វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.43K photos
2.8K videos
107 files
8.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព​៖ ក្រុម​អ្នក​តវ៉ា​នៅ​បង់ក្លាដេស្ហ ផ្ទុះ​ការ​រីករាយ និង​ខឹងសម្បា​ក្រោយ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង និង​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស
---
ក្រុម​អ្នក​តវ៉ា​រាប់​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​០៥ ខែសីហា បាន​សម្រុក​ចូល​​រដ្ឋធានី​ដាកា (Dhaka) នៃ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ដោយ​ក្តី​រីករាយ និង​ខឹងសម្បា ក្រោយ​នាយករដ្ឋមន្ត្រី អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បាន​ចុះចេញ​ពី​តំណែង បញ្ចប់​ការ​កាន់អំណាច​រយៈពេល​១៥​ឆ្នាំ និង​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន អេ.ភី (AP)។

មិន​ខុសពី​នៅ​កម្ពុជា​រៀងរាល់​ពេល​ ដែល​មាន​ការ​ផ្ទុះ​ការតវ៉ា អ្នកស្រី សេក្ខ ហាស៊ីណា នៅ​មុន​ពេល​ចុះចេញ​ពី​តំណែង បាន​គំរាម និង​ចាត់ទុក​ក្រុម​អ្នក​តវ៉ា​ថាជា​ «ក្រុម​ឧក្រិដ្ឋជន» និង​ថា​ពួកគេ​សម​នឹង​ទទួល​បាន​ការ​បង្ក្រាប​ដោយ​កណ្តាប់ដៃ​ដែក។

សូម​ប្រិយមិត្ត​ទស្សនា​កម្រង​រូបភាព​ជុំវិញ​ព្រឹត្តិការណ៍​នៅ​បង់ក្លាដេស្ហ​នេះ ដែល​ថត​ដោយ​សារព័ត៌មាន អេ.ភី (AP)៕
👉 ទស្សនា​រូបភាពច្រើនទៀត​៖ https://bit.ly/3Yz0sdr
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដែលប្រិយមិត្តគួរដឹង៖

១. អ្នកឃ្លាំមើលថា ជ័យជម្នះរបស់ពលរដ្ឋបង់ក្លាដេស្ហក្នុងការទម្លាក់នាយករដ្ឋមន្ត្រី បង្ហាញថា អំណាចផ្ដាច់ការមិនឈ្នះកម្លាំងពលរដ្ឋ
២. មន្ត្រីរាជការ រងការរឹតត្បិតសិទ្ធិបញ្ចេញមតិទាក់ទងនឹងរឿងនយោបាយ និងគម្រោងCLV
៣. លោក ហ៊ុន ម៉ាណែត ថា មិនអនុញ្ញាតឱ្យបរទេសមករំលោភអធិបតេយ្យក្នុងខេត្តព្រះសីហនុ
៤. ពលរដ្ឋរស់នៅតំបន់ក្នុងគម្រោងព្រែកជីកហ្វូណន បារម្ភមិនទទួលបានសំណងសមរម្យ
៥. ជនជាតិដើមភាគតិចថា រដ្ឋាភិបាលមិនទាន់ការពារប្រពៃណីរបស់ពួកគាត់បាននៅឡើយទេ៕
---
👉 ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://www.youtube.com/watch?v=roiQ_M90AAk
---
Media is too big
VIEW IN TELEGRAM
ប្រទេសទេសថៃ មានព្រឹត្តិការណ៍ធំៗ៣នឹងកើតមានឡើងនៅក្នុងខែសីហានេះ។
ទី១ គឺការស្លាប់ឬរស់របស់គណបក្សប្រឆាំងដ៏ធំជាងគេមួយ គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលនឹងត្រូវតុលាការធម្មនុញ្ញថៃ ចេញសេចក្ដីសម្រេចថា ត្រូវរម្លាយឬអត់ ទាក់ទងនឹងបណ្ដឹងប្រមាថព្រះមហាក្សត្រ។ ព្រឹត្តិការណ៍ទី២ គឺយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៊ីន (Sretha Thavisin) អាចនឹងត្រូវតុលាការ
ទម្លាក់ពីអំណាច ក្នុងបណ្ដឹងខុសសិលធម៌ តែងតាំងបុគ្គលពុករលួយ ធ្លាប់ជាប់គុក ជាមន្ត្រីជាន់ខ្ពស់។ ព្រឹត្តិការណ៍ទី៣ គឺវាសនារបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីណាវ៉ាត្រា ដែលអាចនឹងត្រូវតុលាការ សម្រេចប្ដឹងជាផ្លូវការឬអត់ ពីបទប្រមាថព្រះមហាក្សត្រ។

តើព្រឹត្តិការណ៍ទាំងនេះមានផលប៉ះពាល់ដល់ពលករចំណាកស្រុក និងនយោបាយខ្មែរយ៉ាងណាដែរ?
Media is too big
VIEW IN TELEGRAM
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីជុំវិញ ថាតើការអភិវឌ្ឍន៍តំបន់អភិវឌ្ឍត្រីកោណ នឹងបណ្ដាលឲ្យកម្ពុជាបានបាត់បង់ទឹកដីដែរឬទេ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៥]៖​​​ លោក​ សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ថា​ស្ថានភាព​ក្នុង​ប្រទេសកម្ពុជា​ស្រដៀងគ្នា​នឹង​ប្រទេស​បង់ក្លាដេស្ហ​(Bangladesh)​ ដែល​អាច​ឈាន​ដល់​ដំណាក់​កាល​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ទម្លាក់​មេដឹក​នាំចេញ​ពី​អំណាច​ដោយ​សារតែ​ការ​គ្រប់គ្រង​ប្រទេស​តាមបែប​ផ្ដាច់ការ​ គ្រួសារ​ បក្ខពួក​និយម​ និង​វិបត្ត​សេដ្ឋកិច្ច៕​

#RFAKhmer#Cambodia#HunManet#HunSen#CPP#Bangladesh#SheikhHasina #PeoplePower #SamRainsy#ForTheRecord ​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ «ពិតជា​មាន​អំណាច​ក្នុងការ​ផ្លាស់ប្តូរ បើ​ចេះ​ធ្វើការ​រួមគ្នា​ដូចករណី​នៅ​បង់ក្លាដេស្ហ»
---
អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ស្តាប់​កង្វល់ និង​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ហើយ​បែរ​ជា​បន្ត​គំរាម​ប្រជាពលរដ្ឋ​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់ស្កាត់​បំណង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​បាន​រហូត​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #VerticalVideos #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Cambodia’s prime minister warns against Bangladesh-like demonstrations
---
‘I don’t want to see this type of situation happening in Cambodia,’ Hun Manet told a gathering of businesspeople.

Prime Minister Hun Manet warned Cambodians against protesting against the government, citing Bangladesh’s recent demonstrations in its capital that turned into deadly clashes and caused that country’s leader to resign and flee by helicopter earlier this week.
👉 https://www.rfa.org/english/news/cambodia/hun-manet-bangladesh-protests-08062024163603.html
---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #SheikhHasina #Authoritarianism #PeoplePower
Media is too big
VIEW IN TELEGRAM
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌
 ---
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែបនេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #PoliticsKH #SupremeCourt #KSILA #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌
---
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែបនេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #PoliticsKH #SupremeCourt #KSILA #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មេដឹក​នាំ​ខ្មែរ «ល្មម​ដល់​ពេល​ដោះ​ស្រាយ​វិបត្តិ​នយោបាយ បើ​មិន​ចង់​ឲ្យ​ពលរដ្ឋ​ទម្លាក់​​ពី​អំណាច‍‍‌» ដូច​នៅ​​បង់ក្លាដេស្ហ
---
អ្នកឃ្លាំមើល​ លើក​ឡើង​ថា​ ជ័យជម្នះ​របស់​ពលរដ្ឋ​បង់ក្លាដេស្ហ​(Bangladesh) ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី​ចេញ​ពី​អំណាច ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អំណាច​ផ្ដាច់ការ​មិន​អាច​​ឈ្នះ​កម្លាំង​ប្រជាពលរដ្ឋ​ឡើយ។ ពួកគាត់​ យល់ថា អ្នកកាន់អំណាច​ស្រុកខ្មែរ ល្មម​ដល់​ពេល​ដោះ​ស្រាយ​វិបត្តិនយោបាយ ដោយ​ងាក​ទៅ​គន្លង​ប្រជាធិប​តេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ប្រសិនបើ​មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ ទាញ​ទម្លាក់​ចេញ​ពី​អំណាច​ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលប្រិយមិត្តគួរដឹង៖

១. ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ផ្ញើសារកុំឲ្យយុវជនបាក់ទឹកចិត្ត និងបន្តក្រោកឈរទាមទារយុត្តិធម៌
២. អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ស្នើឱ្យក្រសួងព័ត៌មានបង្កើតគណៈកម្មការឯករាជ្យ វាយតម្លៃលើការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
៣. ពលរដ្ឋជាង ៤០០នាក់នៅខេត្តបាត់ដំបង តវ៉ារឿងអាជ្ញាធរកាត់ដីពួកគាត់ ចូលក្នុងតំបន់២
៤. យុវជនថា តំបន់ព្រំដែនខេត្តស្វាយរៀង មិនសូវមានការអភិវឌ្ឍន៍ឡើយ
៥. ក្រុមគ្រួសារថា ពលការិនី ជ្រុន សុខគា កំពុងស្ថិតក្នុងស្ថានភាពលំបាក និងត្រូវការជំនួយបន្ទាន់៕
---
👉 ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://www.youtube.com/watch?v=zxmMLIb4RSY
Media is too big
VIEW IN TELEGRAM
តើ​ការ​រម្លាយ​បក្ស​ប្រឆាំង​ថៃ​នេះ មាន​ផលប៉ះពាល់យ៉ាង​ណាដល់​នយោបាយ​កម្ពុជា​ និង​ពលករ​ខ្មែរនៅថៃ?​
 
​តុលាការធម្មនុញ្ញ​ថៃ​បាន​សម្រេច​រម្លាយ​គណបក្ស​ឆ្ពោះទៅ​មុខ​(Move Forward Party)​និង​ហាម​ថ្នាក់​ដឹកនាំ​បក្ស​នេះ​១១នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​១០ឆ្នាំ​ក្រោម​ហេតុផល​ថា​បក្ស​ប្រឆាំង​ដ៏ធំជាង​គេ​មួយ​នេះ​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ថៃ​ ដែល​មាន​ព្រះ​មហាក្រត្រ​ជាប្រមុខ តាម​រយៈ​ស្នើកែ​ច្បាប់​ស្ដីពី​ប្រមាថ​ព្រះ​មហាក្សត្រ។​
​សភា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR)​ ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង​ដែលមានតំណាង​រាស្ត្រ​ច្រើនជាង​គេ​នៅ​ក្នុង​រដ្ឋ​សភា​មួយ​នេះ។​

​តើការ​រម្លាយបក្សប្រឆាំង​ថៃ​នេះ មានផល​ប៉ះពាល់​យ៉ាង​ណាដល់​នយោបាយ​កម្ពុជា​ និង​ពលករ​ខ្មែរ​នៅ​ថៃ?​

​សូមស្ដាប់​ និង​ទស្សនា​កិច្ចសម្ភាស​រវាង​លោក​ យ៉ង ចាន់តារា ​និង​លោក ​ជី វិតា​ អំពី​រឿង​នេះ៖
Media is too big
VIEW IN TELEGRAM
នាយករដ្ឋមន្ត្រី​ បង់ក្លាដេស្ហ​ អ្នកស្រី សេក្ខ ហាស៊ីណា (Sheik Hasina) ​បានរត់​ទៅពួន​នៅ​ប្រទេស​ឥណ្ឌា​យ៉ាងតក់​ក្រហល់​កាល​ពី​ថ្ងៃ​ចន្ទ ​ទី៥​ សីហា​បន្ទាប់​ពី​បាតុកម្ម​មហាជន​ផ្ទុះ​កំហឹង​បណ្ដេញ​អ្នកស្រី​ចេញ​ពី​អំណាច។​ ប៉ុន្តែ​បាតុកម្ម​អហិង្សា​ដែល​ចាប់​ផ្ដើម​ឡើង​ដោយ​ក្រុម​និសិ្សត​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​គោល​នយោបាយ​ស្ដីពី​កូតា​ទុក​ការងារ​រដ្ឋ​៣០%​ ឱ្យ​កូន​ចៅ​អ្នក​កាន់អំណាច​ ឬអ្នក​ដែលធ្លាប់​មាន​ប្រវត្តិ​តស៊ូ​រំដោះ​ប្រទេស​បង់ក្លាដេស្ហ​ចេញ​ពី​ការ​ត្រួតត្រា​របស់​ប្រទេស​ប៉ាគិស្តាន (Pakistan) ​នោះ​ បាន​ប្រែក្លាយ​ជា​ហិង្សា ក្រោយ​ពេលហ្វូងប៉ូលិស បាន​បាញ់​ប្រហារ​បាតុករ​ ដែល​បណ្ដាល​ឱ្យស្លាប់​មនុស្ស​ប្រមាណ​៣០០នាក់​គិតមកដល់​ថ្ងៃទី​៧សីហា។​

​តើ​ស្ថាន​ការណ៍​នេះ​ស្រដៀង​កម្ពុជា​យ៉ាង​ណា​ខ្លះ? ​សូមស្ដាប់​ និង​ទស្សនា​កិច្ចសម្ភាស​រវាង​លោក​ យ៉ង ចាន់តារា​ និង​លោក​ ជី វិតា ដូចត​ទៅ៖
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៦]៖​​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​​ធានា​ថា​លោក​នឹង​មិន​នាំ​ប្រពន្ធកូន​រត់​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ដោយ​សារតែ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​CLV។​ លោក​អះអាង​ថា​គម្រោង​នេះ​នឹង​មិន​ធ្វើ​អោយ​កម្ពុជា​បាត់បង់​ទឹក​ដី​ដែរ៕
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​ជាង​៤០០​នាក់​តវ៉ា​ប្រឆាំង​អាជ្ញាធរ​កាត់​ដី​ស្រែចម្ការ​ពួកគាត់ចូល​ទៅ​ក្នុង​តំបន់២
----
ពលរដ្ឋ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លើក​គ្នា​តវ៉ា បន្ទាប់​ពី​អាជ្ញាធរ​បាន​កាត់​ដី​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន បញ្ចូល​ជា​ដី​តំបន់​២​។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​ធ្លាប់​អាស្រ័យផល​លើ​ដី​នោះ តាំង​ពី​ឆ្នាំ​១៩៨៣ ដែល​រដ្ឋាភិបាល​ចែក​ឱ្យ សម្រាប់​ពួកគាត់​ធ្វើ​ស្រែ​ក្រោយ​ចេញ​ពី​របប​ខ្មែរ​ក្រហម និង​មិន​មែន​ដី​ព្រៃ​ដែល​ទើប​នឹង​កាប់​ឆ្ការ​ឡើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ធ្លាប់​ហៅ​ពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឪ និង​កូន​នាយករដ្ឋមន្ត្រី បញ្ចេញ​សារ​ច្របូកច្របល់​រឿង​ការ​វិនិយោគ​សាងសង់​ព្រែកជីក​ហ្វូណន
---
ឪពុក និង​កូន​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​បញ្ចេញ​សារ​ច្របូកច្របល់​ជុំវិញ​រឿងរ៉ាវ​ការ​វិនិយោគ​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​ដ៏​ចម្រូងចម្រាស។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី០៧ ខែសីហា ថា​ព្រែកជីក​នេះ ​នឹង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ការ​បណ្តាក់ទុន​ក្នុង​ស្រុក​ទាំងស្រុង។ ក៏ប៉ុន្តែ មុន​នេះ​២​ថ្ងៃ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ក្រុមហ៊ុន​ចិន CRBC មាន​ចំណែក​បណ្តាក់​ទុន​វិនិយោគ ៤៩% ចំណែក​ ៥១% ទៀត​ជា​ការ​វិនិយោគ​ក្នុង​ស្រុក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal #PAS #PPAP #OCIC #CRBC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តស់ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

តស់ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៤]៖ អ្នក​បាត់ដំបង​ជាង ៥០០នាក់ បន្ត​តវ៉ា​រឿង​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​អាស្រ័យផល

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖

១. ពលរដ្ឋ​ជាង ៥០០នាក់ នៅ​ខេត្ត​បាត់ដំបង បន្ត​តវ៉ា​រឿង​អាជ្ញាធរ​កាត់ឆ្វៀល​ដី​អាស្រ័យផល​របស់​ពួក​គាត់​ដាក់​ជា​ព្រៃ​លិច​ទឹក
២. មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ថា សារ​នយោបាយ​លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​មាន​ឯកភាព​ជាតិ មិន​ឆ្លុះបញ្ចាំង​នឹង​ទង្វើ​ជាក់ស្តែង
៣. អ្នកឃ្លាំមើល​សង្គម​ថា ការ​ដំឡើង​ដំណែង​កូនប្រុស​លោក រ័ត្ន ស្រ៊ាង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ធ្វើឡើង​តាម​ខ្សែរយៈ
៤. សង្គម​ស៊ីវិល​ថា រូប​ភាព​ជនបរទេស​ចាប់​ជំរិត​នៅ​ខេត្ត​ព្រះសីហនុ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​វិស័យ​ទេសចរណ៍
៥. ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Hh2W17Nh7-8