វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
វ៉ាក់សាំង​អាស្ត្រា ហ្សេណេកា (Astra zeneca) ជើង​ទី​១ ជាង​បី​សែន (៣២៤.០០០)​ដូស នឹង​ដឹក​មក​ដល់​ព្រះ​លាន​យន្តហោះ កម្ពុជា នៅ​ថ្ងៃ​ទី​២ មីនា ខាងមុខនេះ ដែល​ជា​ជំនួស​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ (unicef) និង​ក្រសួង​សុខាភិបាល បាន​ជូនដំណឹង​រួមគ្នា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈថា នៅ​ពេល​ខាងមុខ មជ្ឈមណ្ឌល​កូរ៉ាក់ (COVAX Facility) នឹង​បន្ត​ជួយ​កម្ពុជា​ទៀត ជា​ដំណាក់ៗ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Vaccine #AstraZeneca
ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅតែ​ចង់​ចាក់​វ៉ាក់សាំង ដែល​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជាង​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួលស្គាល់។ ជំហរ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ដែល ក្រសួងសុខាភិបាល ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​ជាង ៣​សែន​ដូស នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ហើយ​លោក ហ៊ុន សែន ប្រកាស​ភ្លាមៗ ថា​លោក​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ នៅ​ថ្ងៃ​ទី៤ ខែ​មីនា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Vaccine #hunsen