វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.49K photos
2.81K videos
108 files
8.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ស៊ុន ចាន់ថុល៖ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង ​«សមស្រប»​ ដល់​ពលរដ្ឋ​រងគ្រោះ​ពី​គម្រោង​ព្រែកជីក​ហ្វូណន
---
ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ធានា​អះអាង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ថ្ងៃទី០៥ ខែ​សីហា ថា​រដ្ឋាភិបាល​នឹង​ផ្ដល់​សំណង ​«សមស្រប»​ ជូន​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3SE5522
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #MRC #HunManet #HunSen #SunChanthol #FunanCanal #FunanTechoCanal #ChinaStateOwnedCompany #CRBC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10
Media is too big
VIEW IN TELEGRAM
អ្នក​ផ្តល់​សេវាកម្ម​ទេសចរ​នៅ​ប្រាសាទ​ព្រះវិហារ ត្អូញ​ពី​ការ​​ធ្លាក់​ចុះ​​ចំណូល​ដោយសារ​ខ្សត់​ភ្ញៀវ
---
អ្នក​រត់​ម៉ូតូ​ឌុប​ដឹក​ភ្ញៀវ​ទេសចរ​ឡើង​ប្រាសាទ​ព្រះវិហារ និង​អ្នក​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដោយសារ​ខ្សត់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ។ ពួកគាត់​អះអាង​ថា ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​​បាន​ធ្វើ​ឱ្យ​កន្លែង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នៅ​អម​សង្ខាង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​នេះ​ បិទ​ទ្វារ​ជា​បន្ត​បន្ទាប់៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1HX04Eue5oA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PreahVihear #PreahVihearTemple #HunManet #HunSen #Tourism #MoT #NAPV
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢10👍3
Media is too big
VIEW IN TELEGRAM
ពលការិនី​ម្នាក់​នៅ អារ៉ាប៊ី សាអ៊ូឌីត បាត់​ដំណឹង​ក្រោយ​មាន​ជម្លោះ​ជាមួយ​ថៅកែ
---
ពលការិនី​ម្នាក់​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) បាត់​ដំណឹង ហើយ​សាច់​ញាតិ​មិន​អាច​ទាក់ទង​បាន​ជិត ២ខែ​មក​ហើយ។ ក្រុម​ពលករ​បញ្ជាក់​ថា ក្រុម​មន្ត្រី​ស្ថានទូត​នៅ​ទីនោះ មិន​ទាន់​បញ្ជាក់​ពី​ការ​បាត់​ដំណឹង​នេះ​នៅ​ឡើយ​ទេ។​ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បញ្ជាក់នៅថ្ងៃទី០៦ ខែសីហា ថា មន្ត្រីកំពុងសម្របសម្រួលបែបបទជួយពលការិនីរូបនេះ វិលមកកម្ពុជាវិញឆាប់ៗខាងមុខនេះ។


ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SaudiArabia #HunManet #HunSen #HengSour
#UkSarun #MLVT #ManTeramizy #FATINA #FatinaManpower #SvaySokunnary #MigrantWorkers #Housemaid
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢14👍5
#កម្រងរូបភាព​៖ ក្រុម​អ្នក​តវ៉ា​នៅ​បង់ក្លាដេស្ហ ផ្ទុះ​ការ​រីករាយ និង​ខឹងសម្បា​ក្រោយ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង និង​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស
---
ក្រុម​អ្នក​តវ៉ា​រាប់​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​០៥ ខែសីហា បាន​សម្រុក​ចូល​​រដ្ឋធានី​ដាកា (Dhaka) នៃ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ដោយ​ក្តី​រីករាយ និង​ខឹងសម្បា ក្រោយ​នាយករដ្ឋមន្ត្រី អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បាន​ចុះចេញ​ពី​តំណែង បញ្ចប់​ការ​កាន់អំណាច​រយៈពេល​១៥​ឆ្នាំ និង​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន អេ.ភី (AP)។

មិន​ខុសពី​នៅ​កម្ពុជា​រៀងរាល់​ពេល​ ដែល​មាន​ការ​ផ្ទុះ​ការតវ៉ា អ្នកស្រី សេក្ខ ហាស៊ីណា នៅ​មុន​ពេល​ចុះចេញ​ពី​តំណែង បាន​គំរាម និង​ចាត់ទុក​ក្រុម​អ្នក​តវ៉ា​ថាជា​ «ក្រុម​ឧក្រិដ្ឋជន» និង​ថា​ពួកគេ​សម​នឹង​ទទួល​បាន​ការ​បង្ក្រាប​ដោយ​កណ្តាប់ដៃ​ដែក។

សូម​ប្រិយមិត្ត​ទស្សនា​កម្រង​រូបភាព​ជុំវិញ​ព្រឹត្តិការណ៍​នៅ​បង់ក្លាដេស្ហ​នេះ ដែល​ថត​ដោយ​សារព័ត៌មាន អេ.ភី (AP)៕
👉 ទស្សនា​រូបភាពច្រើនទៀត​៖ https://bit.ly/3Yz0sdr
👍24😢1
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដែលប្រិយមិត្តគួរដឹង៖

១. អ្នកឃ្លាំមើលថា ជ័យជម្នះរបស់ពលរដ្ឋបង់ក្លាដេស្ហក្នុងការទម្លាក់នាយករដ្ឋមន្ត្រី បង្ហាញថា អំណាចផ្ដាច់ការមិនឈ្នះកម្លាំងពលរដ្ឋ
២. មន្ត្រីរាជការ រងការរឹតត្បិតសិទ្ធិបញ្ចេញមតិទាក់ទងនឹងរឿងនយោបាយ និងគម្រោងCLV
៣. លោក ហ៊ុន ម៉ាណែត ថា មិនអនុញ្ញាតឱ្យបរទេសមករំលោភអធិបតេយ្យក្នុងខេត្តព្រះសីហនុ
៤. ពលរដ្ឋរស់នៅតំបន់ក្នុងគម្រោងព្រែកជីកហ្វូណន បារម្ភមិនទទួលបានសំណងសមរម្យ
៥. ជនជាតិដើមភាគតិចថា រដ្ឋាភិបាលមិនទាន់ការពារប្រពៃណីរបស់ពួកគាត់បាននៅឡើយទេ៕
---
👉 ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://www.youtube.com/watch?v=roiQ_M90AAk
---
👍13
Media is too big
VIEW IN TELEGRAM
ប្រទេសទេសថៃ មានព្រឹត្តិការណ៍ធំៗ៣នឹងកើតមានឡើងនៅក្នុងខែសីហានេះ។
ទី១ គឺការស្លាប់ឬរស់របស់គណបក្សប្រឆាំងដ៏ធំជាងគេមួយ គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលនឹងត្រូវតុលាការធម្មនុញ្ញថៃ ចេញសេចក្ដីសម្រេចថា ត្រូវរម្លាយឬអត់ ទាក់ទងនឹងបណ្ដឹងប្រមាថព្រះមហាក្សត្រ។ ព្រឹត្តិការណ៍ទី២ គឺយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៊ីន (Sretha Thavisin) អាចនឹងត្រូវតុលាការ
ទម្លាក់ពីអំណាច ក្នុងបណ្ដឹងខុសសិលធម៌ តែងតាំងបុគ្គលពុករលួយ ធ្លាប់ជាប់គុក ជាមន្ត្រីជាន់ខ្ពស់។ ព្រឹត្តិការណ៍ទី៣ គឺវាសនារបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈីណាវ៉ាត្រា ដែលអាចនឹងត្រូវតុលាការ សម្រេចប្ដឹងជាផ្លូវការឬអត់ ពីបទប្រមាថព្រះមហាក្សត្រ។

តើព្រឹត្តិការណ៍ទាំងនេះមានផលប៉ះពាល់ដល់ពលករចំណាកស្រុក និងនយោបាយខ្មែរយ៉ាងណាដែរ?
👍12
Media is too big
VIEW IN TELEGRAM
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីជុំវិញ ថាតើការអភិវឌ្ឍន៍តំបន់អភិវឌ្ឍត្រីកោណ នឹងបណ្ដាលឲ្យកម្ពុជាបានបាត់បង់ទឹកដីដែរឬទេ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍9
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៥]៖​​​ លោក​ សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ថា​ស្ថានភាព​ក្នុង​ប្រទេសកម្ពុជា​ស្រដៀងគ្នា​នឹង​ប្រទេស​បង់ក្លាដេស្ហ​(Bangladesh)​ ដែល​អាច​ឈាន​ដល់​ដំណាក់​កាល​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ទម្លាក់​មេដឹក​នាំចេញ​ពី​អំណាច​ដោយ​សារតែ​ការ​គ្រប់គ្រង​ប្រទេស​តាមបែប​ផ្ដាច់ការ​ គ្រួសារ​ បក្ខពួក​និយម​ និង​វិបត្ត​សេដ្ឋកិច្ច៕​

#RFAKhmer#Cambodia#HunManet#HunSen#CPP#Bangladesh#SheikhHasina #PeoplePower #SamRainsy#ForTheRecord ​​ #VerticalVideo
👍25
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ «ពិតជា​មាន​អំណាច​ក្នុងការ​ផ្លាស់ប្តូរ បើ​ចេះ​ធ្វើការ​រួមគ្នា​ដូចករណី​នៅ​បង់ក្លាដេស្ហ»
---
អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ស្តាប់​កង្វល់ និង​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ហើយ​បែរ​ជា​បន្ត​គំរាម​ប្រជាពលរដ្ឋ​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់ស្កាត់​បំណង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​បាន​រហូត​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #VerticalVideos #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍16
Cambodia’s prime minister warns against Bangladesh-like demonstrations
---
‘I don’t want to see this type of situation happening in Cambodia,’ Hun Manet told a gathering of businesspeople.

Prime Minister Hun Manet warned Cambodians against protesting against the government, citing Bangladesh’s recent demonstrations in its capital that turned into deadly clashes and caused that country’s leader to resign and flee by helicopter earlier this week.
👉 https://www.rfa.org/english/news/cambodia/hun-manet-bangladesh-protests-08062024163603.html
---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #SheikhHasina #Authoritarianism #PeoplePower
👍11👎3
Media is too big
VIEW IN TELEGRAM
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​កុំ​ឲ្យ​យុវជន បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌
 ---
ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ផ្ញើ​សារ​អំពាវនាវ​ដល់​យុវជន កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​បន្ត​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌។ ការ​ផ្ញើ​សារ​អំពាវនាវ​បែបនេះ ធ្វើ​ឡើង​ក្នុង​ពេល​លោក​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ឲ្យ​ចូល​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ​មិន​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៧ ខែសីហា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #PoliticsKH #SupremeCourt #KSILA #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍21😢3👎1