វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន «ជាការ​ពង្រឹង​អំណាច និង​ស្វែងរក​កម្ចី​ពី​ចិន​បន្ថែម​»

---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កំពុង​ដឹក​នាំ​មន្ត្រី​គ្រាក់​ៗ​របស់​លោក​ជួប​ថ្នាក់​ដឹកនាំ​ចិន​ជាបណ្ដើរ​ៗ​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី ៤​ខែ​ធ្នូ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ «​ត្បូង​ពេជ្រ​» និង​ជំរុញ​ការ​កសាង​ជោគ​វាសនា​កម្ពុជា​-​ចិន​រួម​គ្នា​។ អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ឃើញ​ថា លោក ហ៊ុន សែន ទំនង​ទៅ​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ពី​ថៅហ្វាយ​នាយ​ចិន​តាម​រយៈ​ការ​ស្នើសុំ​កម្ចី និង​ពឹងពាក់​ឱ្យ​មេដឹកនាំ​ចិន​ជួយ​ជំរុញ​ក្រុមហ៊ុន ឬ​អ្នក​វិនិយោគ​ចិន​មក​បោះទុន​រក​ស៊ី​បន្ថែម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច និង​រដ្ឋាភិបាល​កូន​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #PRC #HunSen #HunManet #WangWenbin #Overindebtedness #Investments #FDI #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
អង្គការអ្នករាយការណ៍គ្មានព្រំដែនជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបញ្ចប់អំពើហិង្សាលើអ្នកសារព័ត៌មាន
---
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter Without Border) នៅថ្ងៃទី៨ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញការតត់ស្លុត ចំពោះឃាតកម្មលើអ្នកសារព័ត៌មានគេហទំព័រកម្ពុជាអភិវឌ្ឍន៍ នៅខេត្តសៀមរាបម្នាក់ គឺលោក ឈឿង ឈឹង អំឡុងពេលលោកចុះស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅតំបន់អភិរក្សបឹងពែរ កាលពីពេលថ្មីៗនេះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/QZfZvTaMesM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #PressFreedom #ChhoeungChheng #KampucheaAphivath #MurderKH #RSF #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer