វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជំងឺ​កូវីដ-១៩ កំពុង​​ឆ្លងខ្លាំង​លើ​ក្រុម​យុវវ័យ និង​ចម្លង​បន្តទៅ​មនុស្ស​ចាស់ ដែលនៅ​ក្នុង​ផ្ទះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ​ឲ្យ​យុវជន​កុំចេញ​ក្រៅ​ជួបជុំ​គ្នា ផឹកស៊ី និង​ពិសារ​អាហារ​រួមគ្នា​ ដើម្បី​ចៀស​វាង​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ទៅ​ឪពុកម្ដាយ ជីដូនជីតា និងចាស់ជរាដែលស្ថិត​នៅក្នុង​ផ្ទះ។ បន្ថែមពី​នេះ លោកថា​ ក្រសួង​រកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ជាច្រើន​ករណី​ ទៅលើ​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #MOH #Delta
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៩១១ នាក់ ស្លាប់២៣ និងជាសះស្បើយ ១០០២ នាក់ គិត ត្រឹម ថ្ងៃចន្ទ ទី១២ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦១.៨៧០នាក់ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ៥៣.៤៧៧នាក់ ស្លាប់ កើន ដល់ ៩២៥នាក់ និង ៤.៨៧៣នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #MOH