វិទ្យុអាស៊ីសេរី/ RFA Khmer
14.3K subscribers
4.54K photos
2.82K videos
108 files
8.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នាវាចម្បាំងជប៉ុនបានមកដល់កំពង់ផែរាម
---
នាវាចម្បាំងជប៉ុនពីរគ្រឿង​ បានដល់កម្ពុជា និងចូលចតនៅកំពង់ផែទ័ពជើងទឹករាម​ នៅថ្ងៃសៅរ៍​ ទី១៩​ ខែមេសានេះ។​ នាវាចម្បាំងទាំងពីរគ្រឿងនោះ​ គឺនាវា​បុណហ្គូ​ (Bungo)​ និង​នាវា​ អ៊ីតាជីម៉ា​ (Etajima)​ មកពី​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន (JMSDF)។ ទីភ្នាក់ងារសារព័ត៌មានបារាំង​ AFP រាការណ៍ថា​ អ្នកសារព័ត៌មានត្រូវបានរឹតត្បិតមិនឲ្យចូលទៅកំពង់ផែរាមឡើយ នៅពេលនាវាជប៉ុនទាំងពីរគ្រឿងនេះ មកដល់។​ នាវាជប៉ុនទាំងពីរគ្រឿង​ នឹងចតនៅពង់ផែរាមរយ:ពេល០៤ថ្ងៃ។

សូមរង់ចាំអានព័ត៌មានពិស្ដារ ដែលផ្សាយជូនឆាប់ៗនេះ
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/19/japanese-warships-ream-naval-base

រូបភាព៖ ស្ថានទូត​ជប៉ុន
---
#RFAKhmer #Cambodia #China #ChinaReach #Japan #ReamNavalBase
👍21
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត សង្ឃឹមចិនជួយសាងសង់ព្រែកជីកហ្វូណនជោគជ័យតាមការគ្រោងទុក
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ការសាងសង់ព្រែកជីកហ្វូណនតេជោនឹងបញ្ចប់តាមការគ្រោងទុកត្រឹមឆ្នាំ២០២៨។ ក្ដីសង្ឃឹមនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនរដ្ឋចិន ដែលទទួលបន្ទុកជួយជីកព្រែកហ្វូណនតេជោ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/04/18/cambodia-china-funantechocanal
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #HunSen #HunManet #XiJinping #Ironclad #FunanCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢9👍5👎1
អ្នក​ឃ្លាំមើល​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​គួរ​បើក​ចំហ​មូលដ្ឋាន​ទ័ព​រាម​បន្ថែម ដើម្បី​ឱ្យ​អន្តរ​ជាតិ​ជឿ​ទុក​ចិត្ត​ថា​គ្មាន​ទីតាំង​យោធា​ចិន
---
អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា កម្ពុជា​គួរ​តែ​បើក​ចំហ​ឱ្យ​កាន់​តែ​ទូលាទំលាយ​បន្ថែម​ទៀត ដើម្បី​ឱ្យ​មន្ត្រី​ទូត​បរទេស និង​នាវា​ចម្បាំង​មក​ពី​គ្រប់​ប្រទេស​ទាំង​អស់​ចូលចត និង​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ដោយ​សេរី​ពី​មូលដ្ឋាន​ទ័ព​រាម ដើម្បី​ឱ្យ​ពួកគេ​ជឿជាក់​ថា គ្មាន​មូលដ្ឋាន​យោធា​ចិន។

រូបភាព៖ AFP/Ream Naval Base/ស្ថានទូតជប៉ុនប្រចាំកម្ពុជា
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/19/japanese-warships-ream-naval-base/
---
#RFAKhmer #Cambodia #China #ChinaReach #Japan #ReamNavalBase
👍17
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងថា កម្ពុជាគួរបើកចំហមូលដ្ឋានទ័ពរាមបន្ថែម ដើម្បីឱ្យអន្តរជាតិជឿទុកចិត្តថា គ្មានទីតាំងយោធាចិន
---
អ្នកឃ្លាំមើលបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំងលើកឡើងថា កម្ពុជាគួរតែបើកចំហឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យមន្ត្រីទូតបរទេស និងនាវាចម្បាំងមកពីគ្រប់ប្រទេសទាំងអស់ចូលចត និងធ្វើទស្សនកិច្ចស្វែងយល់ដោយសេរីពីមូលដ្ឋានទ័ពរាម ដើម្បីឱ្យពួកគេជឿជាក់ថា គ្មានមូលដ្ឋានយោធាចិន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ https://www.rfa.org/khmer/politics/2025/04/19/japanese-warships-ream-naval-base
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #Japan #ReamNavalBase
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍14
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៦៩]៖ «តុលាការបង្ខំឱ្យលោក រ៉ុង ឈុន លក់ផ្ទះ
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០២៥៖
១. តុលាការ​បង្ខំ​ឱ្យ​លោក រ៉ុង ឈុន លក់​ផ្ទះ​ដើម្បី​យក​លុយ​សង​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន
២. សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​មន្ត្រី​បក្ស​ម្នាក់​នៅ​ខេត្ត​កំពង់ធំ​ពី​បទ​ញុះញង់​ និង​ប្រមាថ​ព្រះមហាក្សត្រ
៣. អាជ្ញាធរ​ចិន​បញ្ជូន​ស្រ្ដី​ខ្មែរ​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ជិត​១០០​នាក់​មក​កម្ពុជា​វិញ៕
👉 បើកមើលព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់វិទ្យុអាស៊ីសេរី៖ https://www.rfa.org/khmer
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #RongChhun #CheaMony #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍8😢2
នាវា​កងទ័ព​ជើង​ទឹក​វៀតណាម​និង​រុស្ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​រាម​និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ
---
នាវា​កងទ័ព​ជើង​ទឹក​រុស្ស៊ី​ចំនួន​៣​គ្រឿង ដែល​មាន​នាវិក​ចំនួន​២៦២​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃ​ទី​២៨​មេសា មួយ​ថ្ងៃ​ក្រោយ​នាវា​កងទ័ព​ជើង​ទឹក​វៀតណាម​មួយ​គ្រឿង ដែល​មាន​នាវិក​ចំនួន​៣៧​នាក់ បាន​ចូល​ចត​នៅ​កំពង់​ផែ​មូលដ្ឋាន​ទ័ព​រាម។

រូបភាព៖ ហ្វេសប៊ុកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/28/vietnam-russia-ship-reambase-cambodia/
---
#RFAKhmer #Cambodia #China #ChinaReach #Vietnam #Russia #ReamNavalBase
👍6
Media is too big
VIEW IN TELEGRAM
នាវាកងទ័ពវៀតណាម និងរុស្ស៊ីចូលចតនៅកំពង់ផែរាម និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ
---
នាវាកងទ័ពជើងទឹករុស្ស៊ីចំនួន៣គ្រឿង ដែលមាននាវិកចំនួន២៦២នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២៨មេសា មួយថ្ងៃក្រោយនាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿង ដែលមាននាវិកចំនួន៣៧នាក់ បានចូលចតនៅកំពង់ផែមូលដ្ឋានទ័ពរាម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/28/vietnam-russia-ship-reambase-cambodia
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #China #Japan #Vietnam #Russia #ReamNavalBase
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👎7👍4
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៧៧]៖ អ្នក​ឃ្លាំមើល​បាន​រិះគន់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ថា​ ប្រើ​សារ​ប្រជាភិថុតិ​បោក​ប្រាស់​ពលរដ្ឋ​រឿង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៦ខែ​ឧសភា ឆ្នាំ២០២៥៖
១. អ្នក​ឃ្លាំមើល​បាន​រិះគន់​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ថា​ ប្រើ​សារ​ប្រជាភិថុតិ​បោក​ប្រាស់​ពលរដ្ឋ​រឿង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល
២. កម្ពុជា-ចិន ​នឹង​ធ្វើ​សមយុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ​ នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ
៣. ប្រពន្ធ​និង​កូន​លោក លិម គិមយ៉ា ស្វែង​រក​យុត្តិធម៌​ដល់​សហភាព​អឺរ៉ុប៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #HunManet #LimKimya
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍13😢3
កងទ័ព​កម្ពុជា​-​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ដូច​ការ​គ្រោង​ទុក
---
កងទ័ព​កម្ពុជា​ជាង​១​ពាន់​(១.៣៣១)​នាក់ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ជាង​៨​រយ( ៨៤៥) នាក់ នឹង​ធ្វើ​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២៥ នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​២៨​ខែ​ឧសភា «​ក្រោម​ប្រធានបទ ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌​»។

រូបភាព៖ AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/07/cambodia-china-golden-dragon/
---
#RFAKhmer #Cambodia #China #CambodiaMilitary #Chinareach #GoldenGragon #PRC
👍9
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៨០]៖ កម្ពុជាបដិសេធការដកទ័ពចេញពីប្រាសាទតាមាន់ធំ
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៩ ខែ​ឧសភា ឆ្នាំ២០២៥៖
១. កម្ពុជា​​បដិសេធការ​ដកទ័ព​​ចេញ​​ពីប្រាសាទ​​តាមាន់ធំ ​
២. សង្គមស៊ីវិល​​ថា តុលាការលើកពេលសវនាការឪពុកលោក ស៊ន តារា ធ្វើឱ្យ​ខូចប្រយោជន៍ដល់ជនជាប់ចោទ
៣. ចិន​បាន​បញ្ជូន​ទ័ពនិង​គ្រឿង​សព្វាវុធ​មក​កាន់​កម្ពុជាដើម្បី​ធ្វើ​សម​យុទ្ធរួមគ្នា៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #Thailand #TaMoanThomTemple
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍13
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៨៣]៖ កងទ័ពកម្ពុជានិងចិនបានចាប់ផ្ដើមធ្វើ​សមយុទ្ធនាគមាស​ឆ្នាំ២០២៥
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៤ខែ​ឧសភា ឆ្នាំ២០២៥៖
១. កងទ័ពកម្ពុជានិងចិនបានចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥
២. កម្ពុជា​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​មេរោគ​កូវីដ​បំប្លែង​ថ្មី បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់៦នាក់​នៅ​ថៃ​
៣. ពលករ​ខ្មែរ​២នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ដី​រលំ​អាគារ​នៅ​ប្រទេស​ថៃ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #Thailand #China #Covid19
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍13
Media is too big
VIEW IN TELEGRAM
កងទ័ពកម្ពុជា និងចិនបានចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥
---
កងទ័ពកម្ពុជា និងចិនជាង២ពាន់១រយ (២,១៧៦) នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ពីថ្ងៃទី១៤ឧសភានេះ រហូតទៅដល់ថ្ងៃទី២៨ខែឧសភាខាងមុខ។ នេះជាសមយុទ្ធយោធាលើកទី៧ និងមានទ្រង់ទ្រាយកាន់តែធំជាងឆ្នាំមុនៗ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #ReamNavalBase #MilitaryExercises #GoldenDragon
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍15
មិត្តភាពរឹងមាំកងទ័ព​កម្ពុជា​និង​ចិន«​គ្មាន​អ្នក​អាច​បំបែក​បាន​ឡើយ​»
---
កងទ័ព​កម្ពុជា​និង​ចិន​ជាង​២​ពាន់​១​រយ (២,១៧៦) នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២៥ ពី​ថ្ងៃ​ទី​១៤​ឧសភា រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ខាង​មុខ ក្នុង​គោលបំណង «​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្ស​ធម៌​»។ នេះ​ជា​សមយុទ្ធ​យោធា​លើក​ទី​៧ និង​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ជាង​ឆ្នាំ​មុន​ៗ។

រូបភាព៖ ហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/17/cambodian-china-dragon-gold-2025-drill/
---
#RFAKhmer #Cambodia #China #CambodiaMilitary #Chinareach #GoldenGragon #PRC
😢8👍5👎1
ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​សង្ស័យថា ចិនពង្រីកវត្តមានយោធា​ បន្ទាប់ពីមាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​​មូលដ្ឋាន​ទ័ពរាម
---
មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ថា យោធា​ចិន​កំពុង​មាន​សិទ្ធិ​ផ្ដាច់​មុខ​ប្រើប្រាស់​ផ្នែក​ខ្លះ​នៃ​មូលដ្ឋាន​ទ័ពរាម ហើយ​ចិន ក៏​កំពុង​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​លើស​ពី​មូលដ្ឋាន​ទ័ព​រាម។ 

រូបភាព៖ AFP និង CSIS/AMTI/MAXAR
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/20/cambodian-chinese-joint-facilities-at-reamnavalbase/
---
#RFAKhmer #Cambodia #China #ChinaReach #PRC #ReamNavalBase
👍14😢5
Media is too big
VIEW IN TELEGRAM
ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ថា ចិន​អាច​ពង្រីក​វត្តមាន​យោធា បន្ទាប់​ពី​មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​ទ័ពរាម
---
មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ថា យោធា​ចិន​កំពុង​មាន​សិទ្ធិ​ផ្ដាច់​មុខ​ប្រើប្រាស់​ផ្នែក​ខ្លះ​នៃ​មូលដ្ឋាន​ទ័ព​រាម ហើយ​ចិន អាច​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​លើស​ពី​មូលដ្ឋាន​ទ័ព​រាម។ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​កម្ពុជា​លោក ឈុំ សុជាតិ បដិសេធ​ការ​លើកឡើង​នេះ និង​បញ្ជាក់​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណា​យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​មូលដ្នាន​យោធា​ខ្លួន​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #ReamNavalBase
👍16😢3
Media is too big
VIEW IN TELEGRAM
ទ័ព​កម្ពុជា​និង​ចិន​​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ស៊ី​ជម្រៅ ខណៈ​ទ័ព​ចិន​អាច​មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​រាម
---
ប្រមុខ​កងទ័ព​កម្ពុជា​និង​ចិន បាន​ប្រកាស​ពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​វិស័យ​យោធា​ទ្វេ​ភាគី​កាន់​តែ​ជិតស្និទ្ធ ដើម្បី​រួម​ចំណែក​ការពារ​សន្ដិភាព​និង​សន្ដិសុខ​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ប្រទេស​ទាំង​ពីរ បាន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​នាគមាស​២០២៥ នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA#HunManet #HunSen #ReamNavalBase
👍14
អង្គការ​លើកលែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា កម្ពុជា​មាន​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជាង​៥០​កន្លែង
---
អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​លើកឡើង​ថា កម្ពុជា​បរាជ័យ​ទាំង​ស្រុង​ក្នុង​ការ​បញ្ឈប់​ករណី​ឆបោក​តាម​អនឡាញ ខណៈ​អង្គការ​នេះ​រកឃើញ​ថា មាន​មជ្ឈមណ្ឌល​ឆបោក​​តាម​អនឡាញ​ចំនួន​៥៣​កន្លែង កំពុង​ដំណើរការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
 
 
រូបភាព៖ Amnesty and Fresh News
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/06/28/cambodia-onlinescam-amnesty/
---
#RFAKhmer #Cambodia #OnlineGames #OnlineScams #China #ChinaReach #PRC
👍12😢6
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ព​រាម
---
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក ភិត ហេកសិត (Pete Hegseth) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ចូល​ទស្សនា​ការ​ចូល​ចត​នាវា​កងទ័ព​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នៅ​ក្នុង​ឆ្នាំ​នេះ។ អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការ​បោះ​ដៃ​ឱ្យ​គ្នា​រវាង​កម្ពុជា​និង​អាមេរិក​ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើង​វិញ។

រូបភាពពីហ្វេសប៊ុកមូលដ្ឋានទ័ពរាម និងAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/07/07/cambodia-petehegseth-visit-ream-base/
---
#RFAKhmer #Cambodia #China #ChinaReach #USA #ReamNavalBase
👍31
លោក ហ៊ុន ម៉ាណែត ព្រមានដកអភិបាលខេត្តដែលមិនបង្ក្រាបក្រុមឆបោកតាមអនឡាញ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពត្រៀមជួយគាំទ្រដល់អាជ្ញាធរតាមបណ្ដារាជធានីខេត្ត ដើម្បីបង្ក្រាបលើក្រុមឆបោកតាមអនឡាញ។ លោកបានព្រមានថា បើអភិបាលខេត្តណា មិនបានបង្ក្រាបលើក្រុមឆបោកឱ្យបានម៉ឺងម៉ាត់ នឹងប្រឈមត្រូវដកចេញពីតំណែង។

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/16/hun-manet-warns-of-removal-of-provincial-governors-who-cannot-crack-down-on-online-fraudsters/
---
#RFAKhmer #Cambodia #China #ChinaReach #OnlineGames #Scams #Casino
👍23👎3
មន្ត្រី​បក្ស​ប្រឆាំង​និង​មន្ត្រី​សង្គម​ថា សមត្ថកិច្ច​គួរ​ស្វែងរក​ចាប់​មេខ្លោង​ធំៗ​នៃ​ទីតាំង​ឆបោក​តាម​អនឡាញ
---
មន្ត្រី​គណបក្ស​ប្រឆាំង​បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជា​មេខ្លោង​បើក​ទីតាំង​ឆបោក​តាម​អនឡាញ​យក​កាត់​ទោស ទើប​អាច​បោស​សម្អាត​ទីតាំង​ឆបោក​មាន​ប្រសិទ្ធភាព។ ការ​លើកឡើង​នេះ ស្របពេល​សមត្ថកិច្ច រាជធានី-ខេត្ត កំពុង​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក ក្រោយ​មាន​បទ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី និង​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ជាង​១០០០​នាក់។ 

រូបភាពពីហ្វេសប៊ុកទីភ្នាក់សារព័ត៌មានកម្ពុជា ស្នងការនគរបាលខេត្តពោធិ៍សាត់ និងAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/18/cambodia-olinescam/

---

#RFAKhmer #Cambodia #China #ChinaReach #OnlineGames #Scams #Casino
👍20