វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.43K photos
2.79K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» «គ្មាន​គុណធម៌» និង ​«អមនុស្ស​ធម៌»
---
ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ក្ដី​រីករាយ​ក្នុង​គ្រួសារ​តាមរយៈ​ការ​បង្ហោះ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​នានា ស្របពេល​ដែល​កុមារ​ផ្សេង​ទៀត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ និង​មិន​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ថា គ្មាន​គុណធម៌ និង​អមនុស្ស​ធម៌ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចុះ​ចេញ​ពី​តំណែង​ប្រសិន​បើ​គ្មាន​សមត្ថភាព​ស្វែង​រក​សន្តិភាព​ពិត​ប្រាកដ​ជូន​ពលរដ្ឋ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #ArbitraryArrests #PoliticalPrisoners #PrisonerofConscience #Socialnjustice #Poverty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនទាមទារឱ្យមានយុត្តិធម៌សង្គមក្នុងពេលប្រារព្ធទិវាយុវជនអន្តរជាតិ
---
ក្រុមយុវជនជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ គោរពសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើយុវជន ដែលហ៊ាននិយាយការពិតពីបញ្ហាសង្គម ដើម្បីឱ្យពួកគាត់ចូលរួមធ្វើកិច្ចការងារសង្គមដោយសេរី។ ការលើកឡើងបែបនេះ គឺក្នុងពេលក្រុមយុវជន និងអង្គការសង្គមស៊ីវិលប្រមាណ១០ស្ថាប័ន នៅថ្ងៃទី១១ ខែសីហា រួមគ្នាប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសិទ្ធិអំណាចដល់យុវជន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #InternationalYouthDay2024 #EnhancingYouthEmpowermentTowardsBetterSocialJustice #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​តំបន់​អភិវឌ្ឍន៍ CLV
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ពួក​គេ​ព្រួយ​បារម្ភ​ថា តំបន់​អភិវឌ្ឍន៍ CLV ធ្វើ​ឱ្យ​កម្ពុជា​អាច​បាត់បង់​ទឹកដី និង​អធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​នាពេល​អនាគត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​CLV
---
ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជិត​៥០០​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ពលរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤​ដោយ​ខ្លួន​ឯង ជា​ជាង​ដាក់​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #Australia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
តើអ្វីខ្លះនៅ​ពី​ក្រោយ​បាតុកម្ម​របស់​ពលរដ្ឋខ្មែរ​នៅ​កូរ៉េខាងត្បូង​និង​ជប៉ុន​រឿងតំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV?​

​សូម​ទស្សនា​និង​ស្តាប់​បទសម្ភាស​ទាំងស្រុង​ជាមួយ​តំណាង​បាតុករ​ពីរ​រូប​ជុំវិញ​បាតុកម្ម​​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​​និង​ជប៉ុន​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
ខ្មែរ​ទូទាំង​ពិភពលោក​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ​CLV

​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​តាម​បណ្ដា​ទីក្រុង​សំខាន់ៗក្នុង​​ចំនួន​បួន​ប្រទេសគឺ​ជប៉ុន ​កូរ៉េ អូស្ត្រាលី​ និង​កាណាដា​ ដើម្បី​បង្ហាញ​ការ​ទាមទារ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដក​ខេត្ត​ខ្មែរ​ទាំង​៤​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​វៀតណាម​ និង​ឡាវ។​ ​សូម​ទស្សនា​វីដេអូ​ស្ដីពី​ការ​តវ៉ា​របស់​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ពេល​នេះ «ក្លាហាន​ជាង» យុវជន​នៅ​បង់ក្លាដេស្ហ​ទៀត!
---
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) កាល​ពី​ថ្ងៃទី១១ ខែសីហា ថា ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នា​ពេល​នេះ គឺ ​«ក្លាហាន​ជាង» យុវជន​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ទៅទៀត។ លោក​ផ្តល់​អំណះអំណាង​ថា នៅ​បង់ក្លាដេស្ហ​មាន​ទាហាន​អព្យាក្រឹត្យ​ចាំ​ការពារ​ប្រជាជន តែ​នៅ​កម្ពុជា ទាហាន​មួយ​ចំនួន​ចាំ​ការពារ​តែ​មេដឹកនាំ តួនាទី និង​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #Australia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #TakMengHeang #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «គួរគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កុំទុកឱ្យមានបាតុកម្មដូចបង់ក្លាដេស្ហ»
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
«សូម្បី​អង្ក្រង​ក៏​ចេះ​ការពារ​សម្បុក​ដែរ តែ​ខ្មែរ គេ​អត់​ឱ្យ​ចេះ​ការពារ​សម្បុក​ខ្លួន​ឯង​ទេ​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំគ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គមជាតិ និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់​ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ សោកស្តាយដែលក្រសួងដែនដីមិនដោះស្រាយបញ្ហាឱ្យពួកគាត់
---
សហគមន៍រងគ្រោះដីធ្លីក្រុម១៩៧គ្រួសារ នៅខេត្តកោះកុង នៅថ្ងៃទី១២ ខែសីហា ធ្វើដំណើរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សួរនាំពីញត្តិ ដែលបានដាក់នៅក្រសួងមួយនេះ កាលពីថ្ងៃទី២៨ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីតាមការស្នើរបស់ពួកគាត់។ ទោះជាយ៉ាងណា តំណាងក្រសួងឆ្លើយតបដោយសន្យាជាថ្មីថា នឹងយកញត្តិពួកគាត់ទៅពិភាក្សាជាមួយថ្នាក់លើ។ តំណាងសហគមន៍ សម្តែងការខកចិត្ត ដែលក្រសួងដែនដីបន្តអូសបន្លាយផ្ដល់ដំណោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ សហគមន៍ក្រុម១៩៧គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង រងគ្រោះពីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ដែលបានរំលោភយកដីធ្លីពួកគាត់ តាំងពីឆ្នាំ២០០៧។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #LandConflict #KohKong #LandActivists #PetitionMinistries
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៦៥]​ ស្លឹកឈើ ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ​

​លោក​ សំ ប៉ូលី​ និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក​ ម៉ាត់ វណ្ណី អំពី​របៀប​ដឹក​នាំ​បែប​«ស្លឹកឈើ​ ជ្រុះ​មិន​ឆ្ងាយ​ពី​គល់»​ របស់​នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល​ លោក​ ហ៊ុន ម៉ាណែត៕​
​​
​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៦]៖ អាជ្ញាធរ​«នៅ​តែ​​​ធ្វេសប្រហែស»​ករណី​លិច​ទូក​​ស្លាប់​កុមារី​ម្នាក់

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ចន្ទ ទី១២ ខែ​សីហា ឆ្នាំ២០២៤៖

១. មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​ភ័យ​​ខ្លាច​បាត់បង់​អំណាច​ដោយសារ​គម្រោង CLV
២. អាមេរិក​ចង់​ធ្វើការ​ជាមួយ​កម្ពុជា​លើ​ការ​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​ជួញដូរ មនុស្ស និង​ប្រឆាំង​ការ​ឆបោក
៣. ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ស្នើ​ឱ្យ​រដ្ឋាភិបាល​កំណត់​ដំណោះស្រាយ​ជូន​ពួកគាត់
៤. អាជ្ញាធរ​​ខេត្ត​កំពង់ធំ រង​ការ​រិះគន់​ថា នៅ​តែ​​​ធ្វេសប្រហែស​​​​ករណី​លិច​ទូក​​ស្លាប់​កុមារី​ម្នាក់
៥. ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​ពលរដ្ឋ​ដូច​ការ​សន្យា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=niembTGXIEA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាស​អ្នក​ចូលរួម​បាតុកម្ម​ក្នុង​ប្រទេស​អូស្ត្រាលី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ CLV ​

សូម​អញ្ជើញ​ស្តាប់​ និង​ទស្សនា​បទ​សម្ភាសន៍​របស់​លោក​ ទីន ហ្សាការីយ៉ា ជាមួយ​លោក​ អ៊ិន ហេមរ៉ា​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋវ៉ិកតូរីយ៉ា​ (Victoria)​ប្រទេស​អូស្ត្រាលី​ដែល​លោក​បាន​ចូល​រួម​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ៕
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៧]៖​​​ លោក​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ថា​លោក​មិន​អាច​ដក​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​CLV​ បាន​ទេ​ ដោយ​លោក​អះអាង​ថា​គម្រោង​នេះ​ជួយ​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន​ទាំង៤​របស់​កម្ពុជា៕
Media is too big
VIEW IN TELEGRAM
អ្នក​កោះកុង ស្នើ​ឱ្យ​រដ្ឋ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជា ​«កញ្ចប់» និង​ទម្លាក់​បទ​ចោទ
---
សហគមន៍​រងគ្រោះ​ដីធ្លី​ក្រុម​១៩៧​គ្រួសារ ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ខេត្ត​កោះកុង នៅ​ថ្ងៃទី​១២ ខែសីហា ធ្វើដំណើរ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សួរនាំ​ពី​ញត្តិ ដែល​ពួកគាត់​បាន​ដាក់​នៅ​ក្រសួង​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់។ តំណាង​ពលរដ្ឋ​ជាង​១​រយ (១២២) គ្រួសារ លើកឡើង​ថា ពួកគាត់​ព្រម​ទទួល​យក​ដំណោះស្រាយ​តាម​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច និង​សំណង​សមរម្យ​ដល់​ពួកគាត់ ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​សហគមន៍​ក្រុម​១៩៧​គ្រួសារ និង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បើ​ក្រសួង​ដែនដី​ដោះស្រាយ​ជា «កញ្ចប់» និង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​ពួកគាត់​ទាំងអស់ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #KohKong #LandActivists #PetitionMinistries #VerticalVideo #Trending #Reels #Shorts
#រូបត្លុកនយោបាយ​៖ «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #SriLanka #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #SheikhHasina #GotabayaRajapaksa #PeoplePower #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Hun Sen warns of more arrests related to Vietnam-Laos cooperation deal
---
Cambodia’s Senate President Hun Sen on Monday again threatened to arrest anyone who tries to organize a demonstration in the country against an economic cooperation agreement with Vietnam and Laos that has been a subject of online debate over the last month.
👉 https://www.rfa.org/english/news/cambodia/hun-sen-clv-arrests-08122024182133.html
---
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #China #PRC #ChinaReach #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៧]៖ ពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង CLV

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​ខ្មែរ បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង CLV
២. អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៣. មន្ត្រី​តុលាការ​ថា ព្រះរាជអាជ្ញា​រង​ខេត្ត​ស្ទឹងត្រែង​ដែល​ដោះលែង​ជន​ជាតិ​ចិន ៨នាក់ ពុំ​បាន​រង​ទណ្ឌកម្ម និង​ចំណាត់ការ​អ្វី​ឡើយ
៤. សហគមន៍​ព្រៃឡង់​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នៅ​តំបន់​ភ្នំ​ជី ខេត្ត​កំពង់ធំ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ
៥. ក្រសួង​ការងារ នឹង​​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​កាត់ដេរ និង​សំលៀក​បំពាក់​នៅ​​ថ្ងៃ​ទី​១៤ ខែសីហា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=EdvoCZPeroM