វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៧៧]៖ គ្រួសារ​លោក ថាច់ សេដ្ឋា ស្នើ​ឱ្យ​តុលាការ​ដោះលែង​ប្តី

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គ្រួសារ​លោក ថាច់ សេដ្ឋា ស្នើ​ឱ្យ​តុលាការ​ដោះលែង​ប្តី ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ
២. សាលា​ឧទ្ធរណ៍​ភ្នំពេញ តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​២នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​
៣. អ្នក​ឃ្លាំមើល​ថា យោធា​អសមត្ថភាព​ក្នុង​ការ​រុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់​ អាច​ជា​ហេតុ​បណ្ដាល​ឱ្យ​អាកាសយានិក​ពីរ​នាក់​ស្លាប់ ​​
៤. និស្សិត​រាប់​រយ​នាក់​នៅ​ខេត្ត​សៀមរាប បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​សាកលវិទ្យាល័យ​មួយ​ដែល​យក​ឈ្មោះ​និស្សិត​ទៅ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍ CLV
៥. ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​ស្រែ​ពក​ក្រោម​៣ ខេត្ត​មណ្ឌលគិរី ថា​នឹង​មិន​ចាក​ចេញ​ពី​ភូមិ​កំណើត​ឡើយ៕
---

👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=-IVB-oAj9Kg
👍10
CallShow.jpg
544 KB
តើ​រដ្ឋាភិបាល​មាន​ដំណោះស្រាយយ៉ាងណា​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស?​

​​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី ​សម្រាប់​យប់​ថ្ងៃ​អង្គារ​ ទី៣០​ ខែ​កក្កដា​នេះ ​ពិភាក្សា​លើ​ប្រធាន​បទ​ពី​ការ​រក​ឃើញ​របស់​អ្នក​រាយការណ៍​ពិសេស​ អ.ស.ប​ លោក​ វិទិត មុនតាប៊ន​ (Vitit Muntabhorn) ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត។​
​​
​តើ​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស?​

​​សូមអញ្ជើញ​ស្ដាប់​ និង​ទស្សនា​ដូច​តទៅ៖​ https://youtu.be/AoUUF4kMbIY
👍13
Media is too big
VIEW IN TELEGRAM
មន្ត្រីសិទ្ធិមនុស្សថារដ្ឋាភិបាលគួរងាកមកគោរពតាមគោលការណ៍​ច្បាប់អន្តរជាតិ និងបើកលំហសិទ្ធិមនុស្ស
 
#សម្រង់សម្តីសំខាន់ៗ​៖​ ​​ ​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ ដីធ្លី​និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក​ (ADHOC)​ ​លោក​ យិន ម៉េងលី​ ​ថា​រដ្ឋាភិបាល​ត្រូវតែ​គោរព​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​ សេរីភាព​​បញ្ចេញមតិ​ និង​ច្បាប់​អន្តរជាតិ​ ​ជៀស​វាង​ការ​រឹតត្បិត​សិទ្ធិ​មនុស្ស​ ដោយ​​យក​លេះ​ការ​អនុវត្តន៍​ច្បាប់ជាតិ។​ ​រីឯលោក​ រស់ សុដ្ឋា​ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRAC)​ថា​​រដ្ឋា​ភិបាល​គួរ​បើក​លំហ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​បញ្ចេញ​មតិ​ឡើងវិញ​ស្រប​តាម​ការ​អំពាវនាវ​របស់​លោក​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​​លោក​ វិទិត មុនតាប៊ន​ (Vitit Muntarbhorn)៕
👍13
#រូបត្លុកនយោបាយ​៖ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ និង​វៀតណាម (CLV-DTA)៖ ពី​១៣​ខេត្ត​រួមគ្នា ទៅ​ប្រទេស​ទាំងមូល?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #HunSen #HunManet
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍17
Media is too big
VIEW IN TELEGRAM
យោធា​ «អសមត្ថភាព»​ ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់ ទើប​បណ្តាល​ឱ្យ​អ្នក​បើកបរ​២នាក់​ស្លាប់
---
អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា យោធា​អសមត្ថភាព​ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ អាច​ជា​ហេតុ​ធ្វើ​ឱ្យ​អាកាសយានិក​ពីរ​នាក់​ស្លាប់ ។ ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​ពី​ក្រុម​ប្រតិបត្តិការ​រុករក​បាន​រក​ឃើញ​ឧទ្ធម្ភាគចក្រ និង​សាកសព​អាកាសយានិក​ពីរ​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០ ខែកក្កដា គឺ​ជិត​២០​ថ្ងៃ​ក្រោយ​ពី​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់។ ទោះយ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត អះអាង​ថា ការ​យឺតយ៉ាវ​​ ទម្រាំ​នឹង​រក​ឃើញ​នេះ​ គឺ​ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ​ មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​លំបាក៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/-IVB-oAj9Kg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #HelicopterCrashed #CardamomMountains #Z9Helicopter #KhengChhayYuth #SunPhalla #MH912 #VerticalVideo #Trending #Reels #Shorts
👍19
Media is too big
VIEW IN TELEGRAM
វិទិត មុនតាប៊ន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​បោះបង់​ចោល​ទម្លាប់​ដែល​ថា​«អ្វីៗ​​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ជាតិ»
---
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​បោះបង់​ចោល​ទម្លាប់​ដែល​ថា​«អ្វីៗ​​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ជាតិ» ហើយ​ងាក​មក​អនុវត្ត​ស្រប​តាម​«ច្បាប់​អន្តរជាតិ»​ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #UN #HunManet #HunSen #UNSpecialRapporteur #VititMuntarbhorn #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍22
Media is too big
VIEW IN TELEGRAM
ដួង តារា បដិសេធ​មិន​ពាក់ព័ន្ធ​ក្នុង​គម្រោង​វិនិយោគ​ឆបោក​លុយ​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​រីករាយ​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ប្រសិនបើ​ពលរដ្ឋ ឬ​អាជ្ញាធរ​ត្រូវការ​លោក។ ការ​លើកឡើង​របស់​លោក ដួង តារា នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ ដែល​ចង់​ឱ្យ​លោក​ចេញ​មុខ​ដោះស្រាយ​រឿង​នេះ ឱ្យ​ដូច​នឹង​ការ​សន្យា​របស់​លោក​នៅ​ចំពោះ​មុខ​ពលរដ្ឋ។ សូម​ប្រិយមិត្ត​ទស្សនា​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា នៃ​វិទ្យុ​អាស៊ី​សេរី ជាមួយ​លោក ដួង តារា អំពី​រឿង​នេះ​ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea
👍14
Media is too big
VIEW IN TELEGRAM
គ្រួសារស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើលោក ថាច់ សេដ្ឋា ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ
---
ចៅក្រម​នៃ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី៩ សីហា លើ​បទ​ចោទ​ញុះញង់​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក ៣ឆ្នាំ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ថ្លែង​ក្រោយ​សវនាការ​នៅ​ថ្ងៃទី៣១ កក្កដា ថា លោក ថាច់ សេដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​ដោយ​លោក​អះអាង​ថា លោក​គ្រាន់​តែ​ថ្លែង​នូវ​ការ​ពិត​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ទាក់ទង​នឹង​វិវត្ត​នយោបាយ​នៅ​កម្ពុជា ហើយ​លោក​គ្មាន​ចេតនា​ញុះញង់​រើសអើង​ បង្ក​ចលាចល​នៅ​ក្នុង​សង្គម ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #SonChumChuon #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
👍12😢6
Cambodian military: Helicopter pilot likely survived remote mountain crash
---
Search teams located the crash site this week – more than two weeks after the helicopter was reported missing.

A pilot is believed to have survived a helicopter crash in the mountainous Cambodian jungle two weeks ago, with experts saying he likely covered the body of his deceased copilot and later died near the wreckage.
👉 https://www.rfa.org/english/news/cambodia/cambodia-helicopter-crash-sun-phalla-kheng-chhay-yuth-07302024142801.html
---
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #HelicopterCrashed #CardamomMountains #Z9Helicopter #KhengChhayYuth #SunPhalla #MH912
👍12😢2
Media is too big
VIEW IN TELEGRAM
ដួង តារា៖ «ខ្ញុំ​បញ្ជាក់​ពី​ការធានា​ថា​ បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​អះអាង​ថា អ្វី​ដែល​លោក​បាន​បញ្ជាក់​ពី​ការ​ធានា​របស់​លោក​ជូន​ពលរដ្ឋ​ក្នុង​ពេល​ពិសា​អាហារ​សាមគ្គី​មួយ ដែល​ក្រុមហ៊ុន​ចែក​បណ្ណ​ដី​ និង​ផ្ទះ​ជូន​ពលរដ្ឋ​នោះ គឺជា​ការ​ «បញ្ជាក់​ពី​ការធានា​ថា ​បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»។
👉 ទស្សនា​បទសម្ភាសន៍ពេញ៖ https://www.facebook.com/rfacambodia/videos/476925878610760
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
👍16👎1😢1
Media is too big
VIEW IN TELEGRAM
ទេសចរ​និយម​ទៅ​លេង​ថៃ​ឬ​ម៉ាឡេស៊ី​ ដោយសារ​«​កម្ពុជា​កំពុង​មាន​ឈ្មោះ​ស្អុយ​ស្រដៀង​កូរ៉េ​ខាង​ជើង​»
---
មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ធ្លាក់​ចុះ ដោយសារ​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ពិសេស​សង្ក្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​ផល​ប៉ះពាល់​ទាំង​នេះ ហាក់​មិន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ឡើយ​។ អ្នក​វិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា បណ្ដាល​មក​ពី​កម្ពុជា​ដឹក​នាំ​តាម​របប​ផ្ដាច់ការ ហើយ​រដ្ឋាភិបាល​អសមត្ថភាព​ទប់ស្កាត់​អំពើ​ជួញដូរ និង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាដើម​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Politics #Foreigner #Tourist #Malaysia #Thailand #Asean #ForeignTourist #Insecurity
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍23😢3
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រិយមិត្តគួរដឹង៖
១. លោក ថាច់ សេដ្ឋា ទាមទារឱ្យតុលាការកំពូលលើកលែងការចោទប្រកាន់
២. អង្គការ Right Livelihoodយកករណីកាត់ទោសសកម្មជនចលនាមាតាធម្មជាតិ៥នាក់ដាក់ទៅកាន់កិច្ចប្រជុំអង្គការសហប្រជាជាតិ
៣. សង្គមស៊ីវិលថា លោក ហ៊ុន ម៉ាណែត បើគ្រាន់តែជិះឡានមើលតាមតំបន់ព្រំដែន ពុំមែនជាដំណោះស្រាយបញ្ហាព្រំដែនមានប្រសិទ្ធភាពនោះទេ
៤. ក្រុមសង្គមស៊ីវិលថា ការឃុំខ្លួនមន្ត្រីដាក់ពន្ធនាគារពាក់ព័ន្ធអំពើពុករលួយមិនគ្រប់គ្រាន់ទេ ព្រោះអំពើពុករលួយក្នុងជួររដ្ឋាភិបាលមានច្រើនដែលត្រូវសម្អាត
៥. អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលបង្កើតយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរអន្តរជាតិទូទៅ មិនត្រឹមតែទេសចរចិននោះទេ៕
---
ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://www.youtube.com/watch?v=lKUu1oQVpYQ
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
គ្រួសារ​អ្នក​ទោស​នយោបាយ សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ឱ្យ​ដោះ​លែង​ប្តី
---
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែលជា​ប្រពន្ធ​សកម្មជន និង​មន្ត្រី​បក្សប្រឆាំង​៣​នាក់ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​ចូលជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់លោក ហ៊ុន ម៉ាណែត ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​ដោះលែង​ប្តី​របស់​ពួកគាត់ ព្រមទាំង​អ្នក​កំពុង​ជាប់ឃុំ​ទាំងអស់។ នៅក្នុង​ជំនួប​នោះ ក្រុម​ប្រពន្ធ​អ្នក​ទោសនយោបាយ​លើកឡើង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បានទទួល​យក​សំណើ​របស់​ពួកគាត់ និង​សន្យា​នាំសារ​ពី​ក្ដីកង្វល់​ទាំងនេះ ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យ តាមដាន និង​ជជែក​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalPersecutions #DivideandConquer #CPP #RulingParty #OppositionParties #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Reels #Shorts
👍25😢2
Media is too big
VIEW IN TELEGRAM
ការ​ចាប់​មេគុក​ម្នាក់​ដាក់​គុក «មិន​ទាន់​គ្រប់គ្រាន់​ទេ» ខណៈ​មាន ​«អំពើ​ពុករលួយ​ខ្នាត​ធំ​ជា​ប្រព័ន្ធ» ​ក្នុង​ជួរ​រដ្ឋាភិបាល
---
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​ពន្ធនាគារ​ម្នាក់​ គឺលោក ព្រុំ ចាន់នី ពាក់ព័ន្ធ​នឹង​អំពើពុករលួយ នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះថា អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ច្រើន​ស្កេះស្កះ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​បោសសម្អាត​ដោយ​តម្លាភាព និង​ស្នើ​ភាព​គ្នា។ ក្រុម​អ្នក​ឃ្លាំមើល​ថា អំពើ​ពុករលួយ​បន្ត​កើន​ឡើង​នេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់​តែ​ក្រីក្រ និង​ពលរដ្ឋ​កាន់​តែ​រង​ភាព​អយុត្តិធម៌៕ 
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Corruption #ACU #OmYentieng #PrumChanny #DirectorateGeneralofPrisons #MoI #SarSokha #NuthSavana
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍21
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ​ក្នុង ​និង​ក្រៅ​ប្រទេស​ធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និង​បាតុកម្មទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ និងវៀតណាម
---
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មួយ​ចំនួន បាន​បញ្ចេញមតិ​ព្រោង​ព្រាត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ដោយ​បារម្ភ​ខ្លាច​មាន​គ្រោះ​បាត់បង់​ខេត្ត​ខ្មែរ​ទាំង ៤ នៅ​ភាគឦសាន។ យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ ទឹក​ដី​ខ្មែរ​ខេត្ត​ទាំង ៤ មិន​ទាន់​បាត់​បង់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Laos #Vietnam #HunManet #HunSen #DevelopmentTriangle #CLVDTA #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍27
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៦៤ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍11
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដែលប្រិយមិត្តគួរដឹង៖
១. ខេត្តមួយចំនួន នៅតែបន្តរងគ្រោះដោយសារទឹកជំនន់
២. ក្រុមស្ត្រីជាអ្នកតស៊ូមតិថា ពួកគាត់មិនទទួលបានការគាំពារពីរដ្ឋាភិបាលឡើយ
៣. ពលរដ្ឋខេត្តត្បូងឃ្មុំ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ចុះទៅព្រំដែនដែលពួកគេថាវៀតណាមបោះបង្គោលចូលដីខ្មែរ ធ្វើឱ្យបាត់បង់ភូមិខ្មែរមួយចំនួន
៤. ប៉ូលិសសហព័ន្ធអូស្ត្រាលី គ្រោងជួបសហគមន៍ខ្មែរនៅស៊ីដនី ជជែកអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជា
៥. ក្រសួងមហាផ្ទៃ ប្ដេជ្ញាចិត្តលុបបំបាត់អំពើជួញដូរមនុស្សត្រឹមឆ្នាំ២០២៨៕
---
👉 ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://www.youtube.com/watch?v=oKvCnrJWkpA
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
l
👍15
Media is too big
VIEW IN TELEGRAM
កសិករ​ដាំ​ពោត​នៅ​កំពង់ចាម ត្អូញត្អែរ​ពី​ទឹក​ជន់​លិច​ពោត​ស្អុយ​រលួយ​ខាតបង់​អស់​ជាច្រើន​ហិកតារ
---
ប្រជាកសិករ​ជាច្រើន​គ្រួសារ នៅ​ភូមិ​កោះ​ព្រលូង ភូមិ​កំពង់​ត្រុំ​ក្រោម និង​ភូមិ​ស្វាយជ្រុំ ក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្អូញត្អែរ​ថា ពួកគាត់​ខាតបង់​ថវិកា​រាប់ពាន់​ដុល្លារ និង​ជំពាក់​បំណុល​ធនាគារ ដោយសារ​ដំណាំ​ពោត​របស់​ពួកគាត់​រង​ការ​ជន់​លិច​បង្កឡើង​ដោយ​ទឹកទន្លេ​ហក់​ឡើង​លឿន។ កសិករ​លើកឡើង ថា អំឡុងពេល​ទឹក​ជន់​លិច​នេះ ដំណាំ​ពោត​របស់​ពួកគាត់​ទទួលរង​ផលប៉ះពាល់​រាប់រយ​ហិកតា ហើយ​កសិករ​ខ្លះ​ត្រូវ​បង្ខំចិត្ត​កាច់​យក​ផ្លែ​ទាំង​នៅ​ខ្ចី។ ក្រុម​កសិករ​ទាំងនោះ លើកឡើង​ស្រដៀងៗ​គ្នា​ថា កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ខ្វះខាត​ស្បៀង និង​គ្មាន​ប្រាក់​សង​ម្ចាស់បំណុល ដែល​ពួកគាត់​ខ្ចី​បុល​លុយ​យក​មក​ធ្វើ​ជា​ដើមទុន៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#Cambodia #HunSen #HunManet #KompongCham #DithTina #Agriculture #MAFF #Farmers #Corn #AgricultureMarket
👍8😢5
Media is too big
VIEW IN TELEGRAM
ជាច្រើនឆ្នាំមកនេះ ប្រព័ន្ធតុលាការកម្ពុជាបានរងនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋានថា ជាស្ថាប័នមិនឯករាជ្យ និងរងឥទ្ធិពលនយោបាយពីគណបក្សប្រជាជនកម្ពុជា។ សាលក្រមជាច្រើនសំណុំរឿងប្រឆាំងទៅនឹងសកម្មជននយោបាយ សមាជិកសង្គមស៊ីវិល និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល មានលក្ខណៈមិនយុត្តិធម៌ ហើយមិនស្របទៅតាមបទដ្ឋានច្បាប់ និងសិទ្ធិមនុស្ស។

តើសាលក្រមឱ្យក្រុមមេដឹកនាំបក្សប្រឆាំងចាញ់ក្ដីរាប់លានដុល្លារ ឈរលើគោលការណ៍ច្បាប់ ឬបទបញ្ជានយោបាយ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍16
Media is too big
VIEW IN TELEGRAM
សម្ភាសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជុំវិញការចុះទៅតាមខេត្ត​តាមព្រំដែនរបស់លោក ហ៊ុន ម៉ាណែត ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #Vietnam #Lao #Australia #HunManet #HunSen #Border #LamChea #ForeignInterference
👍18