វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋខ្មែរនៅកូរ៉េ ជប៉ុនរំលឹកខួប៨ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌
---
ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសជប៉ុន កូរ៉េ​ខាងត្បូង និង​ថៃ​ប្ររព្ធ​ពិធី​រំលឹក​ខួប៨ ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី យ៉ាង​​ផុលផុស ហើយ​​ប្រកាស​​យក​​បណ្ឌិត​ធ្វើជា​​​គម្រូ​​ក្នុង​ការតស៊ូ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ។ ពួកគេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការស៊ើបអង្កេត​តម្លាភាព​ដើម្បី​វែក​មុខ​រក​អ្នកបញ្ជា ឬ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​លើ​អ្នកវិភាគ​នយោបាយ​និង​សង្គម​ដ៏ល្បី​រូប​នេះ ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតាធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ 👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/cambodians-in-korea-and-japan-commemorate-the-8th-anniversary-of-the-assassination-of-kem-ley-and-demand-justice-07152024021201.html
---
#RFAKhmer #Cambodia #Thailand #Japan #Korea #HunManet #HunSen #LimCheavutha #HunDynasty #KemLey #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #MotherNature
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល៖ វិធីចាប់ឈ្លើយសឹកមកគំរាមឱ្យចុះចូល ជា «ឧបាយកលទុច្ចរិត» របស់បក្សកាន់អំណាច
---
អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា វិធី​ចាប់​ឈ្លើយ​សឹក​ មក​គំរាម​ឱ្យ​ចុះ​ចូល​របស់​លោក​ ហ៊ុន សែន​ មិន​ចំណេញ​ដល់​បក្ស​កាន់​អំណាច​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វិធី​នេះ​ នឹង​ធ្វើ​ឱ្យ​មហាជន​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ ឧបាយកល​ទុច្ចរិត​ របស់​មេ​បក្ស​កាន់​អំណាច​ ដែល​ប្រើ​ប្រាស់​វិធី​ដូច​គ្នា​ទៅ​នឹង​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​ មក​បង្ក្រាប​សំឡេង​ប្រឆាំង​។ ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្រោយ​តុលា​ការ​ដោះ​លែង​ ប្អូន​ប្រុស​សកម្មជន​នយោបាយ​ លោក ​ហៃ វណ្ណា ក្រោយលោក​ ចុះ​ចូល​គណបក្ស​កាន់​អំណាច៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3C32ppd
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Japan #HunManet #HunSen #HayVanna #HayVannith #HunDynasty #Authoritarianism #Corruption #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer