វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
16x9-RFA Video Watermark.00_26_58_15.Still001.jpg
505.9 KB
ប្រធានបទ៖​ ​តើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​​អាច​ចង​សម្ពន្ធភាព​នឹង​គ្នា​យូរ​អង្វែង​ដែរ​ឬ​ទេ?​
​​
​​​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នា​រាត្រី​ថ្ងៃ​អង្គារ​ទី២៤​ខែ​តុលា​ ​បាន​ពិភាក្សា​លើ​ការ​ចង​សម្ពន្ធភាព​របស់​គណ​បក្ស​ក្រៅ​រដ្ឋាភិបាល​ ​នឹង​ថា​តើ​ពួក​គាត់​អាច​រួម​ជា​កម្លាំង​នយោបាយ​តែ​មួយ​បាន​យូរ​អង្វែង​ដែរ​ឬ​ទេ?​

​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​​លោក​ ​រ៉ុង ឈុន​ ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​និង​អ្នក​វិភាគ​នយោបាយ​លោក​ ​សេង សារី​ ​​​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ជា​អ្នក​​សម្រប​ស្រួល៖​ https://www.facebook.com/rfacambodia/videos/1009768603657160

#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty #GrassrootsDemocraticParty #RFACallShow #PoliticsKh
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​លោក​ ​សេង សារី​ ​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ទី២៤​ ​ខែ​តុលា​ថា​ ដើម្បី​ឱ្យ​សម្ពន្ធភាព​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​រឹងមាំ​យូរអង្វែង​ ​បក្ស​នយោបាយ​គួរ​បង្កើត​រូបមន្ត​សម្ពន្ធភាព​ថ្មី​មួយ​ដោយ​ប្រមូល​បក្ស​សម្ពន្ធ​ទាំង​អស់​មក​ជ្រក​ក្រោម​គណបក្ស​ថ្មី​​​នឹង​រៀបចំ​រចនា​សម្ពន្ធ​ដឹកនាំ​ឱ្យ​មាន​តុល្យភាព៕​
​​
#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty #GrassrootsDemocraticParty #RFACallShow #PoliticsKh#RFACallShow ​ ​#CallinShow#KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​លោក​ ​ឯម សុវណ្ណារ៉ា​ ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ​​​​ថា​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​នយោបាយ​គឺ​អាច​ជួយ​ពង្រីក​កម្លាំង​មូលដ្ឋាន​របស់​បក្ស​នយោបាយ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​កែទម្រង់​ ​គ.ជ.ប​ ​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខ​ ​មាន​ភាព​សេរី​ ​យុត្តិធម៌​ ​និង​អាច​ជឿជាក់​បាន៕​

#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty #GrassrootsDemocraticParty ​#PoliticsKh#RFACallShow ​ ​#CallinShow#KeyQuote
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.លោក ហ៊ុន ម៉ាណែត យកសង្គ្រាម មកឃោសនាកេងចំណេញនយោបាយតាមគន្លងឪពុក
២.សង្គមស៊ីវិលថា ការទទួលបានពានរង្វាន់( Right Livelihood ) បង្ហាញថា ចលនាមាតាធម្មជាតិគឺជាដៃគូរអភិវឌ្ឍរបស់រដ្ឋាភិបាល
៣.អ្នកប្រើប្រាស់បណ្តាញសង្គមឧទ្ទេសនាមលោកយាយវ័យ១០២ឆ្នាំ សួង ខិន ថាជាព្រះម៉ែជាតិខ្មែរ
៤.អ្នករិះគន់ ព្រួយបារម្ភថា ការចងសម្ព័ន្ធភាពរវាងគ្រួសារអ្នកកាន់អំណាចនិងគ្រួសារអ្នកជំនួញនាំឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days #RightLivelihood #RightsAward #MotherNatureCambodia #MotherKhmerNation #PoliticalPartyAlliance
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/__xBovj8Oe4
Media is too big
VIEW IN TELEGRAM
គណបក្សភ្លើងទៀនធ្វើសមាជវិសាមញ្ញកែសម្រួល​លក្ខន្តិកៈ​បក្ស
---
នៅថ្ងៃទី២៥ឧសភា គណបក្សភ្លើងទៀន បានធ្វើសមាជ​វិសាមញ្ញ​ និង​បានសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ដើម្បីឱ្យស្របតាមប្រកាសចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ អង្គសមាជដែលមានមន្ត្រីតំណាងគណបក្សមកពីទូទាំងប្រទេសចូលរួម១៥០នាក់ បានបោះឆ្នោតគាំទ្រការកែប្រែលក្ខន្តិកៈគណបក្ស ត្រង់ជំពូក ៧ ស្តីពី ការធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគី ដែល​មាន​ចែង​ក្នុង​ប្រការ ៤៩ ថា «គណបក្សភ្លើងទៀន អាចធ្វើសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយមួយ ឬច្រើនបាន ដោយអនុវត្តស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្សឆន្ទៈខ្មែរកែសម្រួល​លក្ខន្តិកៈ​បក្ស ឱ្យស្របតាមប្រកាសក្រសួងមហាផ្ទៃ
---
គណបក្សឆន្ទៈខ្មែរ ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ នៅ​ថ្ងៃ​ទី០៨​មិថុនា នៅ​ទីស្នាក់ការ​គណបក្ស​ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមាន​​សកម្មជន និង​សមាជិក​បក្ស​ចូលរួមប្រហែល៤០០នាក់។ សមាជនេះ ធ្វើឡើងក្នុងគោលបំណងកែសម្រួលលក្ខន្តិកៈលើប្រការមួយចំនួន ជាពិសេសប្រការដែលចែងពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយ។ គណបក្សឆន្ទៈខ្មែរ បាន​សម្រេច​ជ្រើសតាំង​បំពេញ​បន្ថែមសមាជិក​គណៈកម្មាធិការនាយក​ចំនួន​២០រូប និងកែសម្រួលតួនាទីរបស់ថ្នាក់ដឹកនាំគណបក្សមួយចំនួនផង។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PoliticalPartyAlliance #KhmerWillParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social