វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.26K photos
2.71K videos
107 files
8.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) ទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
---
សហព័ន្ធខ្មែរកម្ពុជាក្រោម បានដឹកនាំពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងសុលវៀតណាម ប្រចាំទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វូនីញ៉ា (California) សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទទី២៧ មករា ម្សិលមិញ ដើម្បីទាមទារឱ្យអាជ្ញាធរវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបានចាប់ខ្លួនយកទៅដាក់ពន្ធនាគារ តាំងដើមឆ្នាំ២០២៤មក។

បច្ចុប្បន្នមានព្រះសង្ឃ ៥អង្គ រួមមានព្រះចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ត្រូវតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារ ៦ឆ្នាំ និងព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ និង ៩ខែ និងសកម្មជនខ្មែរក្រោម ៨នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ អំពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។ ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកការចោទប្រកាន់នេះ គ្រាន់តែជាលេស ដើម្បីគាបសង្កត់សិទ្ធិផ្នែកសាសនា និងសិទ្ធសេរីភាពរបស់ខ្មែរក្រោម ដើម្បីកុំឲ្យងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច។
រូបភាព៖ សំឡេងកម្ពុជាក្រោម (VOKK)
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី២៧ មករា ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបានចាប់ខ្លួនយកទៅដាក់ពន្ធនាគារ តាំងដើមឆ្នាំ២០២៤មក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights#Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កម្មករ​របស់​ក្រុមហ៊ុន​អភិបាល​រង​ខេត្ត​ព្រះវិហារ បើក​គ្រឿងចក្រ​ដេញ​បុក​ពលរដ្ឋ
---
ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ចោទ​ក្រុម​កម្មករ​ក្រុមហ៊ុន​របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ​លោក អ៊ុក គឹមសាន ថា​បាន​បើក​គ្រឿងចក្រ ដេញ​បុក​ពួកគាត់ និង​កិន​កម្ទេច​ម៉ូតូ​របស់​ពួកគាត់​៣​គ្រឿង និង​គោយន្ត​១គ្រឿង។ ពលរដ្ឋ​ម្នាក់ បាន​រង​របួស​ជើង​ដោយសារ​ត្រូវ​កម្មករ​ក្រុមហ៊ុន​កាប់​នឹង​ផ្លែ​ដាវ​។ ការ​ប៉ះទង្គិច​នេះ​បាន​កើតឡើង ក្រោយ​ក្រុម​ពលរដ្ឋ​ប្រមាណ​២០០​នាក់ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កុំ​ឱ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជំនឿ និង​បំផ្លាញ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PreahVihea #HunSen #HunManet #LandDisputes #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ស្រ្តីគំរូ៖ ស្ត្រីមេម៉ាយ ទឹម រដ្ឋា ដាំបន្លែជុំវិញផ្ទះលក់ដូរ ដើម្បីចិញ្ចឹមជីវិត
ស្ត្រីគំរូ៖ ថ្ងៃនេះ វិទ្យុអាស៊ីសេរី សូមណែនាំស្ត្រីគំរូមួយរូបគឺស្ត្រីមេម៉ាយវ័យ៥២ឆ្នាំ ទឹម រដ្ឋា ដែលប្រឹងប្រែងតស៊ូចិញ្ចឹមជីវិត ដោយដាំដំណាំជុំវិញផ្ទះ ដើម្បីលក់ដូរក្នុងភូមិ និងនៅក្នុងផ្សារនៅក្បែរផ្ទះ។ ស្ត្រីមេម៉ាយរូបនេះគ្មានដីស្រែចម្ការទេ គឺពឹងផ្អែកទាំងស្រុងលើរបរលក់ដូរ ដែលបានចំណូលប្រចាំថ្ងៃនេះ។ របរលក់ដូរកំប៉ិកកំប៉ុកស្ត្រីមេម៉ាយ ទឹម រដ្ឋា ។ លោកស្រី ទឹម រដ្ឋា ជាអ្នកភូមិអញ្ចាញ សង្កាត់នគរធំ ខេត្តសៀមរាប។
---
«ស្ត្រីគំរូ» សំដៅដល់ស្ត្រីដែលប្រឹងប្រែងតស៊ូ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ប៉ុន្តែការលះបង់របស់គាត់មិនសូវមានអ្នកដឹងឮ។ វិទ្យុអាស៊ីសេរីចង់ផ្សព្វផ្សាយពីការតស៊ូរបស់ពួកគាត់ ដើម្បីឲ្យសាធារណជនបានដឹង។ ប្រសិនបើប្រិយមិត្ត ស្គាល់ស្ត្រីរូបណា ដែលជាស្ត្រីគំរូក្នុងចិត្ត និងចង់ឱ្យវិទ្យុអាស៊ីសេរីផ្សព្វផ្សាយពីការតស៊ូរបស់គាត់ សូមប្រិយមិត្តសរសេរលេខទូរស័ព្ទ និងឈ្មោះរបស់គាត់ ផ្ញើមកវិទ្យុអាស៊ីសេរី ឬដាក់ក្នុងប្រអប់បញ្ចេញមតិខាងក្រោមនេះ ។ សូមអរគុណ!
---
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖​ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​ សេង សារី ​ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃអង្គារ ​ទី២៨ ខែ​មករា​ ថា​លោក​ សម រង្ស៊ី​ គួរតែ ដឹកនាំ​ការ​បង្រួប​បង្រួម​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​គ្រប់និន្នាការ​នៅ​ក្នុង​ឆ្នាំ​២០២៥​ នេះ​ ​ដើម្បី​ទទួល​បាន​សំឡេង​តែមួយ​ក្នុង​ការ​តតាំង​នឹង​រដ្ឋាភិបាល​ឯក​បក្ស​ត្រកូល​ហ៊ុន។​ ស្រដៀង​គ្នា​នេះដែរ​ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក​​ គឹម សុខ ក៏​សង្ឃឹម​ថា​អ្នក​នយោបាយ​ក្រៅ​ស្រុក​នឹងអាច​បង្រួម​កម្លាំង​ឱ្យ​កាន់​តែឆាប់​មុន​ពេល​ដែល​លោក​ ហ៊ុន សែន ​ផ្ទេរអំណាច​ពេញ​ទៅ​ឱ្យ​លោក ​ហ៊ុន ម៉ាណែត៕
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២០៧]៖ អាមេរិកផ្អាកជំនួយ, ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ...

---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ
២. សង្គម​ស៊ីវិល​ខកចិត្ត​​នឹង​ក្រុមហ៊ុន​សាជីវកម្ម អយ​កូក្រេឌីត (Oikocredit) ដែល​មិន​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ
៣. ពលរដ្ឋ​ម្នាក់ រង​របួស​ក្នុង​ពេល​ចុះ​ឃាត់​គ្រឿង​ចក្រ​​របស់​ក្រុមហ៊ុន​អភិបាលរង​ខេត្ត​ព្រះវិហារ មិន​ឱ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជំនឿ និង​បំផ្លាញ​ដីស្រែ​ចម្ការ​ពួកគាត់
៤. កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​អភិបាល​ខេត្ត​នេះ​ចេញ​ពី​តំណែង ដោយ​ចោទ​ថា​បង្ខំ​ឱ្យ​ពលរដ្ឋ​យក​ដី​តំបន់២​ទៅ​ចាប់ឆ្នោត៕
---
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​ខេត្ត​តាកែវ​ស្នើ​ឱ្យ​អាជ្ញាធរ​​ទម្លាក់​ទឹក​បន្ថែម​រហូត​ស្រូវ​ពួកគាត់​អាច​ប្រមូល​ផល​

---
ក្រុម​កសិករ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ កំពុង​មមាញឹក​នាំ​គ្នា​បូម​ទឹក​បញ្ចូល​តាម​ស្រែ សង្គ្រោះ​ស្រូវ​រៀង​ៗ​ខ្លួន ក្រោយ​​អាជ្ញាធរ​ព្រម​ទម្លាក់​ទឹក​ពី​ទំនប់៧មករា​ ឬកំពង់ទួល បន្ទាប់​ពី​ក្រុម​កសិករ​នាំ​គ្នា​តវ៉ា​បិទ​ជាតិ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ ក្រុម​កសិករ​ស្នើ​អាជ្ញាធរ​បន្ត​ទម្លាក់​ទឹក​បន្ថែម រហូត​ស្រូវ​ពួកគាត់​អាច​ទទួល​ផល​បាន​៕
---

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

#RFAKhmer #Cambodia #HunSen #HunManet #Agriculture
Some 200 villagers block tractors during clash over farmland in Cambodia
---
A worker from a private company attacked an indigenous villager with a sword while some 200 villagers blocked tractors during a tense standoff over disputed farmland in northern Cambodia on Tuesday, several villagers said.
👉 https://www.rfa.org/english/cambodia/2025/01/28/cambodia-indigenous-curse-ceremony
---
#RFAKhmer #Cambodia #HunSen #HunManet #LandDispute #PreahVihear
Media is too big
VIEW IN TELEGRAM
សម្ភាសលោក ណុប វី នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មានកម្ពុជា (CamboJA) និងលោក វណ្ណ បូណា ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ពីផលប៉ះពាល់នៃការផ្អាកជំនួយរបស់អាមេរិក។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន គ្រោង​កាត់​បន្ថយ​បុគ្គលិក​ក្រោយ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​ផ្អាក​ជំនួយ
២. សមាជិក​សភា និង​ព្រឹទ្ធ​សភា​ថៃ ស្នើ​ឱ្យ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា-ថៃ
៣. ពលរដ្ឋ​រងគ្រោះ​ដីធ្លី​គ្មាន​ជំនឿ​លើ​បទ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ផ្ដល់​ដីធ្លី​ដល់​អ្នក​ក្រីក្រ
៤. អាជ្ញាធរ​ខេត្ត​ព្រះវិហារ​សន្យា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ ដែល​ក្រុមហ៊ុន​របស់​អភិបាល​រង​ខេត្ត​នេះ ​​លោក អ៊ុក គឹមសាន ឈូស​ឆាយ​ព្រៃ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=_WKxX-7wHd0
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៩០​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៩០ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២០៩]៖ ការបង្កកជំនួយរបស់អាមេរិក, ការចាប់ខ្លួនមន្ត្រីបក្សកម្លាំងជាតិ ...
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. មន្រ្តី​រាជការ និង​ពលរដ្ឋ​មួយ​ចំនួន​ថា ការ​បង្កក​ជំនួយ​របស់​អាមេរិក នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍
២. សាច់ញាតិ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​តាកែវ​ម្នាក់ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ
៣. មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ឯករាជ្យ​ពិត​ប្រាកដ
៤. ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​ពី​បញ្ហា​គំនរ​សំរាម​ប៉ះពាល់​សុខភាព​មនុស្ស៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=ZA70ry8bWH0
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា​មួយ​ចំនួន នៅ​តែ​ប្រឈម​បញ្ហា​បំណុល​ធ្ងន់ធ្ងរ ក្នុង​ពេល​រង់​ចាំ​ដំណោះស្រាយ​ជិត ២ឆ្នាំ
---.
ពលរដ្ឋ ដែល​ចាញ់​បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា​មួយ​ចំនួន បារម្ភ​វ័ណ្ឌក​នឹង​បំណុល ដែល​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ខែ បន្ទាប់​ពី​ទន្ទឹង​រង់​ចាំ​ដំណោះស្រាយ​ជិត ២ឆ្នាំ​មក​ហើយ ខណៈ​ពលរដ្ឋ​ខ្លះ ចាញ់​បោក​ក្រុមហ៊ុន​ហើយ និង​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ថែម​ទៀត និង​ខ្លះ​ទៀត​សម្លាប់​ខ្លួន ពីព្រោះ​គ្មាន​លទ្ធភាព​សង​បំណុល។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ZA70ry8bWH0
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #CheaSaron #HyKimhong #LengChanna #FraudInvestments #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ត្អូញត្អែរ​ពី​គំនរ​សំរាម​ស្អុយរលួយ​ប៉ះពាល់​ដល់​សុខភាព
---
ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ត្អូញត្អែរ​ពី​ក្លិនស្អុយ​ចេញ​ពី​គំនរ​សំរាម​ដែល​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចាក់​សំរាម ពាសវាលពាសកាល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ចំនួន​០៥ភូមិ នៃ​ឃុំ​ថ្ម​ឥដ្ឋ។ អ្នក​ភូមិ​អះអាង​ថា រណ្តៅ​ចាក់​សំរាម​មាន​ទំហំ​ជាង​២០ ហិកតារ​គ្មាន​របង​ព័ទ្ធ​ជុំវិញ ដែល​ធ្វើ​ឱ្យ​មាន​សត្វ​រុយ​ច្រើន​នៅ​រដូវ​ប្រាំង និង​សំរាម​អណ្ដែត និង​ហូរ​ទឹក​ស្អុយ​ចូល​ផ្ទះ​ពលរដ្ឋ​នៅ​រដូវវស្សា។ លើស​ពី​នេះ រណ្តៅ​សំរាម​ជ្រៅ ក៏​ធ្វើ​ឱ្យ​សត្វ​ពាហនៈ​អ្នក​ស្រុក​ធ្លាក់​ងាប់​ផង​ដែរ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Garbage #Environment #Health #KampongChhnang
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social