វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.2K videos
63 files
7.08K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាលាឧទ្ធរណ៍ បាត់ដំបង គ្រោង ប្រកាស សាលដីកា សំណុំរឿង របស់ ព្រះសង្ឃ លួន សុវ៉ាត នៅ ថ្ងៃទី២៣ ខែធ្នូ ខាងមុខ ក្រោយ បញ្ចប់ សវនាការ នៅ ថ្ងៃទី៨ ខែធ្នូ នេះ។ សំណុំរឿង នេះ ពាក់ព័ន្ធ នឹង ការ កាត់ទោស កំបាំងមុខ របស់ សាលាដំបូង ខេត្តសៀមរាប ថា ព្រះអង្គ បាន ប្រព្រឹត្ត អំពើ «រំលោភ សេពសន្ថវៈ» និង «បរិហារកេរ្តិ៍ ជា សាធារណៈ»។ មន្ត្រី សិទ្ធិមនុស្ស រំពឹង ថា តុលាការ ជាន់ខ្ពស់ មួយ នេះ នឹង សម្រេច ក្ដី នេះ ដោយ ឯករាជ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Monk #ExiledMonk #LuonSovath
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការអនុវត្តច្បាប់ធូរលុង និងអំពើពុករលួយ ជំរុញឱ្យមានការជួញដូរមនុស្ស
២. អង្គការសង់ត្រាល់ រកឃើញថា ពលករជាច្រើននាក់កំពុងជំពាក់បំណុលធនាគារ
៣. ពលរដ្ឋប្រមាណ២០០នាក់នៅខេត្តកំពង់ស្ពឺ តវ៉ារឿងម្ចាស់គម្រោងដីឡូត៍ មិនគោរពកិច្ចសន្យា
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើពុទ្ធសាសនិកត្រូវធ្វើបែបណាដើម្បីកុំឱ្យងាយជឿលើជំនឿផ្តេសផ្តាសបាន
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #Corruption #HumanTrafficking #MigrantWorkers #Superstition #CENTRAL #ButhBuntenh #LuonSovath #ChunChanboth #RFACallinShow#CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/fQpr-vpBnMs
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​វាគ្មិន​នៃ​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​និង​ព្រះ​តេជ​ព្រះ​គុណ​ ​លួន សុវ៉ាត​ ​លើក​ឡើង​ស្រដៀង​គ្នា​ថា​​មាន​ការ​បង្កើត​ ​រៀបចំ​ព្រឹត្តិការណ៍​និង​កេង​ចំណេញ​នយោបាយ​នៅ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​របស់​បុគ្គល​ សុន ចាន់វីរៈ​ ​ឬ​ចន្ទ មុនី ​ដែល​អះអាង​ថា​ជា​ព្រះ​សង្ឃ​មាន​ឫទ្ធ​បារមី​ខ្ពស់។​ ​ការ​រៀបចំ​ហេតុ​ការណ៍​នេះ​គឺ​ដើម្បី​ពង្វាង​បញ្ហា​ជាច្រើន​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​ខ្មែរ៕​
​​​#RFAKhmer #Cambodia #ButhBuntenh #LuonSovath #Buddhist #Superstition
​​​​​#RFACallShow#CallinShow​ ​#KeyQuote #SonChanvirak
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤៖

១. CCHR រកឃើញថា អ្នកសារព័ត៌មានឯករាជ្យនៅតែប្រឈមឧបសគ្គជាច្រើនក្នុងការបំពេញការងាររបស់ខ្លួន
២. ដីព្រៃរាប់រយហិកតារនៅតំបន់ព្រៃឡង់ រងការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ
៣. សមត្ថកិច្ចខេត្តកំពង់ចាម ចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនម្នាក់ទៀត
៤. មេធាវី ប្រាប់តុលាការកំពូលថា លោក សៀម ភ្លុក និងមន្ត្រីបក្សភ្លើងទៀនផ្សេងទៀត ជាមនុស្សស្អាតស្អំ
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #CLP #CNHP #CambodiaNationalHeartParty #SiemPhluk #PoliticalPrisoners #ArbitraryArrests #KongTharet #KoetSaray #KSILA #HumanRights #LandConflicts #PreahVihear #PreyLang #QuietHero #WorldPressFreedomDay #FreedomOfThePress #CCHR #Podcast #CambodiaThisWeek #SamPoly #ChunChanboth #LuonSovath
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/XiJSQXwY-jc