វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
«កូនខ្ញុំឈប់រៀនទៅធ្វើការរកលុយជួយបង់ធនាគារ បែរជាត្រូវបានគេសម្លាប់»
---
ឪពុក​ម្ដាយ​របស់​នារី​រងគ្រោះ​ឈ្មោះ ហេង សៀវលី ដែល​អាជ្ញាធរ​ជឿ​ថា នាង​ត្រូវ​បាន​ជនជាតិចិនមួយក្រុម​រៀបចំ​ផែន​ការ​សម្លាប់​បំបិទមាត់​នោះ ឱ្យ​ដឹង​ថា កូនស្រី​របស់​ពួកគាត់​កតញ្ញូ​ចំពោះ​ឪពុក​ម្ដាយ និង​មាន​អត្តចរិត​ស្លូតបូត។ ម្ដាយ​ជនរង​គ្រោះ​អះអាង​ថា ថ្វី​ត្បិត​កូនស្រី​មាន​អាយុ​ត្រឹម​តែ ១៨ឆ្នាំ កាល​នៅ​មាន​ជីវិត គឺ​នាង​បាន​បោះបង់​ការសិក្សា​ត្រឹមថ្នាក់​ទី៩ និង​ខិតខំ​ពុះពារ​ស្វែង​រកការងារ​ ដើម្បី​បាន​ប្រាក់​ជួយ​ទំនុក​បម្រុង​ប្អូនៗ​ឱ្យ​បាន​រៀន​សូត្រ ជួយ​ឪពុកម្ដាយ​សង​បំណុល​ធនាគារ និង​ផ្គត់ផ្គង់​ជីវភាព​ក្រីក្រ ខណៈ​ឪពុក​ក៏​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Onlinescams #HengSeavly
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Mother of Cambodian teen found dead says she was working to pay family debts
---
A Cambodian woman who authorities say was killed by two Chinese nationals last month dropped out of school when she was 15 to help her parents pay off bank debts, her mother told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2025/03/05/cambodia-migrant-murder-chinese-suspects
---
#RFAKhmer #Cambodia #HunManet #Onlinescams #HengSeavly
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចបញ្ជូនជនសង្ស័យជនជាតិចិន៣នាក់ដែលសម្លាប់ក្មេងស្រី ហេង សៀវលី ទៅ​តុលាការ
---
នគរបាលជំនាញ​បាន​បញ្ជូន បុរស​ជនជាតិចិន​ចំនួន ៣នាក់​ដែល​បាន​រៀបចំ​គម្រោង​សម្លាប់​នារី​វ័យ​ក្មេង​ឈ្មោះ ហេង សៀវលី ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មីនា។ ការ​សម្រេច​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល ដែល​សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ជនជាតិ​ចិន​ម្នាក់​ទៀត ដែល​ជា​មេខ្លោង​ក្នុង​ករណី​ឃាតកម្ម​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #Onlinescams #HengSeavly
Media is too big
VIEW IN TELEGRAM
ម្ដាយ​នារី​រង​គ្រោះ​ដែល​ត្រូវ​ជនជាតិ​ចិន​ សម្លាប់​ស្នើ​ឱ្យ​តុលា​ការ​កាត់​ទោស​ជន​ល្មើស​ឱ្យ​ធ្ងន់​ធ្ងរ​
---
ម្ដាយ​នារី​រង​គ្រោះ​ដែល​ត្រូវ​ជន​ជាតិ​ចិន​សម្លាប់​ទាម​ទារ​ឱ្យ​តុលាការ​កាត់​ទោស​ ជន​ល្មើស​ឱ្យ​ធ្ងន់ធ្ងរ​បំផុត​។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស ​ស្នើ​ឱ្យ​តុលាការ​ និង​សមត្ថកិច្ច​ ស៊ើប​អង្កេត​លើ​បទ​ល្មើស​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​បន្ថែម​ទោស​លើ​ជន​ល្មើស​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #Onlinescams #HengSeavly