វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.41K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្រងរូបភាព៖: ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​ពិធី​រំឭក​ខួប​លើក​ទី​៧៥ ថ្ងៃ​បារាំង​កាត់​ទឹក​ដី​ឱ្យ​វៀតណាម
---
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ​ប្រារព្ធ​ខួប​៧៦​ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទាំង​ខុសច្បាប់​ឲ្យ​វៀតណាម​ត្រួតត្រា​កាល​ពី​ឆ្នាំ១៩៤៩។ ការ​ប្រារព្ធ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​តំបន់​ក្វាងជូ (Gwangju) ក្នុង​គោលបំណង​ឲ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ និង​ដើម្បី​សម្ដែង​ការ​ដឹងគុណ​ដល់​វីរភាព និង​ការពលី​​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​តស៊ូ​ថែរក្សា​ពូជសាសន៍ សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ឱ្យ​បាន​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
---
#RFAKhmer #Cambodia #France #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
Media is too big
VIEW IN TELEGRAM
ច្បាប់ការងារស្រុកខ្មែរ «ស្ថិតក្រោមបាតជើងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍»
---
ក្រុម​កូដករ​បន្ត តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ កាល​ពី​ថ្ងៃ​ទី​៣១​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​លើកកម្ពស់​ច្បាប់​ការងារ និងបញ្ឈប់ក្រុមថៅកែបរទេសជាន់ឈ្លី​ច្បាប់​នៅ​កម្ពុជា​ត​ទៅ​ទៀត។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #MLVT #NagaWorld
Media is too big
VIEW IN TELEGRAM
ខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម
---
ប្រជា​ពលរដ្ឋខ្មែរ​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោមឱ្យដូចពលរដ្ឋវៀតណាមរស់នៅកម្ពុជា និងអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសកម្មជន ការរឹតត្បិងសិទ្ធិសេរីភាព ជំនឿសាសនា ទំនៀមទម្លាប់ វប្បធម៌ខ្មែររោម ​ដែល​ជាជនជាតិដើមម្ចាស់​ទឹកដី។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូ និងពលរដ្ឋខ្មែរនៅ​ប្រទេស​កូរ៉េខាងត្បូងជាង ២០០នាក់ បានជួបជុំគ្នា នៅថ្ងៃទី០១ មិថុនា ប្រារព្ធខួប ៧៦ឆ្នាំ ដែលបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #SouthKorea #KhmerKrom #KampucheaKrom #KKF #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ពលរដ្ឋនៅខេត្តព្រះសីហនុ នាំគ្នាដង្ហែញត្តិទៅកាន់ភូមិគ្រឹះប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន សុំឱ្យជួយការពារដីព្រៃសហគមន៍
---
ប្រជាសហគមន៍​ព្រៃឈើ​​ជាង​៦០​នាក់​មក​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្តព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​ឧសភា បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​នៅ​មុខ​ផ្ទះ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក​ ហ៊ុន​ សែន​ នៅ​ក្រុម​តាខ្មៅ​ខេត្ត​កណ្ដាល​និង​បាន​ដាក់​ញត្តិ​​ស្នើ​​ឱ្យ​ លោក ហ៊ុន សែន​ ជួយ​អន្តរាគមន៍​ការពារ​ព្រៃ​សហគមន៍​របស់​ពួកគាត់​។

រូបភាព៖ រូបភាពពីហ្វេសប៊ុកសមាគមអាដហុក
អានព័ត៌មានលើគេហទំព័រ៖https://www.rfa.org/khmer/society/2025/06/02/cambodia-forest-land-dispute/

---
#RFAKhmer #Cambodia #HunSen #Sihanoukville #LandDispute
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ប្រើយន្តការអន្តរជាតិ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​​​​ពីវៀតណាម
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅតែបន្ត​ធ្វើ​យុទ្ធនាការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពីសហគមន៍​អន្តរជាតិ ដើម្បីជួយ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុក​​​ម្នេញឥតស្រាកស្រាន្តពីអាជ្ញាធរ​វៀតណាម និង​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយនេះ ឱ្យ​គោរព​សិទ្ធិ​ជន​ជាតិ​ដើមខ្មែរក្រោម។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពីអាជ្ញាធរវៀតណាម ​បន្តចាប់សកម្មជនខ្មែរក្រោមដាក់​ពន្ធនាគារ ​និង​គំរាម​កំហែងពលរដ្ឋខ្មែរក្រោមមួយ​ចំនួន​ទៀត ដោយសារតែពួកគេចេញមុខទាមទារ​សិទ្ធិជាជនជាតិដើម និង «សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #SouthKorea #KhmerKrom #KampucheaKrom #KKF #IndigenousRights #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
កម្ពុជា​ប្រកាស​នឹង​ប្ដឹង​រឿង​ព្រំដែន​ជាមួយ​ថៃ​ទៅ​តុលាការ​
 ---
សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ដែល​មាន​សមាជិក​១៨២​រូប បាន​លើកដៃ​បោះឆ្នោត​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ យក​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ទៅ​ដោះ​ស្រាយ​នៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ​ដើម្បី​ពន្លត់​និង​បញ្ចប់​បញ្ហា​នេះ​។ បក្ស​ប្រឆាំង​គាំទ្រ​គម្រោង​​ប្ដឹង​នេះ និង​ចាត់​ទុក​ថា ជា​ជោគជ័យមួយ​នៃ​ការតវ៉ា​កន្លង​មក​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ដែល​ជំរុញ​ទៅ​រដ្ឋាភិបាល​ប្ដឹង​ករណី​នេះ​ទៅ តុលាការ​អន្តរជាតិ​។

រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង The Nation Thailand
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/06/02/cambodia-raise-border-dispute-to-icj/
---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
Media is too big
VIEW IN TELEGRAM
ប៉ូលិស​កោះ​ហៅ​តំណាង​សហគមន៍​ព្រៃ​ឈើ​៤នាក់​នៅ​ខេត្តព្រះសីហនុ​សាកសួរ​ក្រោយ​ពី​ពួកគាត់​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន​
---
ប្រជា​សហគមន៍​ព្រៃឈើ​អ្នក​តា​ថ្ម​ព្រង់ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ប៉ូលិស​កោះហៅ​តំណាង​សហគមន៍​៤នាក់​ រួម​មាន​លោក ឃុន ស៊ីនឿន លោក​ ឆៃ ឆន លោក ផុន ភាព និង​លោក​ ហាន់ សម្បត្តិ​ សាកសួរ​អំពី​សកម្មភាព​ការពារ​ព្រៃ​សហគមន៍។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
សមត្ថកិច្ចហៅតំណាងពលរដ្ឋសួរនាំ ក្រោយនាំគ្នាទៅដាក់ញត្តិនៅផ្ទះលោក ហ៊ុន សែន
---
​​ប្រជា​សហគមន៍​ព្រៃឈើ​អ្នក​តា​ថ្ម​ព្រង់ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ប៉ូលិស​កោះហៅ​តំណាង​សហគមន៍​៤នាក់​សាកសួរ អំពី​សកម្មភាព​ការពារ​ព្រៃ​សហគមន៍។

រូបភាព៖ រូបភាពពីហ្វេសប៊ុកសមាគមអាដហុក និងហ្វេសប៊ុកលោក ហ៊ុន សែន
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/06/03/citizens-with-land-disputes-seek-solution-from-hunsen/

---
#RFAKhmer #Cambodia #HunSen #Sihanoukville #LandDispute
Media is too big
VIEW IN TELEGRAM
RFA Khmer service director Poly Sam speaks about China's recent joint military exercises with Cambodia — the largest ever for the Southeast Asian nation — the recent visit by Xi Jinping and the funding of Ream Naval Base by China.

Click here to watch video
Media is too big
VIEW IN TELEGRAM
ហ៊ុន សែន៖ បើប្រទេសថៃបរិសុទ្ធ នឹងមិនខ្លាចប្ដឹងទៅ ICJ
---
សមាជរដ្ឋសភានិងព្រឹទ្ធសភា ដែលមានសមាជិក ១៨២រូប បានលើកដៃបោះឆ្នោតគាំទ្រឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យករឿងជម្លោះព្រំដែនជាមួយប្រទេសថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។ បក្សប្រឆាំងគាំទ្រគម្រោងប្ដឹងនេះ និងចាត់ទុកថា ជាជោគជ័យមួយនៃការតវ៉ាកន្លងមករបស់ក្រុមពលរដ្ឋនៅក្រៅប្រទេស ដែលជំរុញទៅរដ្ឋាភិបាលប្ដឹងករណីនេះទៅ តុលាការអន្តរជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/06/02/cambodia-raise-border-dispute-to-icj/
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social