វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.38K photos
2.77K videos
107 files
8.85K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
«ពលរដ្ឋ នឹង​ក្លាយ​ជា​កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ»
---
ក្នុង​ពិធី​ប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែតុលា ​ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល សហគមន៍ខ្មែរ នៅ​ប្រទេស​អូស្រ្ដាលី លើកឡើង​ថា​ ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​​​ និង​ការ​រង​នូវ​ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់​ពី​អន្ដរ​ជាតិ គឺ​ដោយសារ​តែរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់ ឪពុក និងកូន ត្រកូល «ហ៊ុន» អនុវត្ត​ផ្ទយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ មិន​គោរព​សិទ្ធិ​មនុស្ស ពុក​រលួយ និង​បក្ស​ពួក​និយម។ ពូក​គាត់ ព្រមាន​ថា​ ពលរដ្ឋ​ នឹង​ក្លាយ​ជា «កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត» បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ៕ ​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH
Media is too big
VIEW IN TELEGRAM
លោក សម រស្ស៊ី គ្រោង នឹង​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​នៅ​ក្រៅ​ប្រទេស
---
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី លើកឡើង​ថា ចលនា​ជាតិ​ខ្មែរ​តស៊ូ នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន នៅ​ក្រៅ​ប្រទេស​ឱ្យ​ដើរ​តួនាទី​ជា​តំណាង​ឆន្ទៈ​ពិត​ប្រាកដ នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ចលនា​ថ្មី​នេះ ផ្សេង​គ្នា​ពី​ចលនា​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី មូរ សុខហួរ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច ចាត់​ទុក​ចលនា​ថ្មី​នេះ​ថា ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SamRainsy #CNRP #SokEySan #DemocracyKH #KNRM #PoliticsKH#VornChanlout
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer