វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អំពាវនាវ​អ្នក​ប្រជាធិបតេយ្យ​ងាក​មក​លាត​ត្រដាង​បញ្ហា​កោះ​គជ់​ និង​ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា
---
មេ​ដឹក​នាំ​បក្ស​ប្រឆាំង​អំពាវនាវ​ដល់​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​ងាក​មក​លាត​ត្រដាង​ពី​បញ្ហា​កោះ​គជ់​ និង​ឃាត​កម្ម​លើ​លោក​ លិម គិមយ៉ា​ រួម​ទាំង​បញ្ហា​អយុត្តិធម៌​ជា​ច្រើន​ទៀត​ ខណៈ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រៀម​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/I84Dp0A9ErY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #KohKuch
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍22
Media is too big
VIEW IN TELEGRAM
លោក ថា ថៃ និងលោក យ៉ង ចាន់តារា ជជែកពិភាក្សាជាមួយប្អូនស្រីរបស់កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន អំពីស្ថានភាពរបស់យុវជនមាតាធម្មជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងសារទៅកាន់អ្នកកាន់អំណាចនៅស្រុកខ្មែរ។

ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​

Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts

---​

​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​

​---
👍15
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ និង​រស់​នៅ​ប្រទេស​ជប៉ុន (Japan) ចេញ​ធ្វើ​បាតុកម្ម​នៅ​កណ្តាល​ក្រុង​តូក្យូ (Tokyo) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ទាមទារ​ករណី​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ និង​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា​។ ក្រុម​បាតុករ​ក៏​ស្រែក​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បើ​លោក​នៅតែ​​មិន​អាច​ដោះស្រាយ​បញ្ហា​អស់​ទាំង​នេះ​បាន៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #KohKuch #KohKut #LimKimya #Protests
👍23
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​កម្ពុជា​និង​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដែល​ចូលរួម​បាតុកម្ម​នៅ​ទីក្រុង​តូក្យូ​(Tokyo)​កាលពី​ថ្ងៃទី៩ ​ខែ​កុម្ភៈ ​ទាមទារ​ឱ្យ​លោក​ ​ហ៊ុន ម៉ាណែត​ ​ចុះចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី។​

​តើ​​ហេតុអ្វី​ទើប​ពួក​គេ​ទាមទារ​បែប​នេះ?​

​សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី ​សុ ជីវី ​ជាមួយ​អ្នកស្រី ​ម៉ូរី បូរ៉ា​ ​​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល​ប្រចាំ​ប្រទេស​ជប៉ុន​​ និង​លោក​ គង់ ជិ​ អនុ​ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​ ​អំពី​រឿង​នេះ​ដូច​តទៅ៖
👍13
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី ៦២]៖​​​​ ​លោក​ សម រង្ស៊ី​ ប្រធាន​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថា​លោក​មិន​ត្រូវការ​មនុស្ស​ដែល​លោក​ ហ៊ុន សែន​ ទិញ​បាន​នោះ​ទេ។​ ​ការ​លើក​ឡើង​នេះ​ឆ្លើយ​តប​នឹង​សារ​សំឡេង​បែក​ធ្លាយ​រវាង​លោក​ ហ៊ុន សែន​ និង​លោក​ សេង សារី ​និង​ការ​សុំ​ចូល​បម្រើ​បក្ស​ប្រឆាំង​របស់​លោក​ សេង សារី៕
👍21
Media is too big
VIEW IN TELEGRAM
អ្នក​កាសែត​អង់គ្លេស៖ បម្រាម​មិន​ឱ្យ​លោក​ចូល​កម្ពុជា នឹង​​មិនអាច​បង្អាក់​លោក​មិន​ឱ្យ​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​បាន​ឡើយ
---
អ្នក​កាសែត​ជនជាតិ​អង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​​បម្រាម​ដាក់​ក្នុង​បញ្ជី​ខ្មៅ​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​កាលកំណត់​នោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​នៅ​តែ​បន្ត​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ដដែល។ លោក ជឺរល ហ្វ្លីន ថា​ការ​ហាម​ប្រាម​មិន​ឱ្យ​លោក​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ នឹង​មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ចេញ​ទៅ​ដល់​​ពិភពលោក​ខាង​ក្រៅ​បាន​​ឡើយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #NethPheaktra #MoInfo #GeraldFlynn
👍18😢4
Media is too big
VIEW IN TELEGRAM
អ្នក​សៀមរាប​មិន​ពេញ​ចិត្ត​នឹង​ការ​ប្តូរ​ឈ្មោះ «​សួន​ព្រះរាជដំណាក់​» ទៅ​ជា «​សួន​តេជោ​សន្តិភាព»
---
ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប មិន​ពេញ​ចិត្ត​ដែល​អាជ្ញាធរ​ប្តូរ​ឈ្មោះ​សួន​ព្រះរាជដំណាក់ ទៅ​ជា​ឈ្មោះ​សួន​តេជោ​សន្តិភាព​។ ពួកគេ​យល់ឃើញ​ថា អាជ្ញាធរ​កំពុង​ព្យាយាម​លុប​បំបាត់​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ព្រះមហាក្សត្រ​ជំនាន់​មុន​ៗ ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់​នោះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SiemReap #Angkor #RoyalIndependenceGardens
👍15👎3
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី ៦៣]៖​​​​ កញ្ញា​ ​ឡុង សុខលីន​ ​ប្អូនស្រី​របស់​កញ្ញា​ ​ឡុង គន្ធា  សកម្មជន​មាតា​ធម្មជាតិ​​ដែល​ជាប់​ឃុំឃាំង​លើក​ឡើង​ថា​គាត់​ចង់​ឃើញ​បងស្រី​និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​មាន​ឱកាស​រៀន​សូត្រ​ចប់​​ដូច​កូនៗ​ថ្នាក់​ដឹកនាំ​ដែរ៕
👍16
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២១៦]៖ អ្នកចាញ់បោកក្រុមហ៊ុន ជា សារ៉ន រំពឹងតិចតួចថាអភិបាលខេត្តកំពតអាចជួយបាន
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១០ ខែ​កុម្ភៈ​ ឆ្នាំ២០២៥៖
១. សមាគម​អាដហុក រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ការ​ជួប​ជុំ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​២០២៤
២. ប្រពន្ធ​អ្នក​ដឹកនាំ​មូលដ្ឋាន​នៃ​សមាគម IDEA រំពឹង​ថា សាលាឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព
៣. ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុម​ហ៊ុន លោក ជា សារ៉ន រំពឹង​តិចតួច​ថា​អភិបាល​ខេត្ត​កំពត​អាច​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​បាន
៤. អ្នក​ជំនាញ​សុខាភិបាល បង្ហាញ​ពី​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​គ្រុនឈាម ខណៈ​សត្វ​មូស​កំពុង​រាតត្បាត​ខ្លាំង​នៅ​ដើម​ឆ្នាំ២០២៥៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zPNdTVljybw
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍15
Media is too big
VIEW IN TELEGRAM
អាដហុក៖ ឆ្នាំ២០២៤ អាជ្ញាធរ​មូលដ្ឋាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​កាន់តែ​ខ្លាំង
---
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) រក​ឃើញ​ថា ​លំហ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​កាន់តែ​ធ្លាក់​ចុះ និង​គាបសង្កត់​ធ្ងន់ធ្ងរ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុម​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ទទួលយក​របាយការណ៍​នេះ ​ទៅ​កែ​លម្អ​បញ្ហា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យ​ប្រសើរ​វិញ​សម្រាប់​ផល​ប្រយោជន៍​ជាតិ៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/zPNdTVljybw
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #ADHOC #FreedomOfExpression #FreedomOfAssembly #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍17😢2
Cambodia further restricted rights of citizens in 2024: report
---
Restrictions on the freedom of expression and peaceful assembly in Cambodia grew significantly in 2024, in violation of national an international laws, a rights group said Monday.
👉 https://www.rfa.org/english/cambodia/2025/02/10/cambodia-adhoc-report-restrictions
---
#RFAKhmer #Cambodia #HunManet #ADHOC #FreedomOfExpression #FreedomOfAssembly
👍16😢5
Call Show promo_Thumbnail.jpg
73.1 KB
វេទិកា​អ្នក​ស្តាប់វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់ថ្ងៃ​អង្គារ ​ទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ បាន​ពិភាក្សា​ជុំវិញ​បញ្ហា​ថា​តើ​កម្ពុជា​បានត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជាប្រទេស​មាន​ចំណូល​ខ្ពស់​ដូច​តាម​ចក្ខុវិស័យ​ឆ្នាំ២០៥០​របស់​រដ្ឋាភិបាល? 

​តើកម្ពុជា​គួរ​ធ្វើ​បែប​ណាខ្លះ​ដើម្បី​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs)​ដោយ​គ្មាន​ហានិភ័យ?​

​សូមទស្សនា​​វេទិកា​អ្នក​ស្តាប់វិទ្យុ​អាស៊ីសេរី​ទាំងស្រុង​ដូច​តទៅ៖​ https://www.facebook.com/share/v/17V2J6CRPB/
👍9
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន សែន ថា​មាន​អ្នក​ប៉ុនប៉ង​សម្លាប់​លោក ដោយ​ប្រើ​យន្តហោះ​ដ្រូន ខណៈ​បក្ស​ប្រឆាំង​ថា​ជា​រឿង​ប្រឌិត
២. តុលាការ​ភ្នំពេញ បង្គាប់​ឱ្យ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត​បង់​ប្រាក់ ១០ម៉ឺន​ដុល្លារ​ឱ្យ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន
៣. អង្គការ​តម្លាភាព​កម្ពុជា រក​ឃើញ​ថា អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា
៤. ស្ត្រី​ម្នាក់​​ដែល​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់ ក្លាយ​ជា​អ្នក​ជាប់​ឃុំ​ដោយសារ​ការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Ykyhi9fcYZQ
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #TICambodia #CorruptionKH
👍9😢1
Thumbnail KeyQuotes.jpg
759.3 KB
#សម្រង់សម្ដីសំខាន់ៗ​៖​ អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ​ ​​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់ថ្ងៃ​អង្គារ ​ទី​១១ ​ខែ​កុម្ភៈ​ថា​កម្ពុជា​មិនទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​​នៅ​ឡើយ ​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ព្រោះ​វិស័យ​ធំៗ​មួយ​ចំនួន​នៅ​ពឹង​ផ្អែក​លើ​បរទេស។​ ​​លោក​ ឯម សុវណ្ណារ៉ា​ ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ក៏យល់​ស្រប​ផងដែរ​ថា​កម្ពុជា​គួរ​បន្ត​នៅ​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ដើម្បី​ទទួល​បាន​ជំនួយ​ និង​ការ​អនុគ្រោះ​ពន្ធ​នានា​បន្ត​ទៀត៖ https://www.facebook.com/rfacambodia/videos/935744385434704
👍15
Media is too big
VIEW IN TELEGRAM
តុលាការ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត​រួម​គ្នា​បង់​ប្រាក់​១០​ម៉ឺន​ដុល្លារ
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ ដាក់​កំហិត​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន និង សកម្មជន​ពីរ​នាក់​ទៀត រួម​គ្នា​បង់​សំណង​ការ​ខូចខាត​ដល់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន​១០​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​មួយ​ខែ​។ លោក រ៉ុង ឈុន ថា សំណង​ដ៏​ច្រើន​នេះ គឺ​ជា ការ​សម្ពាធ​ធ្ងន់ធ្ងរ​លើ​លោក ដែល​គ្មាន​កំហុស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #RongChhun
😢15👍8👎3
Hun Sen says drone assassination plot was recently foiled by authorities
---
Former Prime Minister Hun Sen said Tuesday a plan to assassinate him with a drone at his residence near Phnom Penh was uncovered several weeks ago by authorities who arrested a man suspected of involvement in the plot.
👉 https://www.rfa.org/english/cambodia/2025/02/11/cambodia-hun-sen-assassination-attempt
---
#RFAKhmer #Cambodia #HunSen
👍15
Media is too big
VIEW IN TELEGRAM
ថៅកែរោង​ចក្រ​មួយ​ចំនួន​ «តែងប្រើកិច្ចសន្យាខ្លី ដើម្បី​បញ្ឈប់​សហជីព និង​កម្មករ»
---
សហព័ន្ធសហជីពឯករាជ្យ អ៊ីនទូហ្វី (INTUFE) បាន​​រៀប​ចំ​សន្និបាត​ប្រចាំ​ឆ្នាំ ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំមកពីតាមបណ្ដា​រោងចក្រ ចំនួន២០ នាក់។ ប្រធាន​សហព័ន្ធសហជីពឯករាជ្យ អ៊ីនទូហ្វី លោក រី សិទ្ធិណែត ថា បច្ចុប្បន្ន​នេះ​ ថៅកែ​រោង​ចក្រមួយ​ចំនួន​តែង​ប្រើកិច្ចសន្យា​ផ្សេងៗ ដើម្បី​បញ្ឈប់ សហជីព និង​កម្មករ​ចេញពី​កន្លែង​ការងារ​នៅ​ពេល​ដែល​ពួកគាត់​ទាំង​នោះ​ ចង់​បង្កើត​សហជីព៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #MLVT #HengSour #WorkersKH #UnionKH #LaborRightsKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍8😢3
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកសិក្សាច្បាប់លោក វ៉ន ចាន់ឡូត និង លោក តុន និមល អ្នកគាំទ្រគណបក្សកម្លាំងជាតិ និងអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលនៃគណបក្សសង្គ្រោះជាតិ ដែលតុលាការព្រមានរឹបអូសទ្រព្យសម្បត្ដិលោកជុំវិញការព្រមានរបស់តុលាការនេះ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
😢6👍2
Media is too big
VIEW IN TELEGRAM
អ្នក​កាសែត​អង់គ្លេស៖ រដ្ឋាភិបាល​កម្ពុជា «មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ទៅ​ខាងក្រៅ​បាន​ឡើយ»
---
អ្នក​កាសែត​ជនជាតិ​អង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​​បម្រាម​ដាក់​ក្នុង​បញ្ជី​ខ្មៅ​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​កាលកំណត់​នោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​នៅ​តែ​បន្ត​រាយការណ៍​ពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ដដែល។ លោក ជឺរល ហ្វ្លីន ថា​ការ​ហាម​ប្រាម​មិន​ឱ្យ​លោក​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ នឹង​មិន​អាច​បញ្ឈប់​ព័ត៌មាន​មិន​ឱ្យ​លេចឮ​ចេញ​ទៅ​ដល់​​ពិភពលោក​ខាង​ក្រៅ​បាន​​ឡើយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #NethPheaktra #MoInfo #GeraldFlynn
👍12😢1
Media is too big
VIEW IN TELEGRAM
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ ឆ្នាំ២០២៥៖
១. លោក ហ៊ុន ម៉ាណែត ជះ​លុយ​ជិត​២លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក​រយៈ​ពេល​៣ឆ្នាំ
២. តុលាការ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​លោក រ៉ុង ឈុន និង សកម្មជន​ពីរ​នាក់​ទៀត បើ​គ្មាន​ប្រាក់​បង់​ដើម​បណ្ដឹង
៣. អាជ្ញាធរ​ថៃ កាត់ផ្ដាច់​បណ្ដាញ​អ៊ីនធឺណិត និង​សេវា​ទូរស័ព្ទ ដែល​ភ្ជាប់​ទៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ
៤. អ្នក​ខេត្ត​សៀមរាប ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើត​សួន​តេជោ​សន្តិភាព​នៅ​ទីតាំង​ផ្សេង​ពី​សួន​ព្រះរាជដំណាក់៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=j8-X7WlWLmE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍14😢2