វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​លោក កើត សារ៉ាយ ជា​លើក​ទីពីរ
---
នគរបាល​ប្រមាណ​១០​នាក់ បាន​ចុះ​ឃាត់​ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ កាល​ពី​វេលា​ម៉ោង​៤​រសៀល នៅ​ថ្ងៃ​ទី​៥ ខែ​មេសា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ឃាត់​ខ្លួន​លោក កើត សារ៉ាយ នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​បញ្ជូន​លោក កើត សារ៉ាយ ទៅ​តុលាការ ទោះ​ក្រុម​យុវជន​តវ៉ា​ឱ្យ​ដោះលែង​ក្ដី
---
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ ទៅ​តុលាការ ក្រោយ​ពី​ឃុំ​ខ្លួន​សាកសួរ​អស់​រយៈពេល​មួយ​ថ្ងៃ​មួយ​យប់​។ ការ​បញ្ជួន​លោក កើត សារ៉ាយ ទៅ​តុលាការ​នេះ ធ្វើ​ឡើង​បើ​ទោះ​បី​ជា​ក្រុម​យុវជន​មួយ​ចំនួន នាំ​គ្នា​តវ៉ា​នៅ​មុខ​ស្នងការ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ក្ដី​។ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ចេញ​ដីកា​ឱ្យ​លោក កើត សារ៉ាយ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ពី​ដំណើរ​រឿង «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» បន្ទាប់​ពី​លោក​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដែល​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ជុំវិញ​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer