វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក
---
ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២៤ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែ​វិច្ឆិកា​នេះ ដោយ​ពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត ដែល​មាន​បេក្ខជន​ប្រធានាធិបតី គឺ​អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ។ អ្នកស្រី កាម៉ាឡា ហារីស នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្រ្ដី​ដំបូង​គេ ក្នុង​ប្រវត្តិសាស្រ្ដ​សហរដ្ឋ​អាមេរិក​រយៈពេល​២៤៨​ឆ្នាំ និង​ក្លាយ​ជា​ស្រ្ដី​ស្បែក​ខ្មៅ និង​ជា​មនុស្ស​មាន​ដើម​កំណើត​ពី​តំបន់​អាស៊ី​ខាង​ត្បូង​ដំបូង​គេ ដែល​អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រសិន​បើ​អ្នកស្រី​ឈ្នះ​ការ​បោះឆ្នោត​នេះ។ ចំណែក​លោក ដូណាល់ ត្រាំ វិញ លោក​ក៏​នឹង​ក្លាយ​ជា​បុគ្គល​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​អាមេរិក​ដែរ ដែល​កំពុង​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រសិន​បើ​លោក​ជាប់​ឆ្នោត​លើក​នេះ៕
---
#RFAKhmer #Cambodia #US #USElection #2024PresidentialElection #KamalaHarris #DonaldTrump