព័ត៌មាន​លម្អិត

Join RFA Khmer

#RFAKhmer #CNRPActivist #KNY #NewYear
April 15, 2021
កុមារ​​រង​​គ្រោះ​​​ឈ្មោះ​ កាក់ សុវណ្ណឆៃ​ អាយុ​ ១៦ ​ឆ្នាំ​ ត្រូវ​បាន​​ជន​​ល្មើស​​លួច​គប់​នឹង​ដុំ​ថ្ម​​ពីក្រោយ​ខ្នង​ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​​ជា​មួយ​ម្ដាយ​របស់​គាត់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist
April 28, 2021
ក្រុម​គ្រួសារ​សកម្មជន​បក្សប្រឆាំង​ស្នើ​សុំ​អាជ្ញាធរ​​ឱ្យ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​ជុំវិញ​ការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ពួកគេ​ម្នាក់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist
April 28, 2021
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​គាំទ្រ សកម្មជន​នយោបាយ និង​មន្ត្រី​គណបក្ស​នេះ​ពី​របប​ក្រុង​ភ្នំពេញ គឺ​ជា​ការ​បំពាន​ច្បាប់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​នៅ​តែ​​បកស្រាយ​ដដែល​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist #CPP #Law
April 30, 2021
សាច់​ញាតិ និង​​អ្នក​ជិត​ស្និត​ជាមួយ​អ្នក​​កំពុង​​ជាប់​ឃុំ​ទាំង​នោះ​នាំ​គ្នា​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក​​រាប់​​ចំនួន​​ថ្ងៃ​ដែល​​ពួកគេ​​ត្រូវ​​ជាប់​ឃុំ និង​ការ​​ទាមទារ​​ឲ្យ​ដោះលែង​ ដោយ​​ឥត​​លក្ខខណ្ឌ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist #Free
May 2, 2021
យុវជន​កាក់សុវណ្ណច្ឆ័យ​ ប៉ះពាល់​​សតិ​​អារម្មណ៍​​ខ្លាំង​ និង​​មាន​​ចិត្ត​​ចង់​​រក​​យុត្តិធម៌​​​សង្គម​​នៅ​​ក្រោយ​​ពេល​​អាជ្ញាធរ​ចាប់​ខ្លួន​​ឪពុក​​​​។ នគរបាល​បាន​ចាប់​ខ្លួន​​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រាជ​ធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កាក់ កុម្ភារ កាល​​ពី​​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២០ ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CNRPActivist
July 8, 2021
សាលាដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​កូន​ប្រុសសកម្មជនបក្សប្រឆាំង​ម្នាក់​ដែល​មាន​ជំងឺ​ខ្សោយ​សតិ និង​ជា​អនីតិជន នៅ​ថ្ងៃ​ទី២៩ ខែកញ្ញាក្នុង​បទ​ចោទ​ញុះញង់​ និង​ផ្ដើម​​គំនិត​ជេរ​ប្រមាថ​រដ្ឋាភិបាល​។
អានអត្ថបទពេញ
#RFAKhmer #Politics #CNRPACtivist
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
September 30, 2021
អតីត​សង្ឃ​ដែល​ជា​​សកម្មជនព្រៃឈើ​ម្នាក់ ​បារម្ភ​ពី​សុវត្ថិភាព​​​ខ្លាច​​ត្រូវ​ក្រុម​លោក​ហ៊ុន សែន​ ចាប់​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។​ ​ការ​ព្រួយបារម្ភ​នេះ​​ខណៈ​​​​លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ចាប់​ម្ចាស់​ហ្វេស៊ប៊ុក​គ្រញូងព្រៃឡង់​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #CNRPACtivist #HunSen
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
October 14, 2021
តំណាង​សហគមន៍​ស្រែប្រាំង​ ដែល​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ​ ក្រោយ​អនុវត្ត​ទោស​គ្រប់ នឹង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍ និង​ស្នើ​សុំ​ដំណោះស្រាយ​ពី​ស្ថាប័ន​ជាតិ​ ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​។ ស្រប​គ្នា​នេះ លោក​ក៏​អំពាវនាវ​ដល់​តុលាការ​ដោះលែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៣​នាក់​ទៀត ឲ្យ​មាន​សេរីភាព​ជួប​ក្រុមហ៊ុន​គ្រួសារ​វិញ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Landgrabbing #CNRPActivist
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
October 19, 2021
ឃាតករ​បាន​វាយ​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​នៅ​​រាជធានី​ភ្នំពេញ កាល​ពី​វេលាម៉ោង ១ យប់ឈាន​ចូល​​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០២១។ សាច់ញាតិ​ជនរងគ្រោះ ​ចាត់​ទុក​អំពើ​ឃាតកម្ម​នេះ​ថា ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ និង​ស្នើ​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ឃាតករ​​មក​ផ្ដន្ទាទោស​​ឱ្យ​បាន​ឆាប់​។ ​​ប៉ុន្តែ​​សមត្ថកិច្ច​​​បក​ស្រាយ​​ថា ​​​​ករណី​នេះ​អាច​​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​ផ្ទាល់​​ខ្លួន​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Killing #CNRPActivist
November 21, 2021